TNAOT News

· 03-15

បុរសអាមេរិកម្នាក់ ពិនិត្យឃើញមានតេញ៉ាក្នុងខួរក្បាល ក្រោយឧស្សាហ៍ហូបសាច់ឆៅ

#គន្លឹះថែទាំសុខភាព# #តេញ៉ា# #ឈឺក្បាលប្រកាំង# #សុខភាព# #ខួរក្បាល# #គ្រូពេទ្យ# #TNAOT HEALTH#

5435

បុរសម្នាក់នៅសហរដ្ឋអាមេរិក តែងតែត្អូញត្អែរពីការឈឺក្បាលប្រកាំងញឹកញាប់ ពេលទៅពិនិត្យវេជ្ជបណ្ឌិតបានរកឃើញថាមានតេញ៉ា (Tapeworm) នៅក្នុងខួរក្បាល ដែលទំនងជាអាចបណ្តាលមកពីបុរសរូបនេះទម្លាប់បរិភោគសាច់បាខន(bacon) ឆៅមិនចម្អិន។

បុរសអាមេរិករូបនេះ បានទៅជួបគ្រូពេទ្យរបស់លោក បន្ទាប់ពីជំងឺឈឺក្បាលប្រកាំង របស់លោកកាន់តែអាក្រក់ទៅៗ ហើយថ្នាំដែលលោកទទួលទានជារឿងៗលែងជួយលោកបានពីការឈឺក្បាលនេះតទៅទៀត។

យ៉ាងណាមិញ ក្រោយពីបានទៅជួបពិភាក្សាជាមួយគ្រូពេទ្យរួចមក ក្រុមគ្រូពេទ្យក៏បានពិនិត្យ និងស្កែន​បាន​រក​ឃើញ​ដុំ​តេញ៉ាក្នុង​ខួរក្បាល​របស់បុរស​វ័យ ៥២ឆ្នាំ រូបនេះដែល​បណ្តាល​ឱ្យ​ឃើញដូចជាដុំពកមួយ។ ហើយក្រុមវេជ្ជបណ្ឌិត ជឿថាបុរសដែលកើតតេញ៉ាក្នុងខួរក្បាលនេះគឺ ភាគច្រើនបណ្តាលមកពីការទទួលទានសាច់ជ្រូកដោយមិនទានចំអិន​ មិនមែនមកពីការឆ្លងមេរោគដោយខ្វះអនាម័យខ្លួនឯងនោះទេ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស