TA X2

· 03-13

មន្ត្រី៖ កូរ៉េខាងត្បូងរំពឹងថា ទំនាក់ទំនងជាមួយអាមេរិកនឹងមិនប្រែប្រួល ទោះលទ្ធផលការបោះឆ្នោតខែវិច្ឆិកាយ៉ាងណាក៏ដោយ

#កូរ៉េខាងត្បូង# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

5664

មន្ត្រីជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងត្បូងរំពឹងថា នឹងមិនមានការប្រែប្រួលអ្វីជាដុំកំភួនក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនោះឡើយ បើទោះបីជាអ្នកបោះឆ្នោតអាមេរិកសម្រេចជ្រើសរើសប្រធានាធិបតីថ្មីក៏ដោយ តែសង្ឃឹមថា នឹងធ្វើឲ្យមានការរីកចម្រើន ជុំវិញកិច្ចពិភាក្សាចែករំលែកការចំណាយលើវិស័យការពារជាតិ និងបញ្ហាផ្សេងៗទៀត នៅឆ្នាំ២០២៤ នេះ។


ដោយបាននិយាយជាមួយអ្នកសារព័តមានមួយក្រុមតូច កាលពីថ្ងៃចន្ទ (ទី១១ ខែមីនា) មន្ត្រីរូបនេះ បានប្រាប់ថា កូរ៉េខាងត្បូងមិនបង្កើតគោលនយោបាយរបស់ខ្លួនដោយផ្អែកលើការព្យាករណ៍អំពីការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកានោះទេ តែភាគីទាំង២ នឹងព្យាយាមជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងភាពជាដៃគូសន្តិសុខនៅមុនពេលនោះ។

មន្ត្រីរូបនេះបានបន្ថែមថា សម្ព័ន្ធមិត្តបានយល់ព្រមចាប់ផ្តើមកិច្ចពិភាក្សាដំបូងស្តីពីការចែករំលែកការចំណាយលើការរក្សាកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង ហើយនឹងពន្លឿនការពិភាក្សាដើម្បីជំរុញគោលគំនិតរបស់ទីក្រុងសេអ៊ូល ក្នុងប្រតិបត្តិឆ័ត្រការពាររបស់សហរដ្ឋអាមេរិក ក្នុងនោះរួមទាំងឆ័ត្រការពារនុយក្លេអ៊ែររបស់អាមេរិកផងដែរ។

ក្រសួងការបរទេសអាមេរិកមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ តែបាននិយាយថា គណៈប្រតិភូរបស់ខ្លួនបានធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងខែធ្នូ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងចែករំលែកការចំណាយលើវិស័យការពារជាតិ ហើយនឹងធ្វើការជាមួយទីក្រុងសេអ៊ូល ដើម្បីរៀបចំសម្រាប់កិច្ចពិភាក្សា ជុំវិញកិច្ចព្រមព្រៀងបន្ទាប់៕

https://www.reuters.com/world/asia-pacific/south-korea-sees-no-change-us-ties-regardless-november-election-official-says-2024-03-12/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)