TNAOT News
· 2023-12-07
"ជីវិតរបស់ទារិកាពីគំនរសំរាម”
#រឿងនិទាន និងប្រលោមលោក# #រឿងពិត# #រឿងប្រលោមលោក# #កម្សាន្ត#
9535
ប្តីប្រពន្ធមួយគូបានរៀបការ និងរួមរស់ជាមួយគ្នាកាលពីឆ្នាំ១៩៩០ ពោលមកដល់ពេលបច្ចុបន្បន្ន្ននេះមានរយៈពេល ៣៣ឆ្នាំមកហើយដែលអ្នកទាំងពីរបានចាប់ដៃគ្នាជាគូអនាគត។ អ្នកទាំងពីរមានទាំងចំណេះដឹងបូកផ្សំទាំងទ្រព្យសម្បត្តិស្ដុកស្ដម្ភ ប៉ុន្តែជាអកុសលអ្នកទាំងពីរមិនបានទទួលចំណងដៃអាពាហ៌ពិពាហ៌នោះទេ ដោយសារតែស្រី្តជាប្រពន្ធមានបញ្ហាសុខភាព ដែលមិនអាចរក្សាកូនក្នុងផ្ទៃដូចស្ត្រីដទៃទៀតបាន។ អ្នកទាំងពីរបានប្រឹងប្រែងអស់ពីសមត្ថភាពទៅហើយ ដោយព្យាបាលតាមបែបវេជ្ជសាស្ត្រផង តាមបែបបុរាណផង និងតាមរយៈមន្តអាគមថែមទៀត ប៉ុន្តែនៅតែមិនបានទទួលលទ្ធផលគាប់ប្រសើរដូចអ្វីដែលចង់បាននោះទេ។ ការខំប្រឹងប្រែងក៏យូរឆ្នាំគ្រាន់បើដែរ ការអត់ធ្មត់ក៏លែងមានបន្ត រហូតដល់អ្នកទាំងពីរសម្រេចចិត្តលែងនឹកនាចង់បានកូនបន្តទៀត ដោយងាកមកប្រាប់ខ្លួនឯងថាបណ្តោយតាមយថាកម្មចុះ មានកូនថ្ងៃណាក៏ថ្ងៃនោះចុះ! យ៉ាងណាយើងបានប្រឹងប្រែងអស់ពីសមត្ថភាពទៅហើយ នៅតែមិនទាន់មានលទ្ធផល។

រហូតមកដល់រួមរស់ជាមួយគ្នាអស់រយៈពេល ១០ឆ្នាំកន្លងទៅ ក៏មានអ្នកជិតខាងក្នុងភូមិផងរបងជាមួយគ្នាផ្អើលឆោឡោពេញភូមិ ថាមានទារកម្នាក់ ត្រូវបានឪពុកម្តាយរុំភួយនឹងក្រណាត់ពីលើខ្លួន យកមកទុកចោលនៅលើគំនរសំរាម ក្បែរភូមិឋានដែលពួកយើងរស់នៅ។ ទារកដ៏គួរឲ្យអាណិតរូបនេះពិតជាកម្សត់ខ្លាំងណាស់ ស្រែកយំស្ទើរតែបែកអាកាស ក៏ព្រោះតែលើខ្លួនសុទ្ធតែស្រមោចវារនិងខាំរមាស់ពេញខ្លួនតែម្តង ណាមួយរាងកាយត្រូវជះដោយពន្លឺព្រះអាទិត្យនាម៉ោង៩កន្លះព្រឹកថែមទៀតផង។
មិត្តអ្នកអានអើយសាកស្រមៃទៅមើល៌! ថាតើទារកដ៏កម្សត់រូបនេះ លំបាកកម្រិតណា ដៃចង់អេះរមាស់ក៏មិនចេះ បានត្រឹមតែស្រែកយំ ដង្ហោយរកគេមកជួយខ្លួនតែប៉ុណ្ណោះ។ លុះមិនដល់ប៉ុន្មាននាទីផង ក្រោយពីអ្នកភូមិរស់នៅក្បែរនោះឮសម្លេងក្មេងយំចេះតែខ្លាំងទៅៗ ក៏បានរកឃើញ និងមានអុំស្រីម្នាក់ដែលចាស់ទុំជាងគេក្នុងភូមិ ចូលទៅលើកបីត្រកងចេញមកពីកន្លែងគំនរសម្រាមដែលធំក្លិនស្អុយ ស្ទើរតែទ្រាំមិនបាននោះ។ មួយរំពេចនោះក៏លាន់មាត់ថា ឱ! ទារិកាដ៏កម្សត់អើយ ហេតុអ្វីក៏ចាប់ផ្ទៃកំណើតក្នុងត្រកូលអ្នកមិនមានចិត្តបុណ្យ ចិត្តសប្បុរសធម៌យ៉ាងនេះ បង្កើតកូនរួចហើយយកឯងមកទុកចោលទាំងកណ្តាលវាល ក្រោមកំដៅថ្ងៃ ដោយគ្មានស្តាយស្រណោះសូម្បីតែបន្តិច។ ប៉ុន្តែសំណាងហើយ គឺសំណាងក្នុងមួយលានគ្រោះថ្នាក់តែម្តង ដែលឯងត្រូវបានពួកយើងជួយសង្គ្រោះពីការស្រេកឃ្លាន និងលំបាកយ៉ាងដូច្នេះ។ ក្រោយនិយាយពាក្យទាំងអស់នេះ ភ្នែករបស់គេក៏សម្លឹងភ្លឹសៗទៅមើលអុំស្រីនោះហាក់ដូចជាមានមនោសញ្ចេតនាជាមួយគ្នា និងកំពុងស្តាប់នូវពាក្យសម្តីដែលអុំស្រីបាននិយាយអ៊ីចឹង។ បើតាមការមើលឃើញរបស់អ្នកភូមិ ទារិកាដ៏កម្សត់នេះមានអាយុប្រហែល ១ខែតែប៉ុណ្ណោះមានទឹកមុខដ៏គួរឲ្យអាណិតអាសូរ និងមិនដឹងថាឪពុកម្តាយនៅទីណានោះទេ ហើយកាន់តែមិនដឹងថា គេយកទុកចោលតាំងពីពេលណាដែរ។ អ្នកភូមិទាំងអស់ក៏បានជជែកគ្នាមួយស្របក់ រួចក៏មានគំនិត ចង់បញ្ជូនទៅឲ្យគ្រួសារដែលមានទ្រព្យស្តុកស្តម្ភ ដែលមិនមានកូនចិញ្ចឹមខាងលើនោះ យកទៅបីបាច់ថែរក្សា ប៉ុន្តែមិនដឹងថាជាយ៉ាងណាទេ មានតែទៅសួរនាំជាមុនសិន។ ពេលដែលទៅដល់ផ្ទះរបស់អ្នកទាំងពីរ អ្នកភូមិបានប្រាប់ពីដំណើរដើមរឿងតាំងពីដើមរហូតដល់ចប់ ក៏ស្រាប់តែកើតកូនចិត្តគិតវិជ្ជមានមួយថា “បើសិនជាទទួលយកមកចិញ្ចឹមក៏ល្អដែរ ណាមួយចង់ចិញ្ចឹមកូនតូចៗយូរណាស់ហើយ” ប៉ុន្តែក៏គិតពីភាពអវិជ្ជមានដែរ “មិនដឹងថាទៅថ្ងៃអនាគតទៅជាយ៉ាងណា” ភ្លាមៗនោះប្រពន្ធក៏ធ្លោយមាត់ឆ្លើយតបថា….។ (សូមរង់ចាំទស្សនាភាគ ២ បន្តទៀត)។
សម្រួលអត្ថបទដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តកំពតម្នាក់ ផឹកសុីស្រវឹង យកកែវគប់ក្បាលពលរដ្ឋបែកក្បាល
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
អំឡុងពេលបុណ្យចូលឆ្នាំថ្មី បរិមាណសំរាម និងសំណល់ប្លាស្ទិក ត្រូវបានកាត់បន្ថយប្រហែល៤០% ធៀបឆ្នាំមុន

យោបល់ទាំងអស់ (0)