TA X2

· 03-12

ទង់ជាតិស៊ុយអែតត្រូវបានបង្ហូតឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងនាមជាសមាជិកសម្ព័ន្ធភាពទី៣២

#ព័ត៌មាន# #ស៊ុយអែត# #ព័ត៍មានអន្តរជាតិ#

3793

ទង់ជាតិរបស់ប្រទេសស៊ុយអែត ត្រូវបានបង្ហូតឡើងនៅទីស្នាក់ការកណ្ដាលរបស់អង្គការណាតូ (NATO) នៅថ្ងៃចន្ទ (ទី១១ ខែមីនា) នេះ ដែលនេះបានបង្ហាញពីការពង្រឹងឋានៈរបស់ប្រទេសអឺរ៉ុបខាងជើងមួយនេះ ក្នុងនាមជាសមាជិកទី៣២ របស់សម្ព័ន្ធភាពយោធាមួយនេះ ដោយមានរយៈពេល ២ឆ្នាំ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានជួយបញ្ចុះបញ្ចូលសាធារណជនដែលមានភាពស្ទាក់ស្ទើររបស់ប្រទេសនេះ ឲ្យស្វែងរកសុវត្ថិភាពក្រោមឆ័ត្រសន្តិសុខរបស់អង្គការណាតូ។


នៅក្រោមតំណក់ទឹកភ្លៀងធ្លាក់ឥតដាច់ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson និងអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានងើយសម្លឹងមើល ក្នុងពេលដែលទាហាន ២នាក់ បានបង្ហូតទាញក្រណាត់ ១ផ្ទាំងពណ៌ខៀវដែលបង្កប់ដោយកាកបាទពណ៌លឿងលើផ្ទៃផ្លូវការនៃទង់ជាតិនេះ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូ នាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។

ប្រទេសស៊ុយអែតបានទុកអព្យាក្រឹតភាពជាច្រើនទសវត្សរ៍របស់ខ្លួនដោយឡែក ក្រោយសង្គ្រាមលោកលើកទី២ នៅពេលដែលខ្លួនបានចូលរួមជាផ្លូវការជាមួយអង្គការណាតូ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ប្រទេសជិតខាងរបស់ខ្លួន គឺហ្វាំងឡង់ បានចូលរួមកាលពីឆ្នាំមុននៅក្នុងការសម្រេចជាប្រវត្តិសាស្ត្រមួយផ្សេងទៀត ដែលបញ្ចប់រយៈពេលជាច្រើនឆ្នាំនៃការមិនចូលបក្សសម្ព័ន្ធយោធា៕


https://www.nato.int/cps/en/natohq/news_223448.htm

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)