TA X2
· 02-19
លោកស្រី Harris ៖ អាមេរិកនឹងធ្វើការដើម្បីធានាថា រុស្ស៊ីត្រូវតែសងការខូចខាតទាំងអស់ដល់អ៊ុយក្រែន
#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #Kamala Harris# #ព័ត៍មានអន្តរជាតិ#
7529
អាមេរិក ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris និយាយថា រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ត្រៀមខ្លួនរួចរាល់ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ី ដរាបណាសង្រ្គាមនៅតែបន្ត ហើយទីក្រុងវ៉ាស៊ីងតោន នឹងជំរុញឲ្យរុស្ស៊ីសងការខូចខាតទាំងអស់ដល់អ៊ុយក្រែន បន្ទាប់ពីសង្រ្គាមបញ្ចប់ ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅកិច្ចប្រជុំសន្តិសុខក្រុង Munich ប្រចាំឆ្នាំកាលពីថ្ងៃសៅរ៍ លោកស្រី Harris និយាយថា ពួកយើងនឹងបន្តកិច្ចខិតខំរបស់ពួកយើង ដើម្បីធានាដល់យុត្តិធម៌ និងសន្តិភាពយូរអង្វែង ។
សេចក្តីអត្ថាធិប្បាយរបស់លោកស្រី បានកើតមាន ស្របពេលដែលគោលនយោបាយពិភពលោករបស់សហរដ្ឋអាមេរិក ព្យាយាមរកវិធីសាស្រ្តទប់ទល់ជាមួយរុស្ស៊ី ជាពិសេសក្រោយពេលទីក្រុងវ៉ាស៊ីងតោន អនុម័តជំនួយការពារជាតិ ១១០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ហើយការស្វែងរកជំនួយ ៦០ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ទីក្រុងគីវ របស់រដ្ឋបាលលោក Biden បានជាប់គាំងនៅសភាសហរដ្ឋអាមេរិក ។
លោកស្រី Harris បន្តថា លោកប្រធានាធិបតី Biden និងខ្ញុំ នឹងបន្តធ្វើការដើម្បីធានាដល់ធនធាន និងអាវុធដែលអ្នកត្រូវការ ដើម្បីសម្រេចជោគជ័យ ។ ពួកយើងនឹងនៅជាមួយអ្នក ដរាបណាសង្រ្គាមនៅតែអូសបន្លាយ ៕
ប្រភពពី៖ Reuters
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាល្លឺម៉ង់ និងអ៊ុយក្រែន ចុះហត្ថលេខាលើច្បាប់ការពារជាតិថ្មី ដោយយល់ព្រមផ្តល់ជំនួយដែលមានតម្លៃ ១,១ពាន់លានអឺរ៉ូ
ចង់ដឹងថា អ្នកដទៃគិតមកលើអ្នកបែបណា សូមរើសម្ហូបដែលអ្នកចូលចិត្ត
ករណីមហារីក នឹងកើនឡើងច្រើនជាង ៣៥ លាននាក់ ត្រូវបានរំពឹងទុក នៅត្រីមាសបន្ទាប់
ទូកង តេជៈនាគរាជភូមិថ្មីធិបតីសែនជ័យ ត្រៀមជាស្រេចសម្រាប់ការប្រកួតថ្នាក់ជាតិនាពេលខាងមុខនេះ
យោបល់ទាំងអស់ (0)