TA X2
· 02-25
មន្ត្រីអ៊ីស្រាអែល បង្ហាញសញ្ញាពីវឌ្ឍនភាពក្នុងការចរចាបឈប់បាញ់ក្នុងតំបន់ហ្កាហ្សា
#ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
7842
ហ្កាហ្សា ៖ សារព័ត៌មាន The Times of Israel បានរាយការណ៍កាលពីចុងសប្ដាហ៍នេះថា មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា កិច្ចពិភាក្សាដែលបានធ្វើឡើងនៅទីក្រុងប៉ារីស ជុំវិញបទឈប់បាញ់ក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ទទួលបានលទ្ធផលប្រកបដោយការស្ថាបនា ហើយកិច្ចព្រមព្រៀងមួយអាចឈានដល់ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានេះ។
គណៈប្រតិភូអ៊ីស្រាអែលដឹកនាំដោយប្រធានទីភ្នាក់ងារចារកម្ម ម៉ូហ្សាដ (Mossad) លោក ដេវីដ បានៀ ( David Barnea) ប្រធានសន្តិសុខផ្ទៃក្នុង ស៊ីន បេត(Shin Bet) លោករ៉ូណិន បា ( Ronen Bar) និងមន្ត្រីកងទ័ព បានវិលត្រឡប់មកវិញកាលពីព្រឹកថ្ងៃសៅរ៍។
ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានសម្រេច ចំណាប់ខ្មាំងអ៊ីស្រាអែល ៤០ នាក់ និងចំណាប់ខ្មាំងប៉ាឡេស្ទីនរាប់រយនាក់នឹងត្រូវបានដោះលែងក្នុងបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍រវាងភាគីទាំងពីរ។
ក្នុងអំឡុងពេលបទឈប់បាញ់ កងកម្លាំងអ៊ីស្រាអែលនឹងដាក់ពង្រាយឡើងវិញនៅតំបន់ហ្កាហ្សាស្ទ្រីប។ មន្ត្រីអ៊ីស្រាអែលម្នាក់ទៀតបាននិយាយថា គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែលបានសម្រេចចិត្តកាលពីថ្ងៃសៅរ៍ថា គណៈប្រតិភូមួយក្រុមនឹងចាកចេញនៅសប្តាហ៍ក្រោយទៅកាន់រដ្ឋធានី ដូហា(Doha) ប្រទេសកាតា ដើម្បីបន្តកិច្ចចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ខណៈមានកាតព្វកិច្ចដើម្បីពិភាក្សាលម្អិតអំពីបញ្ហាមនុស្សធម៌នៅក្នុងកិច្ចព្រមព្រៀង។
ការចរចាបទឈប់បាញ់ចុងក្រោយសម្រាប់តំបន់ ហ្កាហ្សាស្ទ្រីប ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ តំណាងមកពីកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានចរចាជាមួយគណៈប្រតិភូអ៊ីស្រាអែល ប៉ុន្តែក្រុមហាម៉ាស មិនបានចូលរួមក្នុងការចរចានោះទេ៕
ប្រភពពី៖ Reuters https://www.reuters.com/
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://www.reuters.com/world/middle-east/israel-signals-progress-gaza-truce-talks-palestinians-see-little-movement-2024-02-24/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វិបត្តិសុខភាពនៅហ្កាហ្សាអាចសម្លាប់មនុស្ស ៨.០០០ នាក់បន្ថែមទៀតនៅត្រឹមខែសីហា ទោះការប្រយុទ្ធគ្នាត្រូវបញ្ឈប់ក៏ដោយ
កិច្ចពិភាក្សាជាប់គាំង ពេលលោក Netanyahu ចាត់ទុកការទាមទាររបស់ក្រុមហាម៉ាស់ថាឆ្កួតវង្វែង
ចិនស្នើឲ្យតុលាការពិភពលោកនិយាយពីការកាន់កាប់ដោយខុសច្បាប់របស់អ៊ីស្រាអែល
ផ្សែងកំពុងហុយពីលើក្រុងខាន យូនីសខណៈការប្រយុទ្ធគ្នានៅជិតជំរំរ៉ាហ្វាតំបន់ហ្កាហ្សានៅតែបន្ដ
យោបល់ទាំងអស់ (0)