TA X2
· 03-13
ចក្រភពអង់គ្លេសដាក់ពង្រាយនាវាចម្បាំង HMS Diamond នៅសមុទ្រក្រហម ដើម្បីការពារការដឹកជញ្ជូន
#ចក្រភពអង់គ្លេស# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
4632
រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃអង្គារ (ទី១២ ខែមីនា) នេះ បានឲ្យដឹងថា ខ្លួននឹងដាក់ពង្រាយនាវាចម្បាំង HMS Diamond នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ដើម្បីជំនួសនាវា HMS Richmond ក្នុងការជួយការពារការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងតំបន់នេះ។
រដ្ឋមន្ត្រីការពារជាតិលោក Grant Shapps បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចក្រភពអង់គ្លេសនៅតែបន្តនាំមុខគេ ក្នុងការឆ្លើយតបជាអន្តរជាតិ ចំពោះការវាយប្រហារដ៏គ្រោះថ្នាក់របស់ពួកហ៊ួទីលើនាវាពាណិជ្ជកម្ម ដែលកាយវាយប្រហារនោះបានឆក់យកជីវិតរបស់ទាហានជើងទឹកអន្តរជាតិផងដែរ»។
លោកន Shapps បានបន្ថែមថា៖ «ការការពារការដឹកជញ្ជូនជុំវិញពិភពលោក គឺជាកិច្ចការសំខាន់មួយរបស់កងទ័ពជើងទឹក ហើយការដាក់ពង្រាយនេះបង្ហាញពីរបៀបថា តើនាវិកមានជំនាញខ្ពស់កម្រិតណា និងថា តើនាវាចម្បាំងដ៏ទំនើបរបស់យើង កំពុងជួយរក្សាផ្លូវសមុទ្ររបស់យើងឲ្យមានសុវត្ថិភាពយ៉ាងដូចម្ដេច»។
គួរបញ្ជាក់ថា ក្រុមហ៊ួទីដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានកំណត់គោលដៅដឹកជញ្ជូន នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដោយអះអាងថា សកម្មភាពរបស់ខ្លួន គឺជាការឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលជាការអះអាងត្រូវបានច្រានចោលដោយចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្ត៕
https://www.reuters.com/world/uk-deploys-hms-diamond-warship-red-sea-protect-shipping-2024-03-12/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សហរដ្ឋអាមេរិកបញ្ជូននាវាដើម្បីផ្ដល់ជំនួយមនុស្សធម៌ តាមសមុទ្រទៅឲ្យតំបន់ហ្កហ្សា
នាវាដឹកជំនួយលើកដំបូងទៅកាន់តំបន់ហ្កាហ្សា ចាកចេញពីកំពង់ផែប្រទេសស៊ីបនៅក្នុងគម្រោងសាកល្បង
ចិន ជំរុញឲ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ហ្វីលីពីនជាកូនអុក នៅសមុទ្រចិនខាងត្បូង
យន្តហោះចម្បាំងផលិតនៅឥណ្ឌា ធ្លាក់ជាលើកដំបូង ខណៈអ្នកបើកយន្តហោះបានលោតចេញដោយសុវត្ថិភាព
យោបល់ទាំងអស់ (0)