TA X2
· 03-08
កសិករឆែកចោលជីលាមកសត្វតាមដងផ្លូវ ក្នុងទីក្រុង Prague ក្នុងការតវ៉ាថ្មី
#ព័ត៌មាន# #សហភាពអឺរ៉ុប# #ជីលាមកសត្វ# #ព័ត៍មានអន្តរជាតិ#
3153
កសិករឆែកបានបោះចោលជីលាមកសត្វ នៅមុខការិយាល័យរដ្ឋាភិបាល និងបានបិទផ្លូវក្នុងទីក្រុង Prague ដោយត្រាក់ទ័រ នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែមីនា) ខណៈដែលពួកគេបានបន្តការទាមទាររបស់ខ្លួន ដើម្បីឲ្យមានការគាំទ្របន្ថែមទៀត ការិយាធិបតេយ្យតិចតួច និងការបញ្ឈប់នូវការនាំចូលតម្លៃថោកទៅកាន់សហភាពអឺរ៉ុប (EU)។
នៅក្នុងការតវ៉ាជាលើកទី៣ របស់ពួកគេ គិតចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក កសិករបានធ្វើដំណើរចូលទៅក្នុងទីក្រុង Prague ទាំងព្រឹកព្រលឹម ដោយចតត្រាក់ទ័ររាប់រយគ្រឿងនៅតាមដងផ្លូវមាត់ទន្លេ រហូតទៅដល់ការិយាល័យរដ្ឋាភិបាល ដោយបានរំខានដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនសាធារណៈមួយចំនួន។
នគរបាលបានឲ្យដឹងថា កសិករបាននាំគ្នាចោលជីលាមកសត្វ ដែលនាំឲ្យមានការចាប់ខ្លួនមនុស្សម្នាក់។ រដ្ឋមន្ត្រីក្រសួងកសិកម្មឆែក លោក Marek Vyborny បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលនឹងមិនដាក់សម្ពាធអ្វីឡើយ។
គួរបញ្ជាក់ថា កសិករនៅទូទាំងសហភាពអឺរ៉ុប បាននាំគ្នាតវ៉ា នៅឆ្នាំនេះ ដោយអំពាវនាវឲ្យលុបចោលការរឹតបន្តឹងដែលដាក់លើពួកគេដោយផែនការ Green Deal ដែលជាផែនការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងអំពាវនាវឲ្យយកពន្ធគយឡើងវិញលើផលិតផលកសិកម្មពីអ៊ុយក្រែន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប៉ូឡូញជំរុញឲ្យ EU ដាក់ទណ្ឌកម្មលើផលិតផលកសិកម្មរបស់រុស្ស៊ី និងបេឡារុស
ប៉ូឡូញនឹងបញ្ចប់ការរឹតបន្តឹងតាមបណ្ដោយព្រំដែនជាមួយស្លូវ៉ាគី នៅពាក់កណ្តាលអធ្រាត្រយប់ថ្ងៃសៅរ៍
អ៊ុយក្រែនអះអាងថា ខ្លួនបានកំណត់អត្តសញ្ញាណជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមចំនួន ៥១១នាក់ ហើយ ៨១នាក់ ត្រូវបានកាត់ទោស
ប្រទេសចិនបើកសម័យប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន
យោបល់ទាំងអស់ (0)