TNAOT News

· 02-22

កុមារាម្នាក់នេះ ជួយលក់បន្លែម្តាយពេលទំនេរពីការសិក្សា ព្រោះចង់ជួយសម្រួលបន្ទុកគ្រួសារ

#ជីវិតកំសត់# #ស៊ូ-ស៊ូ Fighting# #សង្គម# #ព័ត៌មានសង្គម# #កុមារលក់បន្លែ#

6850

គួរអោយអាណិតណាស់កុមារាម្នាក់នេះ មានជីវិតកំសត់ពេកហើយ! វ័យប្អូនប្រុសនេះ សមគួរតែជាវ័យដែលកំពុងតែទទួលបានការរៀនសូត្រដិតដល់ តែប្អូនវិញបែរជាត្រូវជិះកង់ពីឆ្ងាយមកលក់បន្លែ នៅម្តុំស្តុបនាងគង់ហ៊ីងតាំងកណ្តាលថ្ងៃក្តៅ ដោយមិនខ្លាចនឿយហត់ឡើយ។


ប្អូនប្រុសដែលមានអាយុទើបតែ១២-១៣ឆ្នាំប៉ុណ្ណោះតែបែរជាមានបន្ទុករកស៊ី ដើម្បីចិញ្ចឹមគ្រួសារទៅវិញ ព្រោះតែជីវភាពខ្សត់ខ្សោយពេក ទើបបានជាប្អូនបង្ខំចិត្តត្រូវធ្វើបែបនេះ ហើយថ្ងៃខ្លះប្អូនចេះតែធាក់កង់ទៅលក់តាមស្តុបនានា ដោយថ្ងៃខ្លះលក់ដាច់ឆាប់បានទៅផ្ទះវិញ តែថ្ងៃខ្លះទៀតប្អូនត្រូវនៅលក់ដល់ពេលយប់ក៏មាន ព្រោះតែមិនមានអ្នកទិញ។

ប្អូនប្រុសបានប្រាប់សារព័ត៌មាន TNAOT ថា ផ្ទះប្អូននៅក្រុងតាខ្មៅឯណោះ ហើយប្អូនយកបន្លែមកលក់ដល់ទីនេះព្រោះតែជួយសម្រាលបន្ទុកម្តាយរបស់ប្អូន ចំណែកឯម្តាយប្អូនគាត់លក់បន្លែនៅម្តុំតាខ្មៅ ហើយប្អូនបានបន្តប្រាប់ថា ប្អូនក៏មិនមែនមកលក់ទីនេះរាល់ថ្ងៃនោះទេ ថ្ងៃខ្លះលក់នៅកន្លែងផ្សេងព្រោះមិនសូវមានអ្នកទិញទើបចង់ប្តូរកន្លែងលក់។ ប្អូនប្រុសបាននិយាយថា ប្អូនគ្មានភាពហត់នឿយនោះទេ ព្រោះតែចង់រកលុយឲ្យបានច្រើន ចំណែកការសិក្សាប្អូននៅតែទៅរៀន តែដោយសាររៀនពេលព្រឹកទើបពេលចេញសុខចិត្តយកបន្លែមកលក់បន្ត ដើម្បីរកលុយបន្ថែមនឹងបានប្រាក់ខ្លះយកទៅសិក្សា! ពីក្រុមការងារសារព័ត៌មាន TNAOT  សូមជូនពរប្អូនជោគជ័យទៅថ្ងៃអនាគត និង ស៊ូ ស៊ូ and Fighting ណាប្អូនប្រុស៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស