TA X2
· 02-21
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិយាយថា រុស្ស៊ីបានចាប់ខ្លួន ពលរដ្ឋអាមេរិកម្នាក់ដើមកំណើតរុស្ស៊ីពីបទក្បត់ជាតិ
#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ក្បត់ជាតិ# #ព័ត៍មានអន្តរជាតិ#
6529
ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានរាយការណ៍ថា សេវាសន្ដិសុខសហព័ន្ធរុស្ស៊ី បានចាប់ខ្លួនស្រ្ដីម្នាក់ ជាពលរដ្ឋអាមេរិកដើមកំណើតរុស្ស៊ីក្នុងក្រុងយេកាតេរីនប៊ើគ (Yekaterinburg)តំបន់ភ្នំអ៊ូរ៉ាល់ (Urals) ដែលជាប់សង្ស័យពីបទក្បត់ជាតិ ដោយបានរៃអង្គាសប្រាក់យកទៅជួយកងទ័ពអ៊ុយក្រែន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដែលស្រង់ប្រភពពីFSB បានអោយដឹងថា អ្នកស្រុកក្រុង Los Angeles (ឡូស អាន់ជើឡេស) ម្នាក់អាយុ៣៣ឆ្នាំ បានប្រមូលមូលនិធិយកទៅជួយអង្គការអ៊ុយក្រែនមួយដែលជាអ្នកទទួលផលចុងក្រោយគេ គឺកងទ័ពអ៊ុយក្រែន។
យោងតាម FSB បានអោយដឹងថា សេវាសន្ដិសុខយេការីនប៊ើគ បានសង្កត់ធ្ងន់ពីសកម្មភាពខុសច្បាប់របស់អ្នកស្រុកក្រុងឡូស អាន់ជើឡេស អាយុ៣៣ដែលមានសញ្ជាតិពីរ ជាជនជាតិរុស្ស៊ីផង និងអាមេរិកផង។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី មិនបានបញ្ចេញឈ្មោះស្រ្ដីរូបនោះទេ៕
ប្រភពពី៖ The Moscow Times!
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://www.themoscowtimes.com/2024/02/20/russia-arrests-us-russian-woman-accused-of-treason-a84158
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ៊ុយក្រែន ដកទ័ពចេញពីក្រុង Avdiivka ខណៈរុស្ស៊ី សាទរជ័យជម្នះដ៏សំខាន់
អាល្លឺម៉ង់ និងអ៊ុយក្រែន ចុះហត្ថលេខាលើច្បាប់ការពារជាតិថ្មី ដោយយល់ព្រមផ្តល់ជំនួយដែលមានតម្លៃ ១,១ពាន់លានអឺរ៉ូ
លោកស្រី Harris ៖ អាមេរិកនឹងធ្វើការដើម្បីធានាថា រុស្ស៊ីត្រូវតែសងការខូចខាតទាំងអស់ដល់អ៊ុយក្រែន
ភរិយាលោក Navalny និយាយថា ខ្លួននឹងបន្តប្រឆាំងលោក ពូទីន និងទាមទារសេរីភាពរុស្ស៊ី
យោបល់ទាំងអស់ (0)