TA X2

· 03-01

ទិន្នន័យ៖ ការបំភាយពីចំហេះព្រៃនៅប្រេស៊ីល វេណេហ្សុយអេឡា និងបូលីវី ឡើងខ្ពស់បំផុត ក្នុងរយៈពេល ២១ឆ្នាំ

#ព័ត៌មាន# #ប្រេស៊ីល# #វេណេហ្សុយអេឡា# #ព័ត៍មានអន្តរជាតិ#

5999

សេវាកម្មត្រួតពិនិត្យបរិយាកាស Copernicus (CAMS)កាលពីថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ាន់ស្មានពីការបំភាយកាបូនពីចំហេះព្រៃ នៅក្នុងប្រទេសប្រេស៊ីល វេណេស៊ុយអេឡា និងបូលីវី ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតជាលើកដំបូង ក្នុងរយៈពេល ២១ឆ្នាំកន្លងមកនេះ។


នៅប្រេស៊ីល អាំងតង់ស៊ីតេ និងការបំភាយខ្ពស់ពីចំហេះព្រៃ ត្រូវបានគេសង្កេតឃើញ នៅក្នុងរដ្ឋ Roraima ហើយទោះបីជាស្ថិតក្នុងតំបន់ព្រៃទឹកភ្លៀងអាម៉ាហ្សូនក៏ដោយ ក៏រដូវកាលចំហេះព្រៃកម្រិតខ្ពស់បំផុត ជាធម្មតាកើតមានចាប់ពីខែកញ្ញា ដល់ខែតុលា។

សម្រាប់ប្រទេសប្រេស៊ីល និងវេណេហ្ស៊ុយអេឡា ការប៉ាន់ស្មានពីការបំភាយកាបូន គឺកម្រិត ៤,១ និង ៥,២មេហ្គាតោនរៀងៗខ្លួន។ សម្រាប់ប្រទេសបូលីវី មានការបំភាយកាបូន ០,៣មេហ្គាតោន។ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ម្នាក់របស់ CAMS គឺលោក Mark Perrington បាននិយាយថា ស្ថានភាពគ្រោះរាំងស្ងួត និងរលកកម្ដៅដែលបានកើតមាននៅក្នុងតំបន់ទាំងនេះ បានរួមចំណែកយ៉ាងធំ ក្នុងចំហេះចំនួន ៣លើក នៅឆ្នាំនេះ៕


https://news.cgtn.com/news/2024-02-29/Brazil-Venezuela-Bolivia-see-surging-wildfire-emissions-EU-monitor-1rAhOxz35Ru/p.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)