TA X2
· 03-01
សារព័ត៌មាន៖ កាណាដាបានបណ្ដេញអ្នកវិទ្យាសាស្ត្រពីរនាក់ពីការងារជុំវិញផ្តល់ព័ត៌មានសម្ងាត់ដល់ប្រទេសចិន
#ព័ត៌មានសម្ងាត់# #ព័ត៌មាន# #អ្នកវិទ្យាសាស្ត្រ# #កាណាដា# #ព័ត៍មានអន្តរជាតិ#
5354
សារព័ត៌មាន Globe និង Mail បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសកាណាដា បានបណ្តេញអ្នកវិទ្យាសាស្ត្រពីរនាក់ដែលធ្វើការនៅមន្ទីរពិសោធន៍ជំងឺឆ្លងដែលមានសុវត្ថិភាពខ្ពស់ ក្នុងឆ្នាំ ២០២១ ដោយសារតែពួកគេ បានផ្តល់ព័ត៌មានសម្ងាត់ដល់ប្រទេសចិន។
សារព័ត៌មាននោះ បានរាយការណ៍ថា ក្រុមមន្ត្រីបានសន្និដ្ឋានថា ក្រុមប្តីប្រពន្ធ គឺជា «ការគំរាមកំហែងជាក់ស្តែង និងគួរឲ្យទុកចិត្តចំពោះសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសកាណាដា» ដោយដកស្រង់ឯកសារជាច្រើនដែលរដ្ឋាភិបាលបានចេញផ្សាយ បន្ទាប់ពីការតតាំងគ្នាយ៉ាងយូរជាមួយសមាជិកសភាបក្សប្រឆាំងដែលបានទាមទារព័ត៌មាន នៅពីក្រោយការបណ្តេញចេញនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Mark Holland ដោយបានបដិសេធនូវអ្វីដែលលោកហៅថា ភាពយឺតយ៉ាវសន្តិសុខដែលមិនអាចទទួលយកបាន នៅមន្ទីរពិសោធន៍នៅពេលនោះ បាននិយាយថា មិនមានហានិភ័យដល់សន្តិសុខជាតិទេ។
អ្នកស្រី Xiangguo Qiu និងស្វាមីអ្នកស្រី ឈ្មោះ Keding Cheng ត្រូវបាននាំចេញពីមន្ទីរពិសោធន៍មី ក្រូជីវសាស្ត្រជាតិនៅទីក្រុង Winnipeg ក្នុងឆ្នាំ ២០១៩ ហើយការអនុញ្ញាតសុវត្ថិភាពរបស់ពួកគេ ត្រូវបានដកហូត។ ពួកគេត្រូវបានបណ្តេញចេញ នៅឆ្នាំ២០២១។
នគរបាលកាណាដា បាននិយាយថា នៅឆ្នាំ ២០១៩ ពួកគេបានបើកការស៊ើបអង្កេតលើបញ្ហានេះ ប៉ុន្តែការលាតត្រដាងកាលពីថ្ងៃពុធ គឺជាលើកទី១ហើយដែលព័ត៌មានលម្អិតនៃការបណ្តេញចេញ ត្រូវបានបង្ហាញ។
ឯកសារនេះ បង្ហាញថា សេវាស៊ើបការណ៍សន្តិសុខកាណាដា បានសន្និដ្ឋានថា អ្នកស្រី Qiu បានផ្ទេរចំណេះដឹង និងសម្ភារៈវិទ្យាសាស្ត្រដោយចេតនាទៅប្រទេសចិន។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)