TA X2

· 03-13

មនុស្ស ២នាក់ស្លាប់ និង ៤នាក់រងរបួសលើទូកជនអន្តោប្រវេសន៍នៅជិតប្រជុំកោះ Canary របស់អេស្ប៉ាញ

#ព័ត៌មាន# #អេស្ប៉ាញ# #ព័ត៍មានអន្តរជាតិ#

5260

សេវាកម្មសង្រ្គោះសមុទ្រអេស្ប៉ាញ និយាយនៅថ្ងៃអង្គារនេះថា មនុស្ស ២នាក់ បានស្លាប់ ពេលដែលពួកគេព្យាយាមធ្វើដំណើរមកដល់ប្រជុំកោះ Canary របស់អេស្ប៉ាញ នៅលើទូកមានជនអន្តោប្រវេសន៍ ៤០នាក់ ខណៈមនុស្សរងរបួស ៤នាក់ផ្សេងទៀត ត្រូវបានជម្លៀសតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យទាំងស្ថានភាពធ្ងន់ធ្ងរ ។ 


អ្នកនាំពាក្យសេវាកម្មជួយសង្រ្គោះសមុទ្រអេស្ប៉ាញ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទូកឈើមួយគ្រឿង ត្រូវបានប្រទះឃើញកាលពីវេលាម៉ោង ៨យប់ ថ្ងៃចន្ទ ដោយនាវាពាណិជ្ជកម្ម MV Kent Giant ដែលបានប្រកាសអាសន្នដល់ក្រុមអាជ្ញាធរនៅលើកោះ Gran Canaria ។ 

 សេវាកម្មមួយនេះ បានបញ្ជូនឧទ្ធម្ភាគចក្រ ២គ្រឿងទៅជម្លៀសអ្នករងរបួស ហើយនាវាបានសណ្តោងទូកជនអន្តោប្រវេសន៍មកកាន់កំពង់ផែ Arguineguin ស្ថិតលើកោះ Gran Canaria មានចម្ងាយប្រហែល ១៤០គ.មពីភាគខាងជើងកោះ Canary ជាទីដែលជនអន្តោប្រវេសន៍ជាប់ខ្លួន ។ 

 អ្នកនាំពាក្យរូបនោះ បន្តថា នៅក្នុងចំណោមអ្នករស់រាន ៣៤នាក់ មានបុរស ២៧នាក់ និងស្រ្តី ៧នាក់ ដែលមានដើមកំណើតមកពីអនុតំបន់សហារ៉ា ។ 

 សូមបញ្ជាក់ថា ស្ថានភាពសមុទ្រនៅជុំវិញប្រជុំកោះ Canary ពិបាកក្នុងការធ្វើនាវាចរណ៍រយៈពេល ១សប្តាហ៍កន្លងមកនេះ ក្នុងនោះទីភ្នាក់ងារឧតុនិយមរដ្ឋ (AEMET) ចេញសេចក្តីប្រកាសអាសន្នជាច្រើនលើក ពីស្ថានភាពរលកខ្លាំងនៅក្នុងមហាសមុទ្រ ៕

https://www.reuters.com/world/europe/two-people-dead-migrant-boat-off-spains-canary-islands-2024-03-12/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)