TA X2

· 03-10

ការបាញ់កាំភ្លើង ត្រូវបានលាន់លឺនៅជិតវិមានជាតិ ប្រទេសហៃទី ក្នុងទីក្រុងព័រ អូប្រាំង

#ព័ត៌មាន# #ប្រទេសហៃទី# #Ariel Henry​# #ព័ត៍មានអន្តរជាតិ#

6544

ទីភ្នាក់ងារព័ត៌មាន EFE របស់ប្រទេសអេស្បាញ បានរាយការណ៍ថា ការបាញ់កាំភ្លើង ត្រូវ​បាន​លាន់​លឺ កាលពីថ្ងៃសុក្រ នៅជុំវិញវិមានជាតិប្រទេសហៃទី ក្នុងរដ្ឋធានី ព័រ អូប្រាំង។ 


ក្រុម​ប្រដាប់អាវុធប្រទេសហៃទី បានបើកការវាយប្រហារជាបន្តបន្ទាប់ នៅក្នុងរដ្ឋធានីព័រ អូប្រាំង ចាប់​តាំង​ពីថ្ងៃទី២៩ ខែ កុម្ភៈ ដោយអំពាវនាវឲ្យនាយករដ្ឋមន្ត្រី លោក Ariel Henry​លាលែង​ពីតំណែង​។


ប្រទេសហៃទី បានរកមធ្យោបាយដោះស្រាយជាមួយអំពើហិង្សារបស់ក្រុមជនអន្ធពាលដ៏ខ្លាំងក្លា រយៈ​ពេលជាង ២ឆ្នាំមកហើយ ដែលតាម​ការ​កត់​សំគាល់​បាន​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​ធ្លុះ​ចុះ​កាន់​តែ​យ៉ាប់​យ៉ឺន បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moise កាលពីខែកក្កដា ឆ្នាំ​២០២២។

បន្ទាប់ពីការបរាជ័យរបស់រដ្ឋាភិបាល ដើម្បីបោះឆ្នោត នៅថ្ងៃទី៧ ខែកុម្ភៈ ប្រទេស​កោះ​តំបន់​សមុទ្រ​ការ៉ាអ៊ីប មួយនេះបានទទួលរងភាពចលាចលសង្គម ដែលកាន់តែរាលដាលខ្លាំងឡើង៕


https://www.reuters.com/world/americas/heavy-gunfire-near-haitis-national-palace-port-au-prince-2024-03-09/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)