TA X2
· 03-10
កង់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ធ្លាក់ទៅបុករថយន្ត នៅ San Francisco
#United Airlines# #San Francisco# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
6304
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនពីទីក្រុង San Francisco សហរដ្ឋអាមេរិក ត្រូវបានបង្ខំប្ដូរទិសដៅ នៅពេលដែលកង់មួយបានធ្លាក់ពីយន្តហោះភ្លាមៗបន្ទាប់ពីហោះឡើង ហើយកង់នោះបានទៅបុករថយន្តនៅក្នុងចំណតរថយន្ត។
យន្តហោះ Boeing 777-200 ដែលធ្វើដំណើរឆ្ពោះទៅទីក្រុង Osaka ជាមួយនឹងមនុស្សចំនួន ២៤៩នាក់ បានប្ដូរទិសដៅទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Los Angeles វិញ បន្ទាប់ពីមានឧបទ្ទវហេតុនេះ។ យ៉ាងណាក្ដី យន្តហោះនេះបានចុះចតដោយមិនមានការរាយការណ៍ពីអ្នកមានរបួសនោះឡើយ។
វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X ដោយក្រុមហ៊ុនតាមដានជើងហោះហើរ RadarBox បានចាប់យករូបភាពនៅពេលដែលកង់យន្តហោះនោះធ្លាក់ និងរូបភាពវីដេអូនៃរថយន្តដែលហាក់ដូចជារងការខូចខាតដោយសារកង់នោះ។
បន្ទាប់ពីមានហេតុការណ៍នោះ ក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ឲ្យដឹងថា យន្តហោះជំនួសនឹងដឹកអ្នកដំណើរទៅកាន់ទីក្រុង Osaka ហើយថា ក្រុមហ៊ុនអាកាសចរណ៍នឹងធ្វើការជាមួយម្ចាស់យានយន្តដែលរងការខូចខាតនោះ ដើម្បី «ធានាថា តម្រូវការរបស់ពួកគេត្រូវបានដោះស្រាយ»៕
https://www.cnn.com/2024/03/08/us/united-airlines-plane-loses-tire/index.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្ស ៥នាក់បានស្លាប់បន្ទាប់ពីធ្លាក់យន្តហោះធុនតូចនៅទីក្រុង Nashville អាមេរិក
យើងមិនអាចបំភ្លេចពួកគេបានទេ៖ ការឈឺចាប់ពីការបាត់បង់បានបន្លាចក្រុមគ្រួសារនៃអ្នកដំណើរMH370ដែលបាត់ខ្លួន
អតីតនាយករដ្ឋមន្រ្តីកាណាដាលោក Brian Mulroney ទទួលមរណភាពនៅវ័យ ៨៤ឆ្នាំ
សមយុទ្ធយោធារួមដ៏ធំបំផុតរបស់អាស៊ី បញ្ចប់នៅថៃដោយការបាញ់គ្រាប់ពិត
យោបល់ទាំងអស់ (0)