TA X2
· 03-13
យន្តហោះចម្បាំងផលិតនៅឥណ្ឌា ធ្លាក់ជាលើកដំបូង ខណៈអ្នកបើកយន្តហោះបានលោតចេញដោយសុវត្ថិភាព
#ព័ត៌មាន# #យន្តហោះចម្បាំង# #ព័ត៍មានអន្តរជាតិ#
4187
យន្តហោះចម្បាំងផលិតក្នុងស្រុករបស់កងទ័ពអាកាសឥណ្ឌា នៅថ្ងៃអង្គារ (ទី១២ ខែមីនា) បានធ្លាក់នៅភាគខាងលិចនៃរដ្ឋ Rajasthan ដែលការធ្លាក់នេះ គឺជាឧបទ្ទវហេតុលើកដំបូង គិតចាប់តាំងពីយន្តហោះនេះត្រូវបានដាក់ចេញឲ្យប្រើប្រាស់កាលពីជិត ៨ឆ្នាំមុន។
បន្ទាប់ពីមានឧបទ្ទវហេតុនេះ កងទ័ពអាកាសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកយន្តហោះបានលោតចេញដោយសុវត្ថិភាព។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi បាន និងកំពុងជំរុញឲ្យមានការផលិតក្នុងស្រុក ខណៈដែលប្រទេសឥណ្ឌាព្យាយាមបន្ថយកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាអ្នកនាំចូលយុទ្ធោបរណ៍ការពារជាតិដ៏ធំបំផុតមួយរបស់ពិភពលោក។
យន្តហោះចម្បាំងធុនស្រាល ដែលមានឈ្មោះថា Tejas ដែលមានន័យថា អណ្តាតភ្លើង ឬភាពវៃឆ្លាត ជាភាសាសំស្រ្កឹត ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីមានការរង់ចាំដ៏យូរនៅក្នុងកិច្ចប្រឹងប្រែងរបស់ឥណ្ឌា ដើម្បីធ្វើទំនើបកម្មកងនាវាដែលភាគច្រើនមានតាំងពីសម័យសូវៀត។
មន្ត្រីកងទ័ពអាកាសបានប្រាប់សារព័ត៌មាន Reuters ថា ការធ្លាក់នៅថ្ងៃអង្គារនេះ បានបំបែកកំណត់ត្រាសុវត្ថិភាពរបស់យន្តហោះនេះ គិតចាប់តាំងពីមានការហោះហើរសាកល្បងលើកដំបូងកាលពីជាង ២ទសវត្សរ៍កន្លងទៅនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាយករដ្ឋមន្ត្រីឥណ្ឌានិយាយថា «Kashmir ត្រូវបានផ្លាស់ប្តូរ» អំឡុងទស្សនកិច្ចដំបូង ក្នុងរយៈពេល ៥ឆ្នាំ
កង់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ធ្លាក់ទៅបុករថយន្ត នៅ San Francisco
មនុស្ស ៥នាក់បានស្លាប់បន្ទាប់ពីធ្លាក់យន្តហោះធុនតូចនៅទីក្រុង Nashville អាមេរិក
ចក្រភពអង់គ្លេសដាក់ពង្រាយនាវាចម្បាំង HMS Diamond នៅសមុទ្រក្រហម ដើម្បីការពារការដឹកជញ្ជូន
យោបល់ទាំងអស់ (0)