Knongsrok

· 2023-10-10

មនុស្សស្រីដែលចាស់ទុំរឿងស្នេហា គឺមិនធ្វើរឿងទាំង ៤ នេះឡើយ-2

#ចំណេះដឹង# #មនុស្សស្រី# #ចំណេះដឹងទូទៅ#

2387

នៅក្នុងទំនាក់ទំនងស្នេហា ជាធម្មតាមនុស្សស្រីតែងតែឆាប់ចាស់ចិត្តចាស់គំនិតជាងមនុស្សប្រុស មិនថាជាការប្រែប្រួលផ្នែករូបរាងកាយ ឬចិត្តគំនិតឡើយ។ មនុស្សស្រីចាស់ទុំនឹងគិតគ្រប់ជ្រុងជ្រោយអំពីភាពជាក់ស្តែងដែលខ្លួនបានជួប។

មនុស្សស្រីដែលចាស់ទុំម្នាក់ គេដឹងពីវិធីសម្រាប់ទំនាក់ទំនងជាមួយមនុស្សប្រុស គេដាច់ខាតមិនទៅប៉ះបន្ទាត់ព្រំដែនរបស់មនុស្សប្រុសឡើយ ប្រសិនបើបានប៉ះពាល់ហើយនោះលទ្ធផលគឺរមែងតែងមិនល្អនោះទេ ធ្វើឲ្យមានវិវាទកើតរឿងធំជាមិនខាន។

មនុស្សស្រីចាស់ទុំម្នាក់ គេមិនធ្វើរឿងទាំង៤យ៉ាងនេះចំពោះមនុស្សប្រុសឡើយ ៖

១.មិនប្រាប់រឿងផ្ទាល់ខ្លួនរបស់អ្នកទាំង២ទៅកាន់អ្នកដទៃ

ជាទូទៅ មនុស្សស្រីរាងមាត់ច្រើនជាងមនុស្សប្រុស ឲ្យតែមនុស្សស្រីនៅជាមួយគ្នាតែងនិយាយពីនេះពីនោះ។ មនុស្សស្រីដែលមិនទាន់មានគំនិតចាស់ទុំ គេអាចនឹងយករឿងផ្ទាល់ខ្លួនឬរឿងសំងាត់ដែលមានទំនាក់ទំនងជាមួយមិត្តប្រុសខ្លួនទៅប្រាប់មិត្តភ័ក្រ្តស្រីៗគ្នាឯងឲ្យដឹងគ្រប់គ្នា។

ការធ្វើបែបនេះធ្វើឲ្យបែកធ្លាយរឿងសំងាត់ ឬរឿងផ្ទាល់ខ្លួនរបស់ខាងប្រុស ធ្វើឲ្យគេមានអារម្មណ៍ថាត្រូវបានគេដឹងរឿងរបស់ខ្លួនទាំងអស់ ព្រោះមនុស្សប្រុសគ្រប់រូបសុទ្ធតែស្រលាញ់មុខមាត់ គេសង្ឃឹមថានៅក្នុងកែវភ្នែករបស់មនុស្សគ្រប់រូប គេគឺជាមនុស្សល្អម្នាក់ តែមិនមែនដឹងរឿងផ្ទៃក្នុងគេគ្រប់យ៉ាងឡើយ ។

២. មិនទៅសិទ្ធស្នាលជាមួយមនុស្សប្រុសដទៃខ្លាំងពេក

មនុស្សស្រីដែលគ្មានគំនិតចាស់ទុំ ពេលដែលខ្លួនមានស្នេហាដែលមានចរិកមានៈបន្តិច ពេលរូបនាងខឹងម្តងៗតែងចង់បង្ហាញកាយវិការទៅស្និទ្ធស្នាលជាមួយមនុស្សប្រុសដទៃដើម្បីឲ្យសង្សាខ្លួនប្រច័ណ្ឌ និងធ្វើឲ្យយ៉ាងណាឲ្យគេបង្ហាញក្តីស្រលាញ់ និងភាពហួងហែងមកកាន់ខ្លួន ប៉ុន្តែបែបនេះគឺផ្ទុយស្រឡះ។

មនុស្សស្រីដែលចាស់ទុំម្នាក់ គេមិនអាចប្រើវិធីក្មេងខ្ចីបែបនេះទៅឈ្នះចិត្តមនុស្សប្រុសឡើយ គេចេះប្រើភាពវៃឆ្លាត ការសង្កេតចិត្ត និងចរិករបស់មនុស្សប្រុសដែលខ្លួនស្រលាញ់ ដើម្បីឆក់យកចិត្តរបស់គេ តែមិនមែនជាការបឈ្ឈឺបែបនេះឡើយ។

៣. មិនមែនចេះតែសាកល្បងក្តីស្រលាញ់រវាងគេនិងរូបអ្នកឡើយ

មនុស្សស្រីដែលក្មេងខ្ចីម្នាក់ ក្នុងចិត្តគេរមែងតែងមិនទុកចិត្ត ចេះតែប្រើវិធីគ្រប់បែបយ៉ាងដើម្បីសាកចិត្តរបស់មនុស្សប្រុស ។ ការសាកចិត្តបែបនេះអាចធ្វើឲ្យមនុស្សប្រុសធុញរហូតដល់សុំបែកគ្នាជាមួយអ្នកក៏ថាបាន ពីព្រោះស្នេហាពិតគឺមានតែពេលវេលាទេទើបអាចបញ្ជាក់បាន ។

មនុស្សស្រីចាស់ទុំម្នាក់គេមិនយកពេលវេលាមកសាកល្បងរហូតបែបនេះទេ គេនឹងយកពេលវេលាមកបង្កើតស្នេហាមួយដែលស្មោះត្រង់ និង មានតម្លៃសម្រាប់ខ្លួន។

៤.មិនយករូបគេទៅប្រៀបធៀបជាមួយអ្នកដទៃ

មនុស្សប្រុសងាយប្រតិកម្មណាស់នៅពេលដែលគេដឹងថាមនុស្សស្រីដែលខ្លួនស្រលាញ់យករូបគេទៅប្រៀបធៀបជាមួយមនុស្សប្រុសណាម្នាក់ ឬក៏សង្សារចាស់របស់នាង ព្រោះបែបនេះធ្វើឲ្យគេយល់ថាស្នេហារបស់អ្នកទាំងពីរគឺគ្រាន់តែជាក្តីស្រលាញ់តែសំបកក្រៅ។

មនុស្សស្រីចាស់ទុំម្នាក់ គេតែងលើកសរសើរមនុស្សប្រុសដែលខ្លួនស្រលាញ់ច្រើនជាងការបង្អាប់ ប្រើពាក្យផ្អែមល្អែមទៅកាន់រូបគេ ព្រោះគេដឹងច្បាស់ថាមនុស្សប្រុសគឺចូលចិត្តស្តាប់ពាក្យលើកសសើរជាទីបំផុត។

រៀបរៀងដោយ៖ MCB/ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)