OUNG KANHA
· 03-12
៧ចំណុចក្នុងការលើកទឹកចិត្តខ្លួនឯងនៅពេល បរាជ័យ
#យុគសម័យឌីជីថល# #ចំណេះដឹង# #ចំណេះដឹងទូទៅ#
2790
នៅក្នុងសម័យទំនើប ឬសម័យឌីជីថល នេះមនុស្សគ្រប់រូបនៅលើពិភពលោកនេះ មិនទាន់មាននរណាម្នាក់ដែលមិនធ្លាប់មានភាពបរាជ័យក្នុងជីវិតនេះទេ គ្រាន់តែអ្នកខ្លះមានការបរាជ័យក្នុងជីវិតតិចឬច្រើនតែប៉ុណ្ណោះ ដូចនេះហើយខ្ញុំសុំលើកយក៧ចំណុចនៅខាងក្រោមនេះមកនិយាយ៖
១- វាជាមេរៀនដ៏ពិសេស
មនុស្សណាក៏មានអតីតកាល និងភាពបរាជ័យក្នុងជីវិតដែរ គ្រាន់តែគេចេះយកភាពបរាជ័យនោះ ជាគំរូ និងជាមេរៀនរបស់គេដើម្បីឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគតរបស់គេ។
២- យើងធ្វើល្អបំផុតហើយ
ពីព្រោះអ្វីគ្រប់បែបយ៉ាងនៅពេលដែរយើងធ្វើឡើងមកសុទ្ធតែមានដែនកំណត់នៃកម្រិតដែលយើងអាចធ្វើបាន។
៣- គ្រប់បញ្ហានឹងមានផ្លូវដោះស្រាយ
យើងអាចដាស់តឿនសតិខ្លួនឯងជានិច្ចថាគ្មាន បញ្ហាណាមួយមិនអាច ដោះស្រាយបានឬគ្មាន នរណា ម្នាក់នឹងដោះស្រាយវាមិនបាននេះទេ តែ ការដោះស្រាយនោះអាចនឹង មិនបាន ឆាប់រហ័ស ភ្លាមៗនោះ គឺ អាស្រ័យលើពេលវេលាផងដែរ (គ្រប់ច្រកផ្លូវ តែងតែមានច្រកចេញ)។
៤- អ្នកណាៗក៏ជួបបញ្ហាដែរ
យើងត្រូវតែមាន ទំនុកចិត្តថាខ្លួនឯង មិនមែន ជាមនុស្ស តែម្នាក់ក្នុង ពិភពលោកនេះ ដែលត្រូវ ប្រឈមមុខនឹងបញ្ហាទេ គឺមានមនុស្សជាច្រើន ទៀតក៏ប្រឈមនឹង បញ្ហាដូចគ្នា ដែរយើង គួរតែអរគុណ ដល់បញ្ហាដែលបានកើតឡើងព្រោះវា ធ្វើឱ្យយើងមើលឃើញនូវរឿងរ៉ាវផ្សេងៗ។
៥- បញ្ហាប្រឈម ធ្វើឱ្យយើងរឹងមាំ
យើងអាចរៀនសូត្រ ថាបញ្ហានីមួយៗ គឺជាអ្វី ហើយ ត្រូវដោះស្រាយ ដូចម្តេចនៅពេល វាកើតឡើង និងមិនបានធ្វើឱ្យយើងធ្ងន់ធ្ងរ រហូតរកផ្លូវ ចេញមិនបាននោះទេ យើងនឹងពូកែ ព្រមទាំង រឹងមាំ យ៉ាងពិតប្រាកដ។ ព្រោះបញ្ហា ដែអាចកើតឡើង អាចធ្វើឱ្យយើងមានអារម្មណ៍ ថាស្រងាកចិត្ត និងអស់សង្ឃឹម តែយើងនឹងគ្មានថ្ងៃ មានអារម្មណ៍ បែបនេះជាលើកទី ២ ទី៣ ទៀតទេ ព្រោះយើងធ្លាប់រៀនសូត្រពីវិធីដោះស្រាយបញ្ហាទាំងនេះរួចមកហើយ។
៦-ត្រៀមប្រឈមមុខនឹងបរាជ័យ
យើងត្រូវត្រៀមខ្លួនជាការស្រេចរាល់កិច្ចការដែរខ្លួនបានដាក់គម្រោងធ្វើនោះ ពីព្រោះការងារដែលយើងធ្វើនេះវាអាចប្រឈបមុខនិងរឿងពីរដែលយើងត្រូវទទួលយក គឺ ១. ភាពជោគជ័យ ២. ភាពបរាជ័យ ។
៧- អបអរខ្លួនឯង
បើយើងមិនអាចផ្តល់កម្លាំងចិត្ត ឬអបអរដល់ ខ្លួនឯងទេ ក៏គង់គ្មាននរណាម្នាក់នៅលើលោកនេះ អាចធ្វើបានឡើយ ពីព្រោះសូម្បីតែខ្លួនឯងមិនបានអបអរ ឬលើកទឹកចិត្តខ្លួនឯងនោះ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មានកំហុស៥យ៉ាងក្នុងជីវិត ដែលគួរឱ្យខ្លាចជាងជាប់បំណុល និងភាពអត់ការងារធ្វើទៅទៀត
សញ្ញា ៣ ហានិភ័យណាស់ បញ្ជាក់ច្បាស់ថា ជីវិតអ្នកនឹងកាន់តែធ្លាក់ចុះជាបន្តបន្ទាប់ ចៀសមិនផុតពីភាពក្រីក្រលំបាកឡើយ
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
ផ្កាម្លិះ Hengzhou មានក្លិនក្រអូប និងពណ៌ស
យោបល់ទាំងអស់ (0)