TNAOT News

· 03-15

អបអរសាទរ! លោក ជា សុជាតិ សមាជិកក្រុម«ក្មេងខ្មែរ» ភ្ជាប់ពាក្យជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម

#ភ្ជាប់ពាក្យ# #NEW NEWS# #ជា សុជាតិ# #កម្សាន្ត# #តារាខ្មែរ#

7157

មហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង ក្រោយបានឃើញ Idol ក្នុងដួងចិត្ត គឺលោក ជា សុជាតិ សមាជិកក្រុម «ក្មេងខ្មែរ» បានភ្ជាប់ពាក្យតាមប្រពៃណីជាមួយគូស្នេហ៍ដែលមានទំនាក់ទំនងស្នេហានឹងគ្នាជាយូរឆ្នាំមកហើយ តែទើបតែបើកចំហរនៅមួយរយៈពេលចុងក្រោយនេះ។

ក្នុងនោះដែរ គេក៏បានស្គាល់ថាគូដណ្តឹងរបស់តារាចម្រៀងOriginal Song រូបនេះ មិនមែនអ្នកឆ្ងាយនោះទេ ពោលជាអ្នកគ្រប់គ្រងក្នុងក្រុម «ក្មេងខ្មែរ» ដែលមានគណនីហ្វេសប៊ុកឈ្មោះ Laksmey ចំពោះចំណងស្នេហ៍របស់តារាចម្រៀងប្រុសរូបនេះ និងគូដណ្ដឹង គឺផ្ដើមឡើងដំបូងពី អ្នកគាំទ្រ និង Idol តែជានិស្ស័យទើបបណ្ដាលឲ្យចិត្តរបស់អ្នកទាំង២ បានចាប់ចិត្តនឹងគ្នាទៅវិញទៅមករហូតអាចឈានដល់ហៅចាស់ទុំចូលចែវចូវភ្ជាប់ពាក្យតាមប្រពៃណីលក្ខណៈគ្រួសារ និងមានគម្រោងថានឹងរៀបអាពាពិពាហ៍នាពេលឆាប់ៗខាងមុខនេះ តែអ្នកទាំង២នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេអំពីថ្ងៃជាក់លាក់ ធ្វើឲ្យបណ្ដាហ្វេនៗជាច្រើនអន្ទះសាររង់ចាំមើលដំណឹងល្អនេះផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស