TA X2
· 02-21
អាមេរិក រារាំងការអំពាវនាវបទឈប់បាញ់ UN ក្នុងសង្គ្រាមហ្កាហ្សា ដោយវេតូជាលើកទីបី
#តំបន់ហ្កាហ្សា# #ព័ត៌មាន# #អាមេរិក# #UN# #ព័ត៍មានអន្តរជាតិ#
6982
សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២០ កុម្ភៈ) បានបោះឆ្នោតវេតូម្តងទៀតលើពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ដោយរារាំងការទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ខណៈដែលខ្លួនបានជំរុញស្ថាប័នដែលមានសមាជិកចំនួន ១៥ រដ្ឋនេះ ឱ្យអំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្នពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរ ដែលកាន់កាប់ដោយក្រុមហាម៉ាស។
សមាជិកក្រុមប្រឹក្សាចំនួន ១៣ រូបបានបោះឆ្នោតគាំទ្រលើអត្ថបទដែលព្រាងដោយប្រទេសអាល់ហ្សេរីនេះ ខណៈដែលចក្រភពអង់គ្លេសបានអនុប្បវាទ។ នេះគឺជាការវេតូលើកទីបីរបស់សហរដ្ឋអាមេរិក លើពង្រាងសេចក្តីសម្រេចមួយចាប់តាំងពីការចាប់ផ្តើមនៃការប្រយុទ្ធគ្នានាពេលបច្ចុប្បន្នរវាងអ៊ីស្រាអែល-ហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា មក។ទីក្រុងវ៉ាស៊ីនតោនក៏ធ្លាប់បានប្រើសិទ្ធវេតូរបស់ខ្លួនដើម្បីរារាំងវិសោធនកម្មលើពង្រាងសេចក្ដីសម្រេចមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែធ្នូ ផងដែរ។
ពង្រាងសេចក្ដីសម្រេចរបស់អាល់ហ្សេរី ដែលត្រូវបានវេតូដោយសហរដ្ឋអាមេរិកនេះ មិនបានភ្ជាប់បទឈប់បាញ់ទៅនឹងការដោះលែងចំណាប់ថ្នូរនោះទេ។ ពង្រាងនេះបានទាមទារដាច់ដោយឡែកពីគ្នានូវបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ថ្នូរទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ៕
ប្រភពពី៖ Reuters https://www.reuters.com/
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://www.reuters.com/world/us-casts-third-veto-un-action-since-start-israel-hamas-war-2024-02-20/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កិច្ចពិភាក្សាជាប់គាំង ពេលលោក Netanyahu ចាត់ទុកការទាមទាររបស់ក្រុមហាម៉ាស់ថាឆ្កួតវង្វែង
លោក Wang៖ អ្នកគាំទ្រគោលការណ៍ចិន តែមួយគួរតែគាំទ្រការបង្រួបបង្រួមកោះតៃវ៉ាន់ ដោយសន្តិវិធីរបស់ចិន
មេដឹកនាំបក្សប្រឆាំងទុយនីស៊ីលោក Ghannouchi ចាប់ផ្តើមធ្វើកូដកម្មអត់អាហារ នៅក្នុងពន្ធនាគារ
វិបត្តិសុខភាពនៅហ្កាហ្សាអាចសម្លាប់មនុស្ស ៨.០០០ នាក់បន្ថែមទៀតនៅត្រឹមខែសីហា ទោះការប្រយុទ្ធគ្នាត្រូវបញ្ឈប់ក៏ដោយ
យោបល់ទាំងអស់ (0)