TA X2

· 03-08

មនុស្ស ៥នាក់បានស្លាប់បន្ទាប់ពីធ្លាក់យន្តហោះធុនតូចនៅទីក្រុង Nashville អាមេរិក

#ព័ត៌មាន# #ទីក្រុង Nashville# #ធ្លាក់យន្តហោះ# #ព័ត៍មានអន្តរជាតិ#

5326

នាយកដ្ឋាននគរបាលរបស់ទីក្រុង ណាសវីល (Nashville) បាននិយាយកាលពីព្រឹកថ្ងៃអង្គារ (០៥ មីនា) ថាមនុស្ស ៥ នាក់បានស្លាប់បន្ទាប់ពីយន្តហោះម៉ាស៊ីនមួយ មួយគ្រឿង បានធ្លាក់នៅក្បែរផ្លូវហាយវេក្នុងទីក្រុង ណាសវីល របស់សហរដ្ឋអាមេរិក។

នគរបាលបាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាយន្តហោះនោះបានធ្លាក់ពីខ្សែផ្លូវឆ្ពោះទៅភាគខាងកើតឆ្លងកាត់ច្រកចេញ ឆាលុត ផែក (Charlotte Pike) បន្ទាប់ពីមានរបាយការណ៍មួយនិយាយថា យន្តហោះនេះកំពុងមានបញ្ហាម៉ាស៊ីន និងថាមពល ហើយត្រូវការការអនុញ្ញាតឱ្យចុះចតជាបន្ទាន់។ នគរបាលបន្ថែមថា ក្រុមការងារកំពុងធ្វើការដើម្បីកំណត់ប្រភពដើមរបស់យន្តហោះ។

អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង ណាសវីល បានប្រាប់បណ្តាញទូរទស្សន៍ថា យន្តហោះនោះបានធ្លាក់ដោយសារផលប៉ះពាល់បច្ចេកទេស ហើយមិនមានអ្នកនៅរស់រានមានជីវិតទេ»។

ជនរងគ្រោះទាំងនោះ គឺជាគ្រួសារជនជាតិកាណាដាដែលមានគ្នា ៥ នាក់ ហើយត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នកបើកយន្តហោះឈ្មោះ វីកទ័រ ដូតសេនថូ (Victor Dotsenko) អាយុ ៤៣ ឆ្នាំ ប្រពន្ធរបស់បុរសនេះ ឈ្មោះ រីមម៉ា ដូតសេនថូ (Rimma Dotsenko) អាយុ ៣៩ ឆ្នាំ និងកូនបីនាក់របស់ពួកគេ៕


https://www.independent.co.uk/news/world/americas/tributes-canadian-family-killed-nashville-plane-crash-b2508799.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)