TA X2
· 02-26
បុរសម្នាក់ដុតខ្លួនឯងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងក្រុងវ៉ាស៊ីនតោន ជាការតវ៉ាប្រឆាំងសង្រ្គាម
#ព័ត៌មាន# #វ៉ាស៊ីនតោន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
6713
ក្រុមអាជ្ញាធរបាននិយាយថា សមាជិកយោធាអាមេរិកម្នាក់បានដុតខ្លួនឯងក្នុងទង្វើជាក់ស្តែងនៃការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា នៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីរសៀលថ្ងៃអាទិត្យ (២៥ កុម្ភៈ)។
បុរសនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ បន្ទាប់ពីភ្លើងត្រូវបានពន្លត់ដោយមន្ត្រីសេវាសម្ងាត់អាមេរិក និងក្រុមពន្លត់អគ្គិភ័យវ៉ាស៊ីនតោន។
អ្នកនាំពាក្យនាយកដ្ឋាននគរបាលក្រុងបាននិយាយកាលពីរសៀលថ្ងៃអាទិត្យថា បុរសនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ អ្នកនាំពាក្យកងទ័ពអាកាសបានបញ្ជាក់ថា ឧបទ្ទវហេតុនេះមានពាក់ព័ន្ធនឹងអ្នកបើកយន្តហោះដែលកំពុងស្ថិតក្នុងពេលបំពេញកាតព្វកិច្ច។
បុរសនោះបានស្លៀកសម្លៀកបំពាក់យោធា ហើយបាននិយាយក្នុងវីដេអូផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណិតថា៖ «ខ្ញុំនឹងលែងមានភាពស្មុគស្មាញក្នុងអំពើប្រល័យពូជសាសន៍ទៀតហើយ»។ សារព័ត៌មាន ញ៉ូវយក ថែមស៍ បានរាយការណ៍ថា បន្ទាប់ពីបាននិយាយរួច បុរសនោះចាក់អង្គធាតុរាវលើខ្លួន រួចក៏ដុតខ្លួនឯងដោយស្រែកថា «សេរីភាពប៉ាឡេស្ទីន»។
នគរបាលក្នុងតំបន់ និងសេវាសម្ងាត់កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។ ស្ថានទូតអ៊ីស្រាអែល បានក្លាយជាគោលដៅនៃការតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងសង្គ្រាមនៅហ្កាហ្សា ហើយសង្រ្គាមដ៏បង្ហូរឈាមនេះបានជំរុញឱ្យមានការតវ៉ាគាំទ្រប៉ាឡេស្ទីន និងគាំទ្រអ៊ីស្រាអែលជាច្រើននៅសហរដ្ឋអាមេរិក៕
ប្រភពពី៖ Reuters https://www.reuters.com/
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://www.reuters.com/world/us/man-sets-himself-fire-outside-israeli-embassy-washington-2024-02-25/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មន្ត្រីអ៊ីស្រាអែល បង្ហាញសញ្ញាពីវឌ្ឍនភាពក្នុងការចរចាបឈប់បាញ់ក្នុងតំបន់ហ្កាហ្សា
ចិនស្នើឲ្យតុលាការពិភពលោកនិយាយពីការកាន់កាប់ដោយខុសច្បាប់របស់អ៊ីស្រាអែល
នាយករដ្ឋមន្ត្រីថៃ៖ អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន នៅតែមានសុខភាពខ្សោយ បន្ទាប់ពីមានសេរីភាព
អាមេរិក រារាំងការអំពាវនាវបទឈប់បាញ់ UN ក្នុងសង្គ្រាមហ្កាហ្សា ដោយវេតូជាលើកទីបី
យោបល់ទាំងអស់ (0)