TA X2

· 02-25

នាយករដ្ឋមន្ត្រីថៃ៖ អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន នៅតែមានសុខភាពខ្សោយ បន្ទាប់ពីមានសេរីភាព

#ព័ត៌មាន# #សេដ្ឋា ថាវីស៊ីន# #ព័ត៍មានអន្តរជាតិ#

6462

នាយករដ្ឋមន្ត្រីថៃ លោកស្រី សេដ្ឋា ថាវីស៊ីន នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ សប្បាយចិត្ត និងមានអារម្មណ៍ល្អ ប៉ុន្តែនៅតែមានស្ថានភាពសុខភាពទន់ខ្សោយដដែល បន្ទាប់ពីទទួលបានការដោះលែងពីការឃុំឃាំង នាពេលថ្មីៗនេះ។

ដោយនិយាយបន្ទាប់ពីបានធ្វើដំណើរទៅសួរសុខទុក្ខលោក ថាក់ស៊ីន លោក សេដ្ឋា បានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានលើកឡើងពាក់ព័ន្ធអំពីថា តើអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលវ័យ ៧៤ឆ្នាំរូបនេះ នឹងជួយដល់ប្រទេសជាតិដោយរបៀបណានោះទេ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ នៅថ្ងៃទី១៨ ខែកុម្ភៈ ដោយបានចាប់ផ្តើមថ្ងៃដំបូងនៃការមានសេរីភាព ក្នុងប្រទេសកំណើតរបស់លោក ពោលគឺរយៈពេល ១៥ឆ្នាំបន្ទាប់ពីការនិរទេសខ្លួន ក្រោយត្រូវបានទម្លាក់ចេញពីអំណាចដោយពួកយោធារាជានិយម។

មហាសេដ្ឋីដ៏មានឥទ្ធិពលរូបនេះ ដែលគណបក្សបង្កើតឡើងដោយគ្រួសាររបស់លោក កំពុងកាន់អំណាចក្នុងប្រទេសថៃនោះ ទទួលបានសេរីភាព ក្រោយការឃុំខ្លួនក្នុងមន្ទីរពេទ្យរយៈពេល ៦ខែ ជុំវិញការកាត់ទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ដែលត្រូវបានបន្ធូរបន្ថយរយៈពេលជាប់ទោសពី ៨ឆ្នាំ មកត្រឹម ១ឆ្នាំ ដោយព្រះមហាក្សត្រ៕


ប្រភពពី៖ Reuters https://www.reuters.com/

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា


https://www.reuters.com/world/asia-pacific/thaksin-shinawatra-ousted-thai-pms-life-politics-2024-02-18/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)