TA X2

· 03-13

អ្នកជិះស្គីនូវ៉ែលហ្សេឡង់ ២នាក់ស្លាប់ដោយសារបំណាក់ព្រិល នៅប្រទេសជប៉ុន

#ប្រទេសជប៉ុន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

4184

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកជិះស្គីនៅជនបទ ២នាក់មកពីប្រទេសនូវ៉ែលហ្សេឡង់បានស្លាប់បន្ទាប់ពីពួកគេបានជាប់នៅក្នុងបំណាក់ព្រិល នៅកោះហុកកៃដូប្រទេសជប៉ុន កាលពីថ្ងៃចន្ទ (ទី១១ ខែមីនា)។


នគរបាលជប៉ុនបាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យបានទទួលការហៅទូរស័ព្ទ កាលពីព្រឹកថ្ងៃចន្ទនោះថា បំណាក់ព្រិលបានកើតឡើងនៅភ្នំ Yotei នៅខាងក្រៅក្រុង Kutchan ដោយបានកប់មនុស្សចំនួន ៦នាក់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកជិះស្គីត្រូវបានបញ្ជាក់ថា មកពីនូវ៉ែលហ្សេឡង់។ បុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញសន្លប់ នៅនឹងកន្លែង ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅមូលដ្ឋាន ប៉ុន្តែត្រូវបានបញ្ជាក់ថា បានបង់ជីវិតហើយ។


យោងតាមសេចក្តីរាយការណ៍ក្នុងស្រុក ពុំមានការព្រមានអំពីបំណាក់ព្រិលនៅតំបន់នោះទ មុនពេលមានឧបទ្ទវហេតុនេះ៕


https://www.theguardian.com/world/2024/mar/12/japan-avalanche-kills-two-new-zealand-skiers-mount-yotei-hokkaido

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)