TA X2
· 02-21
ហុងគ្រីគ្រោងនឹងផ្តល់សច្ចាប័នដល់ការស្នើសុំចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត នៅថ្ងៃទី២៦ ខែកុម្ភៈ
#ព័ត៌មាន# #NATO# #ស៊ុយអែត# #ព័ត៍មានអន្តរជាតិ#
6191
គណបក្សដែលកំពុងកាន់អំណាចរបស់ប្រទេសហុងគ្រី គឺគណបក្ស Fidesz នៅថ្ងៃអង្គារ (ទី២០ ខែមករា) នេះ បានស្នើថា សភាគួរតែបោះឆ្នោតផ្តល់សច្ចាប័នដល់ការស្នើសុំរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ (NATO) នៅថ្ងៃទី២៦ ខែកុម្ភៈ ពោលគឺជាវិធានការមួយដែលគណបក្សនេះនឹងគាំទ្រ។
នៅក្នុងឯកសារមួយ គណបក្ស Fidesz បានឲ្យឲ្យដឹងថា «ក្រុមរបស់យើងចង់គាំទ្រ» ដល់ការស្នើសុំរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ ដោយស្នើឲ្យប្រធានសភាបញ្ចូលការបោះឆ្នោតនៅក្នុងរបៀបវារៈរបស់ខ្លួន នាថ្ងៃចន្ទសប្តាហ៍ក្រោយ។ គណបក្ស Fidesz មានសំឡេងភាគច្រើន នៅក្នុងសភា។
គួរបញ្ជាក់ថា ប្រទេសស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការណាតូ កាលពីជិត ២ឆ្នាំមុន ពោលគឺជាផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ នៅក្នុងគោលនយោបាយរបស់ខ្លួន ដោយការសម្រេចនេះត្រូវបានជំរុញដោយការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន។
បន្ទាប់ពីពន្យារពេលយ៉ាងយូរ ហុងគ្រីនឹងក្លាយជាសមាជិកចុងក្រោយគេរបស់អង្គការណាតូ ដែលបានអនុម័តការស្នើសុំរបស់ប្រទេសអឺរ៉ុបខាងជើងមួយនេះ ដើម្បីក្លាយជាសមាជិកទី៣២ របស់ប្លុក។ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បានស្វាគមន៍ចំពោះព័ត៌មានអំពីផែនការរបស់ហុងគ្រី ក្នុងការផ្តល់សច្ចាប័នដល់សមាជិកភាពស៊ុយអែត នៅក្នុងអង្គការណាតូ។
នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានផ្តល់សញ្ញា កាលពីថ្ងៃសៅរ៍ (ទី១៧ ខែកុម្ភៈ) ដែលថា សភាអាចផ្តល់សច្ចាប័នលើការស្នើសុំរបស់ស៊ុយអែត ក្នុងពេលឆាប់ៗនេះ នៅពេលសភាកោះប្រជុំ សម្រាប់សម័យប្រជុំនិទាឃរដូវថ្មីរបស់ខ្លួន៕
ប្រភពពី៖ Reuters
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://www.reuters.com/world/europe/hungary-set-ratify-swedens-nato-bid-feb-26-after-long-delay-2024-02-20/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស៊ុយអែតផ្តល់ជំនួយយោធាចំនួន ៦៨០លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន
អ៊ុយក្រែន ដកទ័ពចេញពីក្រុង Avdiivka ខណៈរុស្ស៊ី សាទរជ័យជម្នះដ៏សំខាន់
នាយករដ្ឋមន្ត្រីអ៊ុយក្រែនអំពាវនាវឲ្យដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី បន្ទាប់ពីមរណភាពរបស់លោក Navalny
លោក Wang៖ អ្នកគាំទ្រគោលការណ៍ចិន តែមួយគួរតែគាំទ្រការបង្រួបបង្រួមកោះតៃវ៉ាន់ ដោយសន្តិវិធីរបស់ចិន
យោបល់ទាំងអស់ (0)