TA X2
· 03-08
ស្ត្រីកាន់តែច្រើនឡើងនៅប្រទេសចិនជ្រើសរើសភាពនៅលីវ ដោយសារសេដ្ឋកិច្ចជាប់គាំង
#ព័ត៌មាន# #អាពាហ៍ពិពាហ៍# #ប្រទេសចិន# #ព័ត៍មានអន្តរជាតិ#
4432
អ្នកនិពន្ធពាណិជ្ជកម្មឯករាជ្យ នាង Chai Wanrou គិតថា អាពាហ៍ពិពាហ៍ជារឿងអយុត្តិធម៌។ មិនខុសពីនារីវ័យក្មេងជាច្រើនទៀត នៅក្នុងប្រទេសចិនដែរ នាងគឺជាផ្នែកនៃការកើនឡើងនូវចលនាដែលស្រមៃពីអនាគតគ្មានស្វាមី និងគ្មានកូន ដោយធ្វើឲ្យរដ្ឋាភិបាលជួបនូវបញ្ហាប្រឈមដែលមិនអាចចៀសបាន។
ស្ត្រីវ័យ ២៨ឆ្នាំរូបនេះបាននិយាយនៅហាងកាហ្វេមួយ ក្នុងទីក្រុង Xian ភាគពាយ័ព្យថា៖ «មិនថាអ្នកជោគជ័យខ្លាំង ឬសាមញ្ញទេ ស្ត្រីនៅតែជាអ្នកលះបង់ដ៏ធំបំផុតនៅក្នុងផ្ទះ»។ នាងបានប្រាប់សារព័ត៌មាន Reuters ថា៖ «មនុស្សជាច្រើនដែលបានរៀបការនៅជំនាន់មុន ជាពិសេសស្ត្រីបានលះបង់ខ្លួនឯង និងការអភិវឌ្ឍអាជីពរបស់ពួកគេ ហើយមិនបានទទួលជីវិតដ៏រីករាយតាមអ្វីដែលពួកគេទទួលបានការសន្យានោះទេ។ ការរស់នៅក្នុងជីវភាពល្អប្រសើររបស់ខ្ញុំ គឺលំបាកគ្រប់គ្រាន់ហើយ សព្វថ្ងៃនេះ»។
ប្រធានាធិបតីលោក Xi Jinping កាលពីឆ្នាំមុន បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ ដើម្បី «បណ្តុះវប្បធម៌ថ្មីពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ និងការបង្កើតកូន» នៅពេលដែលចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា ហើយការផ្ដល់កំណើតថ្មីបានឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រ។
ជាមួយគ្នានេះ នៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលក្នុងឆ្នាំនេះ នាយករដ្ឋមន្ត្រីចិនលោក Li Qiang ក៏បានប្តេជ្ញាថា នឹង «ប្រឹងប្រែងធ្វើការ ដើម្បីឆ្ពោះទៅរកសង្គមមួយដែលអំណោយផលដល់ការផ្ដល់កំណើត» និងលើកកម្ពស់សេវាកម្មថែទាំកុមារ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)