TA X2
· 02-19
អ៊ុយក្រែន ដកទ័ពចេញពីក្រុង Avdiivka ខណៈរុស្ស៊ី សាទរជ័យជម្នះដ៏សំខាន់
#Vladimir Putin# #អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#
9051
អ៊ុយក្រែន ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានហៅការដណ្តើមយកទីក្រុង អាវឌីអ៊ីវកា (Avdiivka) ថាជា «ជ័យជំនះដ៏សំខាន់» បន្ទាប់ពីប្រមុខយោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួនបានដកខ្លួនចេញពីទីក្រុងដែលរងការបំផ្លិចបំផ្លាញនៅភាគខាងកើតនៃប្រទេសមួយនេះ បន្ទាប់ពីមានការប្រយុទ្ធយ៉ាងខ្លាំងក្លាជាច្រើនខែ។
ទោះបីជាក្រសួងការពារជាតិរុស្សីបាននិយាយថា អង្គភាពអ៊ុយក្រែនខ្លះនៅតែបន្តលាក់ខ្លួននៅទីតាំងមួយចំនួនក្នុងទីក្រុងនេះក៏ដោយ ក៏ការវាយរុលទៅមុខនៅលើក្រុង អាវឌីអ៊ីវកា នេះគឺជាការរីកចំរើនដ៏ធំបំផុតរបស់ទីក្រុងមូស្គូ ចាប់តាំងពីបានដណ្តើមយកទីក្រុង បាក់ម៉ុត (Bakhmut) កាលពីខែឧសភា មក។
ជ័យជម្នះរបស់រុស្ស៊ីមួយនេះបានកើតឡើងប៉ុន្មានថ្ងៃមុនខួបលើកទី២ នៃការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន និងស្របពេលមានការខ្វះខាតគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងររបស់អ៊ុយក្រែន ជាមួយនឹងជំនួយយោធាថ្មីៗរបស់អាមេរិក ដែលត្រូវបានពន្យារពេលជាច្រើនខែនៅក្នុងសភា។
នេះក៏ជាសញ្ញាច្បាស់លាស់បំផុតផងដែរ អំពីទំនោរជ័យជម្នះនៃសង្រ្គាម បានងាកទៅខាងទីក្រុងមូស្គូ បន្ទាប់ពីការវាយលុករបស់អ៊ុយក្រែន បានបរាជ័យមិនអាចទម្លុះខ្សែសមរភូមិមុខរបស់រុស្ស៊ី ជាច្រើនកាលពីឆ្នាំមុនមក៕
ប្រភពពី៖ Reuters
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាល្លឺម៉ង់ និងអ៊ុយក្រែន ចុះហត្ថលេខាលើច្បាប់ការពារជាតិថ្មី ដោយយល់ព្រមផ្តល់ជំនួយដែលមានតម្លៃ ១,១ពាន់លានអឺរ៉ូ
កូនសោទាំង ១០ ជួយបង្កើនសក្ដានុពល បង្វែរបញ្ហា ការលំបាក ទៅឱកាស
ទោះជាបងប្អូនជិតស្និទ្ធប៉ុនណាក៏ដោយ ក៏មិនគួរជំពាក់គុណគ្នាក្នុងរឿង ៤ យ៉ាងនេះដែរ
ទស្សន៍ទាយជោគជតារាសី និងលាភសំណាងរបស់អ្នកឆ្នាំជូត ប្រចាំឆ្នាំ ២០២៤
យោបល់ទាំងអស់ (0)