TA X2
· 03-16
ព្យុះរដូវរងាកាត់ផ្តាច់ចរន្តអគ្គិសនី បិទផ្លូវ និងពន្យាពេលជើងហោះហើរនៅរដ្ឋភាគខាងលិច Colorado សហរដ្ឋអាមេរិក
#ចរន្តអគ្គិសនី# #ព័ត៌មាន# #ជើងហោះហើរ# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#
3226
ព្យុះរដូវរងា បង្កើតឲ្យកើតមានព្រិលយ៉ាងក្រាស់ និងបានកាត់ផ្តាច់ចរន្តអគ្គិសនី បិទផ្លូវ និងពន្យាពេល ឬលុបចោលជើងហោះហើរនៅរដ្ឋភាគខាងលិច Colorado របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ។
តំបន់ជាច្រើនដូចជាតំបន់ភ្នំ Aspen បានរាយការណ៍ព្រិលធ្លាក់កម្ពស់រហូតដល់ជិត ១ម៉ែត្រ ។
កាសែត Denver Post រាយការណ៍ថា ក្រុមហ៊ុនថាមពលក្នុងស្រុក បានរាយការណ៍ថា អតិថិជនជាង ៨២.០០០នាក់នៅទីក្រុង Denver គ្មានចរន្តអគ្គិសនីប្រើប្រាស់នោះទេ ។
ទីលានជិះស្គីជាច្រើនកន្លែង បានបិទ ដោយសារតែអាកាសធាតុអាក្រក់នេះ ហើយអាកាសយានដ្ឋានអន្តរជាតិក្រុង Denver បានលុបចោលជើងហោះហើរបស់ខ្លួនជាង ៨០០វ៉ុល និងបានពន្យាពេលជើងហោះហើរជាង ៣០០វ៉ុល ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋជាច្រើន សប្បាយរីករាយចំពោះការធ្លាក់ព្រិលយ៉ាងក្រាស់បែបនេះ ។
អ្នកស្រី Melanie Brooks ដែលដឹកសុនខរបស់គាត់ដើរលេងកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅទីក្រុង Denver និយាយថា ខ្ញុំស្តាយណាស់ដែលពុំបានឡើងភ្នំនៅថ្ងៃនេះ ពីព្រោះថាវាពិបាកបើកបរ ហើយខ្ញុំខកខានថ្ងៃល្អខ្ញុំ ៕
https://abcnews.go.com/US/wireStory/colorado-snowstorm-closes-highways-schools-day-108142977
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកជិះស្គីនូវ៉ែលហ្សេឡង់ ២នាក់ស្លាប់ដោយសារបំណាក់ព្រិល នៅប្រទេសជប៉ុន
ព្យុះបណ្តាលឲ្យខូចខាតទ្រង់ទ្រាយធំនៅរដ្ឋ Ohio និងរដ្ឋ Michigan សហរដ្ឋអាមេរិក
យើងមិនអាចបំភ្លេចពួកគេបានទេ៖ ការឈឺចាប់ពីការបាត់បង់បានបន្លាចក្រុមគ្រួសារនៃអ្នកដំណើរMH370ដែលបាត់ខ្លួន
រដ្ឋធានីហាណូយរបស់វៀតណាមស្ថិតក្នុងបញ្ជីទីក្រុងដែលមានការបង្កកខ្វក់បរិកាសខ្លាំងបំផុត
យោបល់ទាំងអស់ (0)