TA X2
· 02-21
ស៊ុយអែតផ្តល់ជំនួយយោធាចំនួន ៦៨០លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន
#អ៊ុយក្រែន# #ព័ត៌មាន# #ស៊ុយអែត# #ព័ត៍មានអន្តរជាតិ# #ជំនួយយោធា#
7106
ក្រសួងការពារជាតិស៊ុយអែត នៅថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) នេះ បាននិយាយថា ប្រទេសអឺរ៉ុបខាងជើង នឹងបរិច្ចាគជំនួយយោធាដល់អ៊ុយក្រែន ដែលមានតម្លៃប្រហែល ៧,១ពាន់លានក្រូណា (៦៨២លានដុល្លារ) ដោយក្នុងនោះរួមទាំងការផ្ទេរគ្រឿងបរិក្ខា និងសាច់ប្រាក់ថ្មី សម្រាប់លទ្ធកម្មអាវុធផងដែរ។
នេះនឹងក្លាយជាការផ្ដល់ជំនួយលើកទី១៥ របស់ស៊ុយអែតដល់ប្រទេសអ៊ុយក្រែន ហើយជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់ប្រទេសអឺរ៉ុបខាងជើង រហូតមកដល់បច្ចុប្បន្ននេះ ដោយគិតលើការផ្ដល់ជំនួយជារួម ចាប់តាំងពីការលុកលុយពេញលេញរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ ឡើងដល់ប្រហែល ៣០ពាន់លានក្រូណា (ជិត ៣ពាន់លានដុល្លារ)។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pal Jonson បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងនឹងបន្តគាំទ្រអ៊ុយក្រែនឲ្យបានយូរតាមដែលត្រូវការ»។
ស៊ុយអែតបានប្រាប់ឲ្យដឹងថា កញ្ចប់ជំនួយនោះ រួមមានគ្រាប់កាំភ្លើងធំតម្លៃប្រហែល ២ពាន់លានក្រូណា (ជាង ១៩២លានដុល្លារ) ក៏ដូចជាកាំភ្លើងធំប្រឆាំងយន្តហោះ និងកាំភ្លើងវែងផងដែរ។ ជំនួយនេះក៏រួមបញ្ចូលផងដែរនូវនាវាវាយប្រហារដែនសមុទ្រ និងនាវាផ្សេងទៀត និងអាវុធក្រោមទឹក ដូចជាមីន និងយានដ្រូនក្រោមសមុទ្រ។
ជាផ្នែកមួយនៃកញ្ចប់ជំនួយនេះ ប្រទេសស៊ុយអែតក៏រៀបចំសាច់ប្រាក់ សម្រាប់ការទិញសម្ភារៈ តាមរយៈមូលនិធិអន្តរជាតិអ៊ុយក្រែន ហើយទឹកប្រាក់ ១ពាន់លានក្រូណា (៩៦លានដុល្លារ) សម្រាប់ការទិញរថពាសដែកថ្មីប្រមាណ ១០គ្រឿង ដោយរថពាសដែកទាំងនោះនឹងត្រៀមដឹកជញ្ជូនទៅកាន់អ៊ុយក្រែន នៅឆ្នាំ២០២៦៕
ប្រភពពី៖ Reuters
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://twitter.com/Reuters/status/1759871784382296308?t=A1SnFgY3rr_BN7_Mg5CY3bv0kSle6aTqch_sCc2h1GE&s=19
https://www.reuters.com/world/europe/sweden-donates-another-680-mln-military-aid-ukraine-2024-02-20/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ៊ុយក្រែន ដកទ័ពចេញពីក្រុង Avdiivka ខណៈរុស្ស៊ី សាទរជ័យជម្នះដ៏សំខាន់
អាល្លឺម៉ង់ និងអ៊ុយក្រែន ចុះហត្ថលេខាលើច្បាប់ការពារជាតិថ្មី ដោយយល់ព្រមផ្តល់ជំនួយដែលមានតម្លៃ ១,១ពាន់លានអឺរ៉ូ
រូបភាពតាមយានដ្រូនបង្ហាញពីការបិទផ្លូវ ខណៈកសិករប៉ូឡូញត្អូញត្អែរពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន
លោកស្រី Harris ៖ អាមេរិកនឹងធ្វើការដើម្បីធានាថា រុស្ស៊ីត្រូវតែសងការខូចខាតទាំងអស់ដល់អ៊ុយក្រែន
យោបល់ទាំងអស់ (0)