TA X2
· 03-05
ប្រទេសចិនបើកសម័យប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន
#ព័ត៌មាន# #CPPCC# #សម័យប្រជុំ# #ប្រទេសចិន# #ព័ត៍មានអន្តរជាតិ#
6214
ប្រទេសចិនបានបើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួននៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) នាថ្ងៃចន្ទ (ទី៤ ខែមីនា) នេះ។
នៅក្នុងសុន្ទរកថាដ៏សំខាន់របស់ខ្លួនអំឡុងពេលបើកសម័យប្រជុំនោះ ប្រធានគណៈកម្មាធិការជាតិ CPCC លោក Wang Huning បាននិយាយថា៖ «យើងគួរតែផ្តោតលើការលើកកម្ពស់ការងារប្រកបដោយគុណភាពខ្ពស់ និងទូលំទូលាយ»។ លោកបានបន្ថែមថា មានតម្រូវការចាំបាច់ ក្នុងពន្លឿនដល់ «ការផ្លាស់ប្ដូរដែលអំណោយផលដល់ជនវ័យចំណាស់» ក្នុងសង្គម។
គេរំពឹងថា គណៈប្រតិភូសរុបចំនួន ២.០៩៣នាក់ដែលតំណាងឲ្យវិសាលគមដ៏ធំទូលំទូលាយនៃសង្គមចិន នឹងចូលរួមសម័យប្រជុំ CPPCC នាឆ្នាំនេះ ដែលជាកិច្ចប្រជុំរបស់ស្ថាប័នប្រឹក្សារួមជាមួយសម័យប្រជុំសភាប្រចាំឆ្នាំ។ សន្និសីទនេះត្រូវបានគេរំពឹងថា នឹងដំណើរការរហូតដល់ថ្ងៃអាទិត្យ (ទី១០ មីនា)។
សមាជបក្សជាតិរបស់ចិន (NPC) ចាប់ផ្តើមនៅថ្ងៃអង្គារ (ទី៥ មីនា) ដោយមេដឹកនាំជាន់ខ្ពស់ជាច្រើនរូប ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីបញ្ហាជាច្រើនពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងនយោបាយ៕
https://www.reuters.com/world/china/china-hold-2024-parliamentary-meeting-march-5-11-2024-03-04/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចិនជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខអូស្ត្រាលី-ហ្វីលីពីនកុំឲ្យប៉ះពាល់ដល់ប្រទេសដទៃ
លោក ពូទីន បានសាទរដល់ការរួបរួមសាមគ្គីជាតិរុស្ស៊ី ខណៈការប្រយុទ្ធគ្នាបានកើតឡើងនៅអ៊ុយក្រែន
ចិន «ថ្កោលទោសយ៉ាងខ្លាំងក្លា» ចំពោះការស្លាប់ អំឡុងពេលផ្តល់ជំនួយ នៅតំបន់ហ្កាហ្សា
មេដឹកនាំកូរ៉េខាងត្បូង៖ ទំនាក់ទំនងកាន់តែល្អជាមួយជប៉ុន ជួយរារាំងការគំរាមកំហែងរបស់កូរ៉េខាងជើង
យោបល់ទាំងអស់ (0)