TA X2
· 02-27
ចិនប្រតិកម្មតបអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ចំពោះការទប់ស្កាត់លើក្រុមហ៊ុនរបស់ខ្លួន ពាក់ព័ន្ធនឹងរុស្ស៊ី
#ចក្រភពអង់គ្លេស# #ព័ត៌មាន# #រុស្ស៊ី# #អាមេរិក# #ព័ត៍មានអន្តរជាតិ#
6206
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ) នេះ បាននិយាយថា ប្រទេសចិនប្រឆាំងដាច់ខាតនឹងការសម្រេចរបស់ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់ខ្លួន ដោយសារហេតុផលទាក់ទងនឹងប្រទេសរុស្ស៊ី។
កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក រដ្ឋបាលអាមេរិករបស់លោក Joe Biden បានប្រកាសពីការទប់ស្កាត់ពាណិជ្ជកម្មថ្មីលើអង្គភាពចំនួន ៩៣ មកពីប្រទេសរុស្ស៊ី ចិន តួកគី អារ៉ាប់រួម កៀហ្ស៊ីស៊ីស្ថាន ឥណ្ឌា និងកូរ៉េខាងត្បូង ដោយសារការគាំទ្រកិច្ចប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
ហើយសហភាពអឺរ៉ុបបានអនុម័តកាលពីថ្ងៃពុធ (ទី២១ ខែកុម្ភៈ) នូវកញ្ចប់ទណ្ឌកម្មផ្ទាល់ខ្លួនប្រឆាំងនឹងរុស្ស៊ី ក្នុងនោះរួមទាំងទណ្ឌកម្មមួយចំនួន ប្រឆាំងនឹងក្រុមហ៊ុនចិនចំនួន៣ និងក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ខណៈដែលការទប់ស្កាត់របស់ចក្រភពអង់គ្លេស ត្រូវបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) ក្នុងនោះរួមមានការដាក់ទណ្ឌកម្មលើក្រុមហ៊ុនអេឡិចត្រូនិកចិនចំនួន៣ ផងដែរ។
ពាក់ព័ន្ធនឹងការទណ្ឌកម្មនេះ តាមរយៈសេចក្តីថ្លែងការណ៍ចំនួន៣ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា៖ «ប្រទេសចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន»៕
ប្រភពពី៖ Reuters
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាយករដ្ឋមន្ត្រីអ៊ុយក្រែនអំពាវនាវឲ្យដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី បន្ទាប់ពីមរណភាពរបស់លោក Navalny
លោកស្រី Harris ៖ អាមេរិកនឹងធ្វើការដើម្បីធានាថា រុស្ស៊ីត្រូវតែសងការខូចខាតទាំងអស់ដល់អ៊ុយក្រែន
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិយាយថា រុស្ស៊ីបានចាប់ខ្លួន ពលរដ្ឋអាមេរិកម្នាក់ដើមកំណើតរុស្ស៊ីពីបទក្បត់ជាតិ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទទួលបានរថយន្តមួយគ្រឿងជាអំណោយពីលោក ពូទីន
យោបល់ទាំងអស់ (0)