TA X2
· 03-13
នាវាដឹកជំនួយលើកដំបូងទៅកាន់តំបន់ហ្កាហ្សា ចាកចេញពីកំពង់ផែប្រទេសស៊ីបនៅក្នុងគម្រោងសាកល្បង
#ព័ត៌មាន# #នាវាដឹកជំនួយ# #ព័ត៍មានអន្តរជាតិ#
4589
នៅថ្ងៃអង្គារនេះ នាវាផ្ទុកស្បៀងអាហារទម្ងន់ជិត ២០០តោន ទៅកាន់តំបន់ហ្កាហ្សា បានចាកចេញពីកំពង់ផែនៅ ប្រទេសស៊ីប ក្នុងគម្រោងសាកល្បង ដើម្បីបើកផ្លូវសមុទ្រថ្មី សម្រាប់ជំនួយដល់ពលរដ្ឋដែលស្ថិតក្នុងមាត់ជ្រោះនៃការធ្លាក់ក្នុងគ្រោះទុរ្ភិក្ស ។
នាវាសប្បុរសធម៌ Open Arms បានធ្វើដំណើរចេញពីកំពង់ផែ Larnaca ស្ថិតក្នុងប្រទេសស៊ីប ដោយមានសណ្តោងសាឡង់ដឹកម៉្សៅ ស្រូវ និងសារធាតុប្រូតេអ៊ីនទៅជាមួយ ។
ការធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា នឹងប្រើរយៈពេលប្រហែល ១៥ម៉ោង ប៉ុន្តែការសណ្តោងសាឡង់ទៅជាមួយ អាចនឹងធ្វើឲ្យការធ្វើដំណើរប្រើរយៈពេលយូរជាងនេះ រហូតដល់ ២ថ្ងៃ ។
គួរឲ្យដឹងថា ប្រទេសស៊ីប មានចម្ងាយត្រឹមតែ ៣២២គ.មប៉ុណ្ណោះ ពីភាគពាយ័ព្យតំបន់ហ្កាហ្សា ។
ប្រសិនបើជោគជ័យពិតមែន បេសកកម្មនៅថ្ងៃអង្គារនេះ នឹងក្លាយជាសញ្ញាប្រកបដោយប្រសិទ្ធិភាព ក្នុងការបញ្ឈប់ជាលើកដំបូងការបិទច្រកនាវាចរណ៍របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាកាលពីឆ្នាំ ២០០៧ ក្រោយក្រុមហាម៉ាស់ដណ្តើមបានការគ្រប់គ្រងដែនដីប៉ាឡេស្ទីនមួយនេះ ។
ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់របស់ជនប៉ាឡេស្ទីន ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងលើសពី ៣១.១០០នាក់ ហើយ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៧ នាក់ និងបង្ករបួស ១០៦ នាក់ទៀត ដែលជំរុញឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១.១១២ នាក់ និងអ្នករបួសដល់ ៧២.៧៦០នាក់ ៕
https://www.reuters.com/world/first-aid-ship-gaza-leaves-cyprus-port-pilot-project-2024-03-12/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជំនួយមនុស្សធម៌ត្រូវបានបានទម្លាក់ពីលើអាកាសចូលក្នុងទីក្រុងហ្កាហ្សា ជាលើកទី២ ក្នុងសប្តាហ៍នេះ
ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សា កើនឡើងដល់ ៣០.៩៦០នាក់ ខណៈមានការវាយប្រហារកាន់តែខ្លាំងពីអ៊ីស្រាអែល
ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ៣០.៤០០ នាក់
អ៊ីស្រាអែលអះអាងថា រថយន្តដឹកជំនួយបើកបុកជនស៊ីវិលបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើននៅហ្កាហ្សា
យោបល់ទាំងអស់ (0)