Knongsrok
· 03-17
ជីវិតប្ដីប្រពន្ធ គួររៀនតាមរូបមន្តគណិតវិទ្យា ទើបស្វាមីភរិយា មានក្ដីសុខ សុភមង្គល
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
2227
ជីវិតប្ដីប្រពន្ធ ត្រូវរៀនតាមរូបមន្តគណិតវិទ្យា
មេរៀនគណិត គិតថាពិបាកនឹងគិត ពិបាកដោះស្រាយណាស់ តែក្រឡេកមកមើលឱ្យច្បាស់ មេរៀនជីវិតប្ដីប្រពន្ធ រឹតតែពិបាកនឹងគិត ពិបាកនឹងដោះស្រាយជាងហ្នឹងទៅទៀត តែយ៉ាងណាមិញ វាក៏មិនទោម្នេញ ស្មុគស្មាញថាដោះស្រាយមិនចេញនោះដែរ សំខាន់ តើអ្នករឹងមាំគ្រប់គ្រាន់ និងព្រមប្រឈមមុខដោះស្រាយដែរឬទេ? សួរថា បើជីវិតគូ ឬជីវិតប្ដីប្រពន្ធ ដើរដល់ផ្លូវមួយដែលជាបញ្ហា តើគួរដោះស្រាយបែបណា? មិនបាច់គិតអីច្រើនទេ គិតត្រឹម ផលគុណ ផលបូក ផលដក និងផលចែក ប៉ុណ្ណឹងទៅបានហើយ។
ជាធម្មតា នៅក្នុងគ្រួសារ រមែងមានបញ្ហាសើចផង យំផង ជួបទុក្ខ មានក្ដីសុខ មាននៅឡូកឡំគ្នា ជាពិសេសក៏មានពេលវេលាដែល ប្ដីប្រពន្ធ មិនយល់ចិត្តគ្នា មិនចុះសម្រុងគ្នា ខឹង អន់ចិត្ត ងរងក់ ប្រចណ្ឌ ហួងហែងគ្នាខ្លះហើយ តែបើអ្នកចេះយក រូបមន្តគណិតវិទ្យានេះមកគិត ទៅតាមកាលៈទេសៈ យល់ថា វាមិនពិបាក ហើយក៏មិនមានបញ្ហាប្រេះឆាកើតឡើងបានឡើយ។ តើគិតបែបណា តោះ!ទៅគិតទាំងអស់គ្នា ៖
- វិធីដក
យើងគួរប្រើនៅពេលដែល អ្នកចាប់ផ្ដើមមានបញ្ហា អារម្មណ៍តានតឹង មិនសប្បាយចិត្ត គិតច្រើន ស្មុគស្មាញ អ្នកគួរតែដកយកអារម្មណ៍អស់ទាំងហ្នឹងចេញ មិនត្រូវយកមកបញ្ចេញដាក់គ្នា នៅក្នុងផ្ទះឡើយ មិនថាអ្នកខឹងគ្នា ឬខឹងអ្វីមកពីណាទេ ការដកយកអារម្មណ៍មិនល្អនោះចេញ ព្យាយាមយល់ពីគ្នាឱ្យបានច្រើន ឬបញ្ហាខ្លះ កាលៈទេសៈខ្លះ អ្នកគួរដកឃ្លា នៅស្ងៀមៗ ឆ្ងាយពីគ្នា ព្យាយាមគ្រប់គ្រងខ្លួនឯង រម្ងាប់អារម្មណ៍ខ្លួនឯង វាជារឿងដែលល្អបំផុត បើអ្នកអាចធ្វើបាន។
- វិធីបូក
ពេលអ្នកគិតអ្វី ឬចង់ធ្វើអ្វី អ្នកគួរតែពិភាក្សា ដើម្បីបូកផ្សំគំនិតគ្នា មនុស្សម្នាក់គំនិតមួយ មនុស្សពីរនាក់គំនិតបី នេះជាអ្វីដែលអ្នកត្រូវចាំទុក។ ការពិភាក្សាគ្នា វាជារឿងមួយដែលយើងមិនគួរមើលរំលងឡើយ ព្រោះយើងមានគ្នាសម្រាប់គិតគូរមិនមែននៅតែឯងទេ ម្យ៉ាងទៀត ការសួរនាំសុំយោបល់គ្នា វាក៏ជាការបង្កើននូវទំនុកចិត្ត ភាពជឿជាក់ឱ្យគ្នាផងដែរ ហើយក៏ជាការផ្កួបផ្សំ កុំឱ្យពេលខុស គេបន្ទោសតែម្ខាង វាមិនល្អឡើយ។
- វិធីគុណ
ពេលអ្នកមានក្ដីសុខ មានស្នាមញញឹម និងក្ដីសង្ឃឹម អ្នកត្រូវគុណរាល់ការចងចាំល្អៗនេះ ដើម្បីឱ្យវាមានកាន់តែច្រើន អនុស្សាវរីយល្អៗ វាជាចំណងមួយ ដែលចងឱ្យទំនាក់ទំនងរបស់អ្នក មិនងាយនឹងបែកបាក់ ឬប្រេះឆា ត្រូវចាំថា អនុស្សា កើតពីមនោសញ្ចេតនា វាមិនងាយនឹងសាបរលាបទៅឡើយ ហើយមិនថាអ្នក ទៅដល់ណា ទីណាក៏ដោយ ក៏អ្នកនៅតែមានក្ដីសុខ គ្រប់ពេលនឹកឃើញដល់ភាពផ្អែមល្ហែម សុភមង្គល ដែលអ្នកបានផ្ដល់ឱ្យគ្នា មួយវិញទៀត វាក៏ជាកម្លាំងចិត្តសម្រាប់អ្នក ក្នុងការពុះពារ តស៊ូប្រឹងប្រែងក្នុងជិវិតដែរ អ្នកមានអ្នកនៅក្បែរ អ្នកនឹងមិនអស់សង្ឃឹម មិនមានអារម្មណ៍ថាឯកាទេ។
- វិធីចែក
ផលចែក គឺអ្នកត្រូវប្រើដើម្បីចែករំលែកគ្នា មិនថាអ្នកមានអ្វី ក៏ត្រូវចែកឱញយគ្នា ទុកឱ្យគ្នា ដូចពាក្យថា ប្ដីប្រពន្ធ ត្រូវស៊ីអត់ស៊ីឃ្លានជាមួយគ្នា សុខ សុខទាំងអស់គ្នា ទុក្ខ ទុក្ខទាំងអស់គ្នា មិនអាចរត់ចោលគ្នាបានឡើយ។ ហើយមួយវិញទៀត គឺអ្នកត្រូវចែករំលែកពេលវេលាសម្រាប់គ្នា មិនថាអ្នករវល់ប៉ុនណា តែកុំភ្លេចថា គ្រួសារ ត្រូវការពេលវេលាដើម្បីជួបជុំគ្នា គ្រប់គ្នាមិនអាចខ្វះសមាជិកណាម្នាក់បានឡើយ ដូចនេះហើយ ត្រូវចែកឱ្យដាច់ ពេលវេលាធ្វើការ និងពេលវេលាសម្រាប់ក្រុមគ្រួសារ ហើយក៏កុំភ្លេច ចែករំលែកក្ដីស្រឡាញ់ ឱ្យកូនៗរបស់អ្នកឱ្យស្មើៗគ្នាផង ការស្រឡាញ់កូនលម្អៀង គឺស្មើនឹងអ្នក បង្រៀនកូនឱ្យចងគំនុំ គុំគ្នាស្អប់គ្នា។
វិធីទាំងនេះ មើលទៅ ហើយបើអ្នកអាចអនុវត្តបាន នោះជីវិតគូ ឬជីវិតប្ដីប្រពន្ធ ក្រុមគ្រួសាររបស់អ្នកនឹងមានក្ដីសុខសុភមង្គល ជូនពរ សំណាងល្អគ្រប់ៗគ្នា ស្រឡាញ់គ្នាច្រើនៗណា៕
ក្នុងស្រុកសូមរក្សាសិទ្ធ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក
អំពីអ្នកសរសេររបស់យើង៖
Tel:
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
យោបល់ទាំងអស់ (0)