TA X2

· 02-21

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទទួលបានរថយន្តមួយគ្រឿងជាអំណោយពីលោក ពូទីន

#Vladimir Putin# #ព័ត៌មាន# #រុស្ស៊ី# #Kim jong Un# #ព័ត៍មានអន្តរជាតិ#

7458

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍នៅថ្ងៃអង្គារ (២០ កុម្ភៈ) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានទទួលរថយន្តមួយគ្រឿងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ជាអំណោយ «សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន» នៅក្នុងអ្វីដែលអាចជាការរំលោភលើបម្រាមរបស់អង្គការសហប្រជាជាតិ ដែលទីក្រុងមូស្គូ បានចូលរួមដើម្បីអនុម័តប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

ប្រទេសទាំងពីរនេះបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធចាប់តាំងពីលោក គីម និងលោក ពូទីន បានជួបប្រជុំគ្នាកាលពីខែកញ្ញា ហើយបានសន្យាជំរុញការផ្លាស់ប្តូរលើគ្រប់វិស័យ នៅពេលដែលភាពឯកោអន្តរជាតិរបស់ពួកគេកាន់តែស៊ីជម្រៅ ជុំវិញសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា ប្អូនស្រីរបស់លោក គីម «បានថ្លែងអំណរគុណជំនួសនាមឱ្យលោក គីម ជុងអ៊ុន ដោយក្តីគោរពចំពោះលោក ពូទីន ទៅកាន់ភាគីរុស្ស៊ី ដោយនិយាយថា អំណោយនោះជាការបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេសរវាងមេដឹកនាំកំពូលទាំងពីររូប»។

របាយការណ៍នោះមិនបានរៀបរាប់អំពីប្រភេទរថយន្ត ឬមធ្យោបាយដែលត្រូវបានដឹកជញ្ជូនពីប្រទេសរុស្ស៊ីឡើយ។ លោក គីម ត្រូវបានគេជឿថាជាអ្នកចូលចិត្តរថយន្តទំនើប ហើយលោកមានរថយន្តបរទេសដ៏ប្រណិតជាច្រើនគ្រឿង ដែលគេជឿថាត្រូវបានរត់ពន្ធដោយខុសច្បាប់៕

ប្រភពពី៖ Reuters

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://twitter.com/Reuters/status/1759830255408144824?t=4RoaNkCyRrKYkO9x-L5sRw&s=19


https://www.reuters.com/world/north-koreas-kim-jong-un-receives-car-gift-putin-kcna-2024-02-19/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)