Knongsrok
· 01-07
ហានិភ័យនៃការបរិភោគ សាច់ពណ៌ក្រហម និងអាហារកែច្នៃ ដែលយើងមិនគួរមើលរំលង
#អាហារប៉ះពាល់សុខភាព# #សាច់ពណ៌ក្រហម# #សុខភាព# #របបអាហារ#
6554
អង្គការសុខភាពពិភពលោកព្រមានថា ការបរិភោគសាច់ក្រហម និងអាហារកែច្នៃពិតជាបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា “ការបរិភោគសាច់ក្រហមនិងអាហារកែច្នៃអាចមានគ្រោះថ្នាក់ខ្លាំង ប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំ" ។
ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក International Agency for Research on Cancer (IARC) ដែលជាទីភ្នាក់ងារក្រោមអង្គការសុខភាពពិភពលោក បានចាត់ទុកប្រភេទសាច់កែច្នៃគឺជាក្រុមដែលបង្កជំងឺមហារីកនៅលំដាប់ទី ១ ខណៈសាច់ក្រហមជាក្រុមទី ២ វាអាចបង្កជាជំងឺមហារីកនៅក្នុងខ្លួនមនុស្ស ។
ហេតុអ្វីបានជាសាច់ក្រហម និងអាហារកែច្នៃមានហានិភ័យនៃជំងឺមហារីក?
លោកវេជ្ជបណ្ឌិតដែលជាអគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្ត្រមានប្រសាសន៍ថា សាច់កែច្នៃគឺជាសាច់ដែលឡាយជាមួយគ្រឿងទេស, ជាសាច់ដែលផ្អាប់, ឆ្លងកាត់ប្រព័ន្ធចម្អិន, រុំព័ទ្ធដោយផ្សែង និងវិធីសាស្រ្តផ្សេងៗទៀតដែលបង្កើនរសជាតិ ឬរក្សាអាហារឱ្យបានប្រសើរជាងមុន ដូចជាសាច់ជ្រូក (Ham) សាច់ក្រក សាច់ប៉ាតេ ដោយការទទួលទានសាច់កែច្នៃច្រើន ឬទៀងទាត់ វានឹងបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
ចំពោះសាច់ក្រហមរបស់សត្វផ្សេងៗដូចជា សាច់គោ, សាច់ជ្រូក, សាច់ចៀម, សាច់ជ្រូកព្រៃ, សាច់សេះ និងសាច់ពពែជាដើម តាមរយៈបានរាយការណ៍របស់ IARC បានបញ្ជាក់ថាការបរិភោគសាច់ក្រហមត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើង នូវហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ ។
តើសាច់ក្រហមអាហារកែច្នៃ បរិភោគយ៉ាងណាឱ្យមានសុវត្ថិភាព ពីជំងឺមហារីកពោះវៀន?
លោកវេជ្ជបណ្ឌិតនៅនាយកវិទ្យាស្ថានជំងឺមហារីកបានមានប្រសាសន៍ថា សាច់កែច្នៃត្រូវបានចាត់ថ្នាក់ជាក្រុមទី ១ នៃសារជាតិបង្កឱ្យមានជំងឺមហារីក ដែលវាជាក្រុមហានិភ័យតែមួយជាមួយនឹងបារី, ជាតិអាល់កុល, សារធាតុ Asbestos, និងសារធាតុ arsenic ជាដើម ។
តែទោះជាយ៉ាងណាក៏ដោយសាច់កែច្នៃ មិនមានគ្រោះថ្នាក់ដូចសារធាតុទាំងនេះពេកនោះទេ ដូច្នេះមនុស្សអាចបរិភោគសាច់កែច្នៃបាន ប៉ុន្តែវាចាំបាច់ត្រូវមានចំនួនកំណត់ ។
រីឯសាច់ក្រហមគឺដូចគ្នា ព្រោះដោយសារតែសាច់ក្រហមក៏មានជីវជាតិ និងមានផ្ទុកសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីនស័ង្កសី ជាតិដែក និងវីតាមីន B12 ផងដែរ ៕
ប្រភព៖ Sanook/Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
យោបល់ទាំងអស់ (0)