TA X2

· 03-08

ទីភ្នាក់ងារអង្គការសហប្រជាជាតិ៖ ឆ្នាំ២០២៣ គឺជាឆ្នាំដែលមានជនអន្តោប្រវេសន៍ស្លាប់ច្រើនបំផុត

#ព័ត៌មាន# #IOM# #ជនអន្តោប្រវេសន៍# #ព័ត៍មានអន្តរជាតិ#

6218

ទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (០៦ មីនា) ថាយ៉ាងហោចណាស់មនុស្ស ៨.៥៦៥ នាក់បានស្លាប់នៅតាមខ្សែផ្លូវធ្វើអន្តោប្រវេសន៍ជុំវិញពិភពលោកកាលពីឆ្នាំមុន ដែលធ្វើឱ្យឆ្នាំ២០២៣ ក្លាយជាឆ្នាំដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងកំណត់ត្រាសម្រាប់ជនអន្តោប្រវេសន៍។

អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) បាននិយាយថា ចំនួនការស្លាប់របស់ជនអន្តោប្រវេសន៍ដែលបានកត់ត្រាកាលពីឆ្នាំមុន លើសពីចំនួនអ្នកស្លាប់ និងបាត់ខ្លួនទូទាំងពិភពលោក នៅក្នុងកំណត់ត្រាខ្ពស់បំផុតឆ្នាំ២០១៦ នៅពេលដែលមនុស្សចំនួន ៨.០៨៤ នាក់បានស្លាប់ ខណៈចំនួនអ្នកស្លាប់កាលពីឆ្នាំ២០២២ ក៏កើនឡើង ២០ ភាគរយផងដែរ។

អគ្គនាយករងអង្គការ IOM លោកស្រី អ៊ូហ្គូឈី ដានីញ៉ែលស៍ (Ugochi Daniels) បាននិយាយថា «តួលេខដ៏គួរឱ្យរន្ធត់ ដែលប្រមូលបានដោយគម្រោង ជនអន្តោប្រវេសន៍បាត់ខ្លួន (MMP) ទាំងនេះ ក៏ជាការដាស់តឿនមួយថា យើងត្រូវតែប្តេជ្ញាចិត្តឡើងវិញចំពោះសកម្មភាពធំជាងនេះ ដែលអាចធានាបាននូវការធ្វើអន្តោប្រវេសន៍ដោយសុវត្ថិភាព»។

គម្រោងជនអន្តោប្រវេសន៍បាត់ខ្លួន MMP ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការ IOM កត់ត្រាការស្លាប់ និងការបាត់ខ្លួនរបស់ជនអន្តោប្រវេសន៍តាំងពីឆ្នាំ២០១៤ នេះ បានរកឃើញថាផ្លូវឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ នៅតែបន្តជាផ្លូវដ៏គ្រោះថ្នាក់បំផុតសម្រាប់ជនអន្តោប្រវេសន៍ ដោយមានការស្លាប់ និងការបាត់ខ្លួនយ៉ាងហោចណាស់ ៣.១២៩ នាក់កាលពីឆ្នាំមុន៕


https://www.ndtv.com/world-news/2023-was-deadliest-year-for-migrants-in-a-decade-un-5193842

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)