TNAOT News

· 2023-12-05

ចង់ដឹងទេ! តើមានការតាំងពិព័រណ៍អ្វីខ្លះនៅកម្ពុជាក្នុងខែធ្នូ !

#សង្គម# #Event Collection# #ព័ត៌មានសង្គម# #ពិព័រណ៍#

8469

ការតាំងពិព័រណ៍ដ៏សម្បូរបែប និងច្រើនជម្រើសនៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ ២០២៣ ដើម្បីផ្តល់ភាពងាយស្រួលដល់ពុកម៉ែ បងប្អូន ដែលស្វែងរកសេវាកម្ម ផលិតផល ការប្រម៉ូសិន និងទីតាំងផ្សេងៗ ។

សូមមើលការសង្ខេបពិព័រណ៍ដ៏សម្បូរបែបក្នុងខែធ្នូខាងក្រោម៖

ព្រឹត្តិការណ៍ តន្រ្តី K-PoP ឆ្លងឆ្នាំ២០២៤

K-POP Concert Countdown 2024 ដែលមានការតាំងពិព័រណ៍រយ:ពេល ៣ ថ្ងៃ ២៩-3៣១ ខែធ្នូ ឆ្នាំ ២០២៣

 និងមានការប្រគុំតន្រ្តីរយ:ពេល២ថ្ងៃ ៣០-៣១ ខែធ្នូ ឆ្នាំ ២០២៣ នៅស្តាតអូឡាំពិក

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=3467788640200642&set=pcb.3467787873534052

CAMBODIA BOND FOR MORE COUNTDOWN CONCERT

ឃើញ Idols ច្រើនម្លឹង ហើយឆ្លងឆ្នាំមួយទាំងមូល អត់មកចូលរួមសប្បាយនឹងគេដូចមិនសម!!

មើលណាត់ធីមអោយហើយទៅណា មករាំក្រលែង បាញ់ស្នេហ៍ ឆ្លងឆ្នាំជុំគ្នានៅ CAMBODIA BOND FOR MORE COUNTDOWN CONCERT នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដើរផ្សារហើយ Count Down នៅថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៦ ល្ងាចតទៅ !

មកបាញ់ស្នេហ៍អោយណាណីម្ដងជាមួយ Idol ខេមរៈ សេរីមន្ដ យើងហ្នឹង សំខាន់មានកំពូលតារាចម្រៀងជាច្រើនទៀតមកពីផលិតកម្មផ្សេងៗគ្នាគ្រាន់តែស្រមៃលេងៗក៏ដឹងតែសប្បាយប៉ុណ្ណាដែរ ។

ចូលរួមទស្សនាដោយសេរី!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

096 888 9888

https://www.facebook.com/photo/?fbid=889101263221429&set=a.589655296499362

ពេលវេលាល្អ អបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៤

មកទទួលយកអំណរពរជ័យឆ្នាំថ្មី និងភាពរីករាយទាំងអស់គ្នា ជាមួយការប្រគំតន្រ្តីដ៏កក្រើកប្រចាំឆ្នាំ “ពេលវេលាល្អ អបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៤” របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី។

ហ្វេនៗនឹងបានជួបជាមួយកំពូលតារាចម្រៀងជាច្រើនរូប ! ជួបគ្នានៅលើដីឡូត៍ជាប់ខ្លោងទ្វាវត្តស្ងួនពេជ្រ ផ្លូវជាតិលេខ៤ ខាងលិចបុរីពិភពថ្មីកំបូល រយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ៣០, ៣១ ធ្នូ ២០២៣ ដល់ថ្ងៃទី ១ មករា ២០២៤ ហើយក៏មានការផ្សាយផ្ទាល់ពិសេសលើគ្រប់ផេកហ្វេសប៊ុករបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី វេលាម៉ោង៨យប់តទៅ។

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

088 866 6298

info@vattanacbrewery.com

https://www.facebook.com/photo/?fbid=384281164127648&set=a.239360315286401

CAMBODIA KUN KHMER KKIF

ពិតជាកក្រើកខេត្តតាកែវហើយសប្តាហ៍នេះ ! សមាសភាពកីឡាករខ្មែរ និងបរទេសចូលខ្លួនអង្រួនសង្វៀន [CAMBODIA KUN KHMER KKIF ] នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ យប់តទៅ នៅសួនច្បារ មាត់បឹងខេត្តតាកែវ ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN , ផេកហ្វេសប៊ុកផ្លូវការ Cambodia Beer, Kun Khmer International Fight Gym និង ផេកផ្លូវការលោកឧកញ៉ាស្រី ចាន់ថន។  

Cambodia Kun Khmer KKIF អ្នកគាំទ្រគុនខ្មែរធំជាងគេ!

នាំមកជូនផ្តាច់មុខដោយ៖ ស្រាបៀរកម្ពុជា បង្កើនភាពស្និទ្ធស្នាល

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/sanglysarakofficial/posts/pfbid02ai2dj2cbayFqzGQmxKwmN6PyTbbi5ddRLFG1fhvmtMdBeDohkVULcQi5iJMgiaVil

ជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាតុងហ្គីលម៉ូដូកម្ពុជា ឆ្នាំ២០២៣

សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធាធីភ្នំពេញ។

ចូលរួមដោយសេរី! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/timdcambodia/posts/pfbid027Zf1DNMaDBSRFRDoVyW4hUdDVtd87mQZvTL1vpoaDkxDPvj6d7Gg4YHUbyUXvecJl

New Year Cookie Celebration

ចុងឆ្នាំមានគម្រោងទេ? តោះមកចូលរួមលេងកម្មវិធី New Year Cookie Celebration នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី! យើងនឹងមានកម្មវិធីពិសេសៗរង់ចាំអ្នកជាពិសេសនាពេលចុងឆ្នាំនេះ! 

កម្មវិធីចាប់ផ្តើមនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣ - ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៩យប់ ដែលមានទីតាំងនៅទល់មុខជណ្តើរច្រក AEON HALL (ជាន់ទី ២) ។ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=676311374709077&set=a.484274870579396

Countdown Party 2024

សម្រាប់ការប្រគំតន្រ្តីឆ្លងឆ្នាំសកល ២០២៤ Countdown Party ដ៏ធំអស្ចារ្យខាងមុខនេះ នឹងមានការចូលរួមដោយកំពូលតារាចម្រៀងល្បីៗជាច្រើនរូបដូចជា៖ Vann Da - វណ្ណដា ពេជ្រ សោភា Pich Sophea Yuk Thet Rothadrdd Shin Yubin ស៊ីន យូប៊ីន Suffer Band Nam Bunnarath Step Noun Boleak តារាចម្រៀង 3F Music និងម្ចាស់ពាន The Rapper Cambodia! ចូលរួមសប្បាយ និងរាប់ថយក្រោយដើម្បីអបអរឆ្លងឆ្នាំថ្មីទាំងអស់គ្នា!

កម្មវិធីចាប់ផ្តើមនៅថ្ងៃទី ៣០ ៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៧ យប់តទៅ ដែលមានទីតាំងនៅទីរួមខេត្តសៀមរាប ផ្លូវអាចារ្យស្វា ! 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

023 933 339

info@hanumanbeverages.com.kh

https://www.facebook.com/photo?fbid=667066708972433&set=a.476096791402760

អបអរសាទរខួបទី២៥ នៃនយោបាយ ឈ្នះ ឈ្នះ!

ការប្រគំតន្ត្រីដ៏អស្ចារ្យដើម្បី អបអរសាទរខួបទី២៥ នៃនយោបាយ ឈ្នះ ឈ្នះ! ជាមួយនឹងការឆ្លងឆ្នាំសកល ២០២៣ ឈានចូល ២០២៤ !

មានគម្រោងរាប់ថយក្រោយសម្រាប់ឆ្នាំថ្មី ឆ្នាំសកល ២០២៤ ហើយឬនៅ ?

កុំភ្លេចណា! ជួបជាមួយសិល្បក សិល្បការិនី ល្បីៗជាច្រើនរូប រួមទាំងការសម្ដែងជាច្រើនប្រភេទ ជាពិសេសស្ដង់ពិព័រណ៍នានា ក៏ដូចជាស្តង់អាហារ និងទំនិញដ៏សម្បូរបែបកំពុងរៀបចំទទួលស្វាគមន៍អ្នកទាំងអស់គ្នា។

ចូលរួមដោយសេរី នៅវិមាន ឈ្នះ ឈ្នះ ពីថ្ងៃទី ២៩-៣០ និង ៣១ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៦ល្ងាច តទៅ នៅវិមាន ឈ្នះ ឈ្នះ ! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

093 678 567

akasamediasolutions@gmail.com

https://www.facebook.com/akasamediasolutions/posts/pfbid0tRNQfywn2dN8ZEgbwv3N4TR2U6HD9Xd55uAmyuzCZTPtN7b3saMmNRuMKio95B5zl

PS2 វ Tour

អាយដល G-Devith ត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកភាពសប្បាយ ដល់ហ្វេនៗនៅខេត្តព្រះសីហនុ នាឱកាសឆ្លងឆ្នាំជាមួយការប្រគំតន្រ្តី PS2xវ ដែលនាំមកជូនជាពិសេសដោយស្រាបៀរដ្រាហ្គិន ស្រាបៀរវឌ្ឍនៈ និងស្រាបៀរវឌ្ឍនៈព្រីមៀមឡៃ។

មកទទួលយកបទពិសោធន៍នៃការប្រគំតន្ត្រីថ្មី ហើយប្លែក ព្រមទាំងទស្សនីភាពដ៏អស្ចារ្យរបស់អាយដល នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ ពេញមួយរាត្រី នៅឆ្នេរទីលានតេជោ (កន្ទុយនាគ) ខេត្តព្រះសីហនុ ចាប់ពីម៉ោង ៧ យប់តទៅ។

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

088 866 6298

https://www.facebook.com/photo?fbid=386536623902102&set=a.239360315286401

ពេលវេលាល្អ អបអរសាទរ ឆ្នាំថ្មី ឆ្នាំសកល ២០២៤

ឆ្លងឆ្នាំនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី លេងបែបឈុតធំ ជួបជុំបងប្អូនប្រុសស្រី នៅលើទឹកដីអច្ឆរិយ នាខេត្តសៀមរាប ជាមួយការប្រគំតន្រ្តី “ពេលវេលាល្អ អបអរសាទរ ឆ្នាំថ្មី ឆ្នាំសកល ២០២៤” ។ ហ្វេនៗនឹងបានជួបអាយដល រាំលេងកម្សាន្ត ជាមួយកំពូលតារាចម្រៀងល្បីៗជាច្រើនរូប ! 

ជួបគ្នានៅសួនច្បារមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប រយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ៣០, ៣១ ធ្នូ ២០២៣ ដល់ថ្ងៃទី ១ មករា ២០២៤ ហើយក៏មានការផ្សាយផ្ទាល់ពិសេសនៅលើកញ្ចក់ទូរទស្សន៍ TOWN រួមទាំងគ្រប់ផេកហ្វេសប៊ុករបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី វេលាម៉ោង៨យប់តទៅ។

ចូលរួមដោយសេរី! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

89 866 6298

https://www.facebook.com/photo?fbid=385433624012402&set=a.239360315286401

New Year’s Eve Buffet Dinner

បុណ្យចូលឆ្នាំសកលខិតជិតមកដល់ហើយ! ចូលរួមរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយពួកយើងនៅ Summer Bay Beach Club & Cabins ព្រមទាំងរីករាយជាមួយ អាហារប៊ូហ្វេពេលថ្ងៃល្ងាច New Year’s Eve Buffet Dinner ជាមួយការប្រគុំតន្ត្រីដ៏សប្បាយរីករាយ បាញ់កាំជ្រួចនៅមាត់ឆ្នេរដ៏អស្ចារ្យ និងសកម្មភាពកម្សាន្តជាច្រើនដ៏សម្បូរបែប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ ចាប់ផ្តើមពីម៉ោង ៥ ល្ងាចតទៅ !

កក់អាហារប៊ូហ្វេរបស់អ្នកសម្រាប់ថ្ងៃឆ្លងឆ្នាំឥឡូវនេះក្នុងតម្លៃត្រឹមតែ ៨៥ដុល្លារ រួមទាំង Free Flow Beer និង Wine។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

855 17 505 444 

855 86 999 182

https://www.facebook.com/photo/?fbid=122155647842010609&set=a.122112426134010609

កម្មវិធី K Mall Xmas Mega Sales

សូមស្វាគមន៍! មកកាន់មហាព្រឹត្តិការណ៍ប្រគំតន្រ្តី និងតាំងពិព័រណ៍ នៅក្នុងកម្មវិធី K Mall Xmas Mega Sales នៅផ្សារទំនើប K Mall វ៉េងស្រេង

ចាប់ពីថ្ងៃទី ២២ ដល់២៥ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីអបអរសាទរខួប២ឆ្នាំនៃផ្សារទំនើប K Mall និងការប្រារព្ធបុណ្យណូអែល ជាមួយកម្មវិធីពិសេសៗ កាន់តែអស្ចារ្យ កាន់តែប្លែក ដែលមិនធ្លាប់មាន ដើម្បីផ្តល់ការកំសាន្ត សប្បាយដល់មហាជន មានការចាប់កាដូ Free Free !

កាន់តែពិសេស លោកអ្នក គ្រាន់តែចំណាយត្រឹមតែ ១៥ដុល្លារ នឹងទទួលបានឱកាសឈ្នះរង្វាន់ ម៉ូតូអគ្គិសនី ទូរទស្សន៍ ទូរស័ព្ទ នឹងរង្វាន់ជាច្រើនទៀតសរុបរហូតដល់ ១០ ០០០ដុល្លារ 

ព្រឹត្តិការណ៍នេះ នឹងបើកដំណើរការចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង ១១យប់ដែលរំពឹងថាមានអ្នកចូលរួមទស្សនាប្រហែល ៨០,០០០ ម៉ឺននាក់ ។

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

086 733 737

https://www.facebook.com/khbevents/posts/pfbid0581UaKXSWSMdqfvrjTMkt6WcYg1yvpShcATLpBQZNWHWxJgBNupTbjnewqfxG8ghl

កម្មវិធី Sony Alpha Festival

ហ្វេនណាខ្លះចង់ជួបអូនតី?

បើចង់ជួបអូនតីផ្ទាល់ កុំភ្លេចចូលរួមទាំងអស់គ្នាណានៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងកម្មវិធី Sony Alpha Festival 2023 នៅទីតាំង Factory Phnom Penh ចាប់ពីម៉ោង ៥ល្ងាច-៧យប់!

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo?fbid=863230298923429&set=a.669806178265843

Legend Cinema's Outdoor Screening event!

ចូលរួមដោយសេរីសម្រាប់ពេលវេលាដ៏អស្ចារ្យក្រោមពន្លឺរាត្រី ក្នុងព្រឹត្តិការណ៍ចាក់បញ្ចាំងខ្សែភាពយន្តនៅទីធ្លាខាងក្រៅរបស់រោងភាពយន្ត លេជេន នៅផ្សារទំនើប អេដេន! កម្មវិធីចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី ២៤ ខែធ្នូ ២០២៣ វេលាម៉ោង ៥ ល្ងាចដល់ម៉ោង ១០ យប់ដែលមានទីតាំងនៅផ្សារទំនើប អេដេន ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=759102789588448&set=gm.663062716042376

GRC Christmas Fun Run

តោះៗមកទៀតហើយ GRC Christmas Run ចុះឈ្មោះរត់ចម្ងាយ ៥គីឡូ និង១០គីឡូដោយឥតគិតថ្លៃ មានរង្វាន់សម្រាប់លេខ១ ដល់លេខ៣ បុរស និងនារី ។ កម្មវិធីរត់ចាប់ផ្តើមនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ជួបជុំគ្នានៅម៉ោង ៥ និង ១០នាទីព្រឹក នៅទីតាំង Eden Mall ។

បិទការចុះឈ្មោះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ កំណត់ត្រឹម ៥០០នាក់តែប៉ុណ្ណោះ

តំណរសម្រាប់ចុះឈ្មោះ៖ https://forms.gle/Kfw7rB6HyqbVXA8k9

ព័ត៌មានបន្ថែម៖ 095 22 44 89

https://www.facebook.com/GarminGRC.KH/posts/pfbid0mmrLQoVjTEGuzmxuAi3qR24iFquNWDbYLXi46XRtG8ksrJWsY2gbrPzW5BbcG9Hhl

K-wave end-year concert 2023

ការប្រគុំតន្រ្តីចុងឆ្នាំរបស់ផលិតកម្ម K’ve Entertainment និង PUAC ដែលនឹងរៀបចំកម្មវិធី K-Wave End Year Concert 2023 ចូលរួមដោយសេរីនឹងមានការចាប់យករង្វាន់ជាច្រើន ជាពិសេសជួបជាមួយនឹងវត្តមានរបស់ ព្រះនាងតូច នរោត្តម ជេនណា

និងតារាប្រចាំផលិតកម្ម K’ve Entertainment រួមមាន កញ្ញា Mina, លោក BOBO, ក្រុមចម្រៀង OMG, OneTime និងក្រុមរាំ 4ever ពិធីករគឺ នារីកូរ៉េ ។ កម្មវិធីប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ ២០២៣ ចាប់ផ្តើមពីម៉ោង ៣រសៀលដល់ម៉ោង ៦ ល្ងាច ។ ស្តង់បើកលក់ចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង៦ល្ងាច ។ ទីតាំង CKCC HALL នៅក្នុងបរិវេនសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឬ RUPP ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

012 465 988

nayunjung395@gmail.com

https://www.facebook.com/photo/?fbid=812394314026676&set=a.638050008127775

កម្មវិធីបណ្តុះធុរកិច្ចកសិកម្មខ្មែរសម័យថ្មី

ថ្ងៃបទបង្ហាញនៃកម្មវិធីបណ្តុះធុរកិច្ចកសិកម្មខ្មែរសម័យថ្មី - Khmer Agriculture for the Future Incubator Pitch Day

សូមស្វាគមន៍គណៈកម្មការទាំង៣រូប​​នៃថ្ងៃបទបង្ហាញនៃកម្មវិធីបណ្តុះធុរកិច្ចកសិកម្មខ្មែរសម័យថ្មី

លោក​ ថេន រត្នម្នី​ អ្នកឯកទេសស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មប្រចាំ International Rice Research Institute (IRRI)

លោក​បណ្ឌិត ញ៉ែម​ សារ៉េត នាយកប្រចាំប្រទេសប្រចាំ Heifer International Cambodia

លោក​ ឈ​​ ននីន ប្រធានក្រុមបច្ចេកទេស​​​​​ដាំដុះដំណាំបន្លែប្រចាំ East-West Seed Cambodia

ក្នុងចំណោមបេក្ខភាពទាំងអស់ ធុរកិច្ចចំនួន​​ ៨​ ក្រុមនឹងត្រូវបានជ្រើសរើសឲ្យទទួលបានមូលនិធិឧបត្ថម្ភជាសាច់ប្រាក់ចំនួន​ ៥,០០០​ ដុល្លារដើម្បីអនុវត្តទៅលើអាជីវកម្មរបស់ពួកគេ។ ព្រឹត្តិការណ៍ចាប់ផ្តើមនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៩ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ ដែលមានទីតាំងនៅ ការិយាល័យសហគ្រិនខ្មែរ (ជាន់ទី៩) ក្នុងអាគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច

ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖

cambodia@heks-eper.org

https://www.facebook.com/photo/?fbid=676097254709146&set=gm.914031870140830

 កម្មវិធី " CJCC ពិព័រណ៍ការងារ ខែធ្នូ ឆ្នាំ២០២៣"

ចង់ស្វែងរកឱកាសការងារ ថ្មីៗ មែនទេ ? ចូលរួមទស្សនាការតាំងបង្ហាញ មុខតំណែងជាច្រើនពីក្រុមហ៊ុន និងស្ថាប័នរហូតដល់ទៅជិត ៤០ នៅក្នុងកម្មវិធី " CJCC ពិព័រណ៍ការងារ ខែធ្នូ ឆ្នាំ២០២៣" ដែលមានទីតាំងនៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC)

កម្មវិធីនេះប្រព្រឹត្តិទៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក ដល់ ៥ល្ងាច !

ចូលរួមដោយសេរី

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

099 918 191

jobfair@cjcc.edu.kh

https://www.facebook.com/JobInfoClub/posts/pfbid02qEU9ieQTbXCVKyxqJKFevT5y83F3jQzBbDL6mTpKjFiQiJKpRYU3xPPqPfvTLPNnl

ការប្រគំតន្រ្តី “កម្ពុជាក្នុងបេះដូងខ្ញុំ”

តោះៗ ចូលរួមអបអសាទរ នឹងកំសាន្តដោយសេរីទាំងអស់គ្នាជាមួយការប្រគំតន្រ្តី “កម្ពុជាក្នុងបេះដូងខ្ញុំ” ដើម្បីអបអរសាទរខួបទី៤៥ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ០២ ធ្នូ-១៩៧៨ - ០២ ធ្នូ ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៤:០០រសៀលតទៅ។ ការប្រគំតន្រ្តីនេះ នឹងមានការតាំងពិព័រណ៍ ស.ស.យ.ក.ពិព័រណ៍អាហារ និងការសម្តែងបែបសហសម័យជាច្រើនប្រភេទទៀត។  

កុំភ្លេចណា! ជួបគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៤ រសៀលទៅ ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

023 210 489

uyfcsecretariat@gmail.com 

https://www.facebook.com/uyfccambodia/posts/pfbid0S4CgozddtT8CqXyBxRMKPWCP1v6wPtZypLSA1snpq7fSqY5t9BvwYwwNHX1rQwpAl

JAC & JBAC Bonenkai 2023

ពិធីជប់លៀង Bonenkai ដ៏ពិសេសរៀបចំដោយ JAC និង JBAC ផ្តល់ឱកាសដ៏អស្ចារ្យសម្រាប់សមាជិក និងភ្ញៀវកិត្តិយសទាំងអស់ក្នុងការជួបជុំគ្នាឡើងវិញ។ វាជាពេលវេលាដ៏ល្អបំផុតក្នុងការទាក់ទងមិត្តភក្តិចាស់ និងបង្កើតទំនាក់ទំនងថ្មី។

ពិធីជប់លៀងនេះចាប់ផ្តើមនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាច ដល់ម៉ោង ១០ និង ៣០នាទីយប់ នៅ Fairfield by Marriott Phnom Penh ។

តម្លៃសំបុត្រចូលរួមក្នុងម្នាក់ ៤០ដុល្លារអាម៉េរិក 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/cambodia.jacpage/posts/pfbid0D7P1REzUJwWARftJvNZZbWs4MkM5MiSRyCDhg5v3CutEcuPR4ZgCGEqQhqA5GNE9l 

ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ក្រោមប្រធានបទ ‘សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ’

កុំភ្លេចណាមកលេងស្តង់ អម្រឹត នៅក្នុងកម្មវិធី ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ក្រោមប្រធានបទ ‘សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ’ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ពីម៉ោង ៨ព្រឹក ដល់ ៨យប់ នៅសួនខាងមុខ City Hall - កោះពេជ្រ ។

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=789001296366549&set=gm.1462665827624941

មហោស្រពប្រាំពីរពណ៌

ដឹងអត់? មហោស្រពប្រាំពីរពណ៌មានតារាណាខ្លះចូលរួមសម្តែង?  

បើចង់ដឹងកុំភ្លេចចូលរួមទាំងអស់គ្នានៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៦ល្ងាច ដល់ម៉ោង ៩យប់ ទីតាំងនៅឧទ្យាន Coconut Park (កោះពេជ្រ) ។

តម្លៃសំបុត្រសម្រាប់ការចូលរួម ១ ថ្ងៃពេញមានតម្លៃ ១០០០០ រៀល (2.5$)  

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

855 77 558 545

https://www.facebook.com/permalink.php?story_fbid=pfbid02r6UwFt38Z6BhzndDMwMGgzMnzGkeewuKYqdERqipLjvG8fHVJoW74dhWukzsBBM8l&id=61552061192471 

ពិព័រណ៍ ទេសចរណ៍ជប៉ុន (Japan Travel Fair)

សូមចូលរួមការតាំងពិព័រណ៍ ទេសចរណ៍ជប៉ុន (Japan Travel Fair) ដោយសេរីនៅថ្ងៃទី 0៩-១០ ខែធ្នូ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់នៅផ្សារទំនើប អ៊ីអន១ជាន់ផ្ទាល់ដី។

កម្មវិធីតាំងពិព័រណ៍នេះ "ក្រុមហ៊ុន ទេសចរណ៍ វើលដ៍ ផប ក៏មានកិត្តិយសចូលរួមតាំងពិព័រណ៍ និងផ្សព្វផ្សាយអំពី “កញ្ចប់ដំណើរកម្សាន្តទៅកាន់ "ប្រទេសជប៉ុន”នារដូវកាលផ្កាសាគូរ៉ា ដែលមានផ្តល់ជូនការបញ្ចុះតម្លៃពិសេស សម្រាប់ការកក់កញ្ចប់ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនចាប់តាំងពីថ្ងៃតាំងពិព័រណ៍រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

មិនតែប៉ុណ្ណោះលោកអ្នកអាចស្លៀកសំលៀកបំពាក់បែបប្រពៃណីជប៉ុនខ្យូតៗ និងលេងហ្គេមសប្បាយៗដើម្បីមានឱកាសឈ្នះរង្វាន់កាដូអនុស្សាវរីយ៍ពីយើងខ្ញុំ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=728585942633981&set=gm.864880045278915

កម្មវិធីដាំដើមកោងកាងជាលើកទី២

កម្មវិធីដាំកោងកាងជាលើកទី២ ចាប់ផ្តើម Register ពីថ្ងៃនេះតទៅហើយបងប្អូន កុំអោយខកខាន លើកនេះយើងទៅត្រពាំងសង្កែនិងហួសទៅលេងទឹកធ្លាក់តាដាម្តង។ កម្មវិធីដាំកោងកាង1000ដើមដើម្បីអបអរទិវាសិទ្ធមនុស្សអន្តរជាតិ (International Human Right’s Day)

កម្មវិធីនេះប្រារព្ធថ្ងៃអាទិត្យ ទី១០ ខែ១២ ឆ្នាំ២០២៣ សូមស្វាគមន៍ការចូលរួមដោយសេរី គ្រប់វ័យ និង ដោយសេចក្តីសោមនស្សន៍រីករាយ ។ ចូលរួមទាំងអស់គ្នាដើម្បីអោយសហគមន៍យើងពណ័បៃតង ការពារជំរកសត្វ និង ការពារបរិស្ថានធម្មជាតិសមុទ្រយើង ដែលមានទីតាំងនៅ សហគមន៍ត្រពាំងសង្កែ ខេត្តកំពត ។

តម្លៃសំបុត្រចូលរួមក្នុងម្នាក់ 30$

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

092 692 010

https://www.facebook.com/photo/?fbid=841996477929968&set=a.463268549136098

ព្រឹត្តិការណ៍ Nava-Thon: Hackclub for Young Solvers

Nava-Thon៖ Bytes-Camp សម្រាប់យុវជន គឺជាព្រឹត្តិការណ៍ដែលអ្នកអាចបង្ហាញពីភាពច្នៃប្រឌិត ការដោះស្រាយបញ្ហា និងជំនាញបច្ចេកវិទ្យារបស់អ្នកក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថលសម្រាប់ផលប៉ះពាល់សង្គម ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។ បើអ្នកជាអ្នកសរសេរកូដ មិនថាអ្នកជានិស្សិត និស្សិតបញ្ចប់ការសិក្សាថ្មីៗ ឬអ្នកចូលចិត្តបច្ចេកវិទ្យាដែលមានអាយុចន្លោះពី 16 ទៅ 25 ឆ្នាំនោះទេ អ្នកត្រូវបានស្វាគមន៍ចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីប្រកួតប្រជែងទទួលយករង្វាន់ និងឱកាសអនុវត្តន៍ដំណោះស្រាយរបស់អ្នកជាមួយ Innovation Hub របស់អង្គការសង្គ្រោះកុមារ។ ព្រឹត្តិការណ៍នេះផុតកំណត់ចុះឈ្មោះនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

015/078 676 822

https://www.facebook.com/SavetheChildreninCambodia

ការប្រគំតន្រ្តីរបស់ CHAI

ការប្រគំតន្រ្តីរបស់ CHAI នឹងមកដល់កម្ពុជានៅថ្ងៃទី១០ ធ្នូ ២០២៣ នេះហើយវេលាម៉ោង ៥ ល្ងាចដល់ម៉ោង ៩យប់នៅ Phnom Penh Factory  

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/jffcambodia/posts/pfbid02pkPqwZZfjMeo85bbZmvSTBwa9tRUwvwszri9JBD8Li1UF5qudZbVAd2SPPkKXKovl

សិក្ខាសាលាអនឡាញ ៖ “ការត្រៀមខ្លួនសម្រាប់ឱកាសការងារនៅក្នុងសម័យឌីជីថល”

ចូលរួម សិក្ខាសាលាអនឡាញ ៖ “ការត្រៀមខ្លួនសម្រាប់ឱកាសការងារនៅក្នុងសម័យឌីជីថល” ដើម្បីទទួលបាននូវចំណេះទាំងនេះ ក្រោមការចូលរួមចែករំលែកពីវាគ្មិនកិត្តិយស ៣រូប ។ អ្នកចូលរួមទាំងអស់នឹងទទួលបានចំណុចគន្លឹះសំខាន់ៗ អំពី៖

១- ការអភិវឌ្ឍនូវការយល់ដឹងនិងការគ្រប់គ្រងខ្លួនឯងឆ្ពោះទៅកាន់ឧត្តមបុគ្គល

២- ការស្វែងយល់ពីរបៀបនៃការប្រើប្រាស់ជំនាញឌីជីថលសម្រាប់ឱកាសការងារ

៣- ការបង្កើនប្រសិទ្ធភាពនៃការស្វែងរកការងារក្នុងសម័យឌីជីថល

ចូលរួមដោយសេរី (ឥតគិតថ្លៃ) តាមរយៈ ZOOM និងផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩ព្រឹក ដល់ ១១ព្រឹក ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=850447976871057&set=a.579722077276983

កម្មវិធីភ្លក់ស្រាក្រហមដ៏កម្រ

កម្មវិធីភ្លក់ស្រាក្រហមដ៏ប្រណិតជាមួយរសជាតិដ៏ល្អបំផុតដើម្បីទទួលយក បទពិសោធន៍ ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកស្រឡាញ់ ស្រាក្រហម ដែលរួមមានដូចជា៖

ការបង្ហាញដ៏កម្រ៖ បានភ្លក់ជម្រើសស្រាដ៏កម្រ និងមានកំណត់ពីម៉ាកល្បីឈ្មោះ Penfolds។

ការណែនាំពីអ្នកជំនាញ៖ ព្រឹត្តិការណ៍របស់យើងនឹងដឹកនាំដោយអ្នកជំនាញស្រាក្រហមដែលមានចំណេះដឹងខ្ពស់។ 

ស្វែងយល់អំពីបច្ចេកទេសភ្លក់ ការផ្គូរផ្គងអាហារ និងសិល្បៈនៃការឱ្យតម្លៃស្រាក្រហម។

បរិយាកាសស្និទ្ធស្នាល៖ យើងជឿជាក់លើការបង្កើតបទពិសោធន៍ដ៏ស្និទ្ធស្នាល និងអស្ចារ្យ ដូច្នេះហើយ យើងបានទទួលការឧបត្ថម្ភពិសេសពីទីតាំងដ៏គួរឱ្យទាក់ទាញនៅ Le Conde Showroom ។ 

កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ ម៉ោង ៥ និង ៣០ ល្ងាចដល់ម៉ោង ៨ យប់ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=683070507263118&set=a.435655658671272

JAC & JBAC Bonenkai Party ២០២៣

ជំរាបសួរ អតីតនិស្សិតជប៉ុនកម្ពុជា (JAC)! យើងពិតជារំភើបក្នុងការអញ្ជើញអ្នកឱ្យចូលរួម "JAC & JBAC Bonenkai Party ២០២៣" ។ ចូលរួមជាមួយពួកយើងសម្រាប់ព្រឹត្តិការណ៍ដ៏ធំ និងរីករាយបំផុតប្រចាំឆ្នាំរបស់យើង!

ព្រឹត្តិការណ៍នេះចាប់ផ្តើមនៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៥ និង ៣០នាទីល្ងាច ដែលមានទីតាំងនៅ Fairfield by Marriott Phnom Penh ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/cambodia.jacpage/posts/pfbid02GsggxL8acVFPg5viJ47TkFC4tJdTU1keF7FsAz4JcFNnWCFESFKJMvDq97sfbBHZl

កម្មវិធី "Gala Dinner to commemorate the 70th anniversary of Cambodia's Independence"

CCI France Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីកម្មវិធី Gala Dinner របស់ខ្លួន ដើម្បីអបអរសាទរខួបលើកទី ៧០ នៃឯករាជ្យភាពរបស់កម្ពុជា និងដើម្បីរំលឹកដល់មិត្តភាពបារាំង-កម្ពុជា។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។

តម្លៃសំបុត្រចូលរួមចាប់ពី ១១០ ដុល្លារអាម៉េរិកទៅ ១៣០ ដុល្លារអាម៉េរិក ក្នុងមួយនាក់ !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://hello.last2ticket.com/event/5403?fbclid=IwAR2wbYknB0vMy4OcMnaaItN-g-rG2VcHwu0RAuSAeMMMbEkp1dYdpPNxF0Q

Cambodia HR Summit ២០២៣

សូមស្វាគមន៍មកកាន់កិច្ចប្រជុំកំពូលធនធានមនុស្សកម្ពុជាឆ្នាំ ២០២៣!

ចូលរួមជាមួយពួកយើងសម្រាប់កិច្ចប្រជុំកំពូលធនធានមនុស្សនៅកម្ពុជាឆ្នាំ ២០២៣ ដែលយើងនឹងស្វែងយល់ពីនិន្នាការចុងក្រោយបំផុតដោយកំណត់អនាគតនៃការងារ។ រៀនពីអ្នកជំនាញក្នុងឧស្សាហកម្ម និងបង្កើតបណ្តាញជាមួយអ្នកជំនាញធនធានមនុស្សផ្សេងទៀតក្នុងប្រទេសកម្ពុជា ដើម្បីបន្តដំណើរឆ្ពោះទៅមុខ។ កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣ វេលា ៨ព្រឹកដល់ម៉ោង ៥ល្ងាច ដែលមានទីតាំងនៅ The Bridge Soho Commercial Center ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

098 688 565 

089 277 789 

071 500 8265

https://www.facebook.com/photo/?fbid=703191925117806&set=gm.885484472974455

កម្មវិធីប្រកួតសរសេរពាក្យខ្មែរ

កម្មវិធីប្រកួតសម្រាប់សិស្សថ្នាក់បឋមសិក្សាខ្មែរថ្នាក់ទី២ ទី៣ និងទី៤ ដែលអាចចូលរួមបានទាំងសិស្សសាលារដ្ឋនិងឯកជនទូទៅ និងចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ។ កម្មវិធីនេះចាប់ផ្តើមនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ ដែលមានទីតាំងនៅ អគារលេខ A01-A04 ផ្លូវលេខ42 ភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

093 229 579 

011 476 168 

071 9 333 832

https://www.facebook.com/photo/?fbid=214174888381868&set=gm.1487990148662371

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ - នាំចូល លើកទី១៦ ឆ្នាំ២០២៣

"ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ - នាំចូល លើកទី១៦ ឆ្នាំ២០២៣" នៅកោះពេជ្រ

និងមានការប្រគំតន្រ្តី និងស្តង់ម្ហូបអាហារ ៣០ស្តង់ ។ ពិព័រណ៍នេះចាប់ផ្តើមនៅថ្ងៃទី ១៥ ១៦ ១៧ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៩ ព្រឹកដល់ម៉ោង ៨យប់ ដែលមានទីតាំង ក្រោយសាលមហោស្របកោះពេជ្រ ។ 

ចូលរួមដោយសេរី ! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/sovannarithsao168/posts/pfbid02rev1uRiVQGbQsVD5aPSHDzRuWDbWDPUrNfjNQahhtnKQd5LjJxW6tJ5xZwsbiiUhl

កម្មវិធី White Christmas

Factory Phnom Penh និង Urban Village Phnom Penh ពិតជារំភើបក្នុងការនាំមកនូវកម្មវិធី “White Christmas” ដ៏ពោរពេញដោយវេទមន្ត នៅថ្ងៃទី១៦ និង ១៧ ខែធ្នូ ឆ្នាំ២០២៣! ចូលរួមក្នុងកម្មវិធីជាមួយនឹង ការដើរក្បួនសម្តែងបុណ្យណូអែលដ៏អស្ចារ្យ ការសម្តែងដ៏គួរឲ្យទាក់ទាញ និងលេងហ្គេមសប្បាយៗ រួមទាំងសកម្មភាពដ៏រីករាយជាច្រើនគ្មានទីបញ្ចប់ ចាប់ពីម៉ោង ៤ រសៀល រហូតដល់ ១០ យប់ ដែលមានទីតាំងនៅ Factory Phnom Penh ។

ចូលរួមដោយសេរី

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=729787845843548&set=gm.999026081173941

តន្ត្រីលើភ្នំ នៃភ្នំហ្វេសធីវ៉ល

ទែនៗ! មើល៍ៗអាយដលណាគេខ្លះមករណ្ដំចិត្ដអ្នកទាំងអស់គ្នា!

ជួបជាមួយបង Jimmy Kiss Nevrmind BAND និង Setsochhata Sin - ស៊ីន សេដ្ឋសុជ្ឈតា សុទ្ធតែកំពូលអាយដលមកស្អំចិត្ដ ស្អំបេះដូងម៉ង់នែក៎! ហើយសួរថាចាំដល់អង្កាល់ទៀត ទិញសំបុត្រវ៉ើតៗ! កម្មវិធីចាប់ផ្តើមនៅថ្ងៃទី២៣ និង ២៤ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេនហាងភ្នំកាហ្វេ ស្ថិតនៅភ្នំ១៥០០, ស្រុកវាលវែង, ខេត្ដពោធិ៍សាត់

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/search/top?q=%E1%9E%8F%E1%9E%93%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%9B%E1%9E%BE%E1%9E%97%E1%9F%92%E1%9E%93%E1%9F%86%20%E1%9E%93%E1%9F%83%E1%9E%97%E1%9F%92%E1%9E%93%E1%9F%86%E1%9E%A0%E1%9F%92%E1%9E%9C%E1%9F%81%E1%9E%9F%E1%9E%92%E1%9E%B8%E1%9E%9C%E1%9F%89%E1%9E%9B

ការប្រកួតលើកទី៤ ចម្ងាយ២៥០គីឡូម៉ែត្រតាមបណ្តោយទន្លេមេគង្គរត់/កង់សម្រាប់ភីធីក្លារ៉ា - Last Day Run

នេះជាឱកាសដើម្បីបញ្ចប់ឆ្នាំនេះដោយចូលរួមការរត់ថ្ងៃចុងក្រោយនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីអបអរសាទរការបញ្ចប់ការប្រកួតលើកទី ៤ ចម្ងាយ ២៥០ គីឡូម៉ែត្រតាមបណ្ដោយ Mekong Run/Bike for Ptea Clara រួមជាមួយនឹងក្រុមដែលបានរត់/ជិះកង់ពី ក្រចេះ និងកូនចៅពញាក្លារ៉ា។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/kkrc.kh

កម្មវិធីតន្ត្រី Element Countdown Music Festival

មហោស្រពតន្ត្រីអន្តរជាតិលើកដំបូងនៅឆ្នេរសមុទ្រ Bay of Lights ! សូមរង់ចាំទាំងអស់គ្នា ព្រោះការប្រកាសបន្ថែមនឹងមកដល់ក្រុងព្រះសីហនុក្នុងពេលឆាប់ៗនេះ នៅថ្ងៃទី ៣០ ៣១ ខែធ្នូ ឆ្នាំ ២០២៣ ។ 

តម្លៃសំបុត្រចាប់ពី ២៥ ដុល្លារដល់ ៦៥ដុល្លារ !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=781149347386506&set=a.578634754304634

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស