TA X2

· 03-08

នាយករដ្ឋមន្ត្រីឥណ្ឌានិយាយថា «Kashmir ត្រូវបានផ្លាស់ប្តូរ» អំឡុងទស្សនកិច្ចដំបូង ក្នុងរយៈពេល ៥ឆ្នាំ

#Narendra Modi# #Kashmir# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

4608

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែមីនា) នេះ បាននិយាយថា តំបន់ភ្នំហិម៉ាឡៃ Jammu & Kashmir ត្រូវបានផ្លាស់ប្តូរ និងធ្វើសមាហរណកម្មជាមួយតំបន់ផ្សេងទៀតរបស់ប្រទេស ដោយបានពោលសរសើរដល់ការផ្លាស់ប្តូរ ចំពោះការសម្រេចដ៏ចម្រូងចម្រាសពីរដ្ឋាភិបាលរបស់លោក ក្នុងការដកហូតឋានៈពិសេសរបស់តំបន់នេះ។


អំឡុងទស្សនកិច្ចនៅតំបន់ជ្រលងភ្នំ Kashmir ដែលមានជនមូស្លីមភាគច្រើន ពោលគឺជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩ ជាឆ្នាំដែលឋានៈពិសេសត្រូវបានដកហូតនោះ លោក Modi បានប្រាប់ថា ការអភិវឌ្ឍរបស់តំបន់ Kashmir គឺជាអាទិភាពចម្បងសម្រាប់ប្រទេសឥណ្ឌា ដោយសារតំបន់នេះមានទីតាំងដូចមកុដនៅភាគខាងជើងរបស់ប្រទេស។

ដំណើរទស្សនកិច្ចរបស់លោក Modi ទៅកាន់តំបន់ដែលល្អក់កករអស់ជាច្រើនទសវត្សរ៍មកហើយដោយអំពើហិង្សារបស់ពួកសកម្មប្រយុទ្ធ និងដែលត្រូវបានទាមទារផងដែរដោយគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរប៉ាគីស្ថាន កើតឡើងប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតសកលដែលលោកនឹងស្វែងរកអាណត្តិទី៣ ដែល កម្រនឹងកើតមានណាស់។

លោកបាននិយាយថា តំបន់ Kashmir នេះ នឹងក្លាយទៅជារឿងជោគជ័យសាកល ខណៈដែលលោកបានចាប់ផ្តើមគម្រោងទេសចរណ៍ និងកសិដ្ឋានជាបន្តបន្ទាប់៕

https://www.reuters.com/world/india/kashmir-has-been-transformed-indian-pm-says-first-visit-five-years-2024-03-07/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)