Lookingtoday

· 02-05

ករណីមហារីក នឹងកើនឡើងច្រើនជាង ៣៥ លាននាក់ ត្រូវបានរំពឹងទុក នៅត្រីមាសបន្ទាប់

#មហារីក# #ព័ត៌មាន# #អង្គការសុខភាពពិភពលោក# #ព័ត៍មានអន្តរជាតិ#

3235

WHO ៖ ទីភ្នាក់ងារជំងឺមហារីក របស់អង្គការសុខភាពពិភពលោក (WHO) បានព្យាករណ៍ថា ករណីមហារីកពិភពលោក នឹងកើនឡើងដល់ ៣៥ លាននាក់នៅឆ្នាំ ២០៥០ ដែលជាការកើនឡើង 77% ធៀបនឹងតួលេខ ដែលបានរាយការណ៍កាលឆ្នាំ ២០២២៩ ។

ទិន្នន័យព្យាករណ៍ ត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយទីភ្នាក់ងារអន្តរជាតិ របស់អង្គការសុខភាពពិភពលោក សម្រាប់ការស្រាវជ្រាវ លើជំងឺមហារីក (IARC) បានលើកឡើងពីការប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹង ក៏ដូចជាភាពធាត់ និងគុណភាពខ្យល់មិនល្អ ជាកត្តាចម្បងជំរុញឲ្យមានការកើនឡើង នៃករណីដែលរំពឹងទុកនៅឆ្នាំ ២០៥០។

IARC បាននិយាយក្នុងសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួនថា ករណីមហារីកថ្មីជាង ៣៥ លាននាក់ត្រូវបានព្យាករណ៍នៅឆ្នាំ ២០៥០ ដោយបន្ថែមថា ចំនួននេះគឺ ៧៧ ភាគរយខ្ពស់ជាង ២០ លាននាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅឆ្នាំ ២០២២។ របាយការណ៍ប្រចាំឆ្នាំរបស់ IARC ដោយផ្អែកលើទិន្នន័យពី ១៨៥ ប្រទេស និង ៣៦ ប្រភេទផ្សេងគ្នានៃជំងឺមហារីក បាននិយាយថា មានមនុស្សប្រហែល ៩.៧ លាននាក់ បានស្លាប់ ដោយសារជំងឺ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២២ ។ ប្រហែល ១ នាក់ក្នុងចំណោម ៥ នាក់អាចរំពឹងថា នឹងវិវត្តទៅជាជំងឺមហារីក ពេញមួយជីវិតរបស់ពួកគេ ។

វាបានបន្ថែមថា ដោយបុរសម្នាក់ក្នុងចំណោម៩នាក់បានស្លាប់ដោយសារជំងឺនេះ បើធៀបនឹងស្ត្រីប្រហែលម្នាក់ ក្នុងចំណោមមនុស្ស១២នាក់។ IARC បាននិយាយពីការរកឃើញរបស់ខ្លួនថា បន្ទុកមហារីកពិភពលោកកំពុងកើនឡើងយ៉ាងឆាប់រហ័សឆ្លុះបញ្ចាំង ទាំងភាពចាស់ជរា និងកំណើនប្រជាជន ក៏ដូចជាការផ្លាស់ប្តូរ ចំពោះការប៉ះពាល់របស់មនុស្សទៅនឹងកត្តាហានិភ័យ ជាកត្តាមួយចំនួនត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕ ដោយ៖លី ភីលីព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស