TNAOT News
· 2023-12-02
រឿង ខ្មោចបន្ទប់ជួល
#រឿងនិទាន និងប្រលោមលោក# #ខ្មោចបន្ទប់ជួល# #កម្សាន្ត#
8336
រឿងពិតបែបរន្ធត់មួយបានកើតឡើងចំពោះនិស្សិតខ្មែរម្នាក់ជួបហេតុការណ៌ដ៏គូរឲ្យព្រឺព្រួច ខណៈដែលទៅសិក្សានៅប្រទេសថៃកាលពីឆ្នាំ២០២១។ អំឡុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះ មាននិស្សិតស្រីម្នាក់ឈ្មោះ វ៉ាន់ដា បានជាប់អាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសថៃ ដោយនាងត្រូវមកស្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង ក្នុងខេត្តណាខន ប៉ាធុម (Nakhon Pathom)។
ថ្ងៃដំបូងនៃការឈានជើងចូលទឹកដីប្រទេសថៃ វ៉ាន់ដា មានអារម្មណ៍ត្រេកអរណាស់ ពិសេសប្អូនបានស្គាល់សិស្សច្បងដែលជាជនជាតិខ្មែរជាច្រើនផងដែរ។ មួយខែដំបូង វ៉ាន់ដា មានសិស្សច្បងម្នាក់មកស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា ប៉ុន្តែដោយសារតែសិស្សច្បងម្នាក់នោះត្រូវបញ្ចប់ការសិក្សា និងតម្រូវឲ្យត្រលប់ទៅស្រុកកំណើតវិញ ស្រាប់តែវ៉ាន់ដាជួបនូវវិបត្តិសេដ្ឋកិច្ច ត្រូវប្រឹងប្រែងរកប្រាក់ដើម្បីទប់ទល់នឹងការសិក្សាផង ថ្លៃឈ្នួលបន្ទប់តែម្នាក់ឯងផងនាងក៏សម្រេចចិត្តរើអីវ៉ាន់របស់ខ្លួន ទៅស្វែងរកបន្ទប់ជួលថ្មីមួយទៀតដែលមានតម្លៃសមរម្យជាងនេះ។ មិនបានប៉ុន្មានថ្ងៃផងនាងក៏បានរកឃើញបន្ទប់ជួលថ្មី មានផ្ទះបាយធំទូលាយ តម្លៃធូរថ្លៃ ថែមទាំងមានវេរ៉ង់ដា (យ៉មុខផ្ទះ)សម្រាប់អង្គុយលេងទៀតផង។ ឃើញដូច្នេះក៏សម្រេចបង់ថ្លៃឈ្នួល បន្ទាប់ពីចុះកិច្ចសន្យាជួលផ្ទះ ចប់សព្វគ្រប់ ក៏ស្រាប់តែទទួលបានបម្រាមមួយពី អុំស្រីម្ចាស់ផ្ទះភ្លាមគឺ ហាមមិនឲ្យធ្វើម្ហូបលើសពីម៉ោង៨យប់។
***(មិត្តអ្នកអានទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយមែនទេ មកពីមូលហេតុអ្វីទើបមានបម្រាមយ៉ាងដូច្នេះ! ស្តាប់ទៅហាក់ដូចជាបិទសិទ្ធអ្នកជួលបន្តិចហើយមែនទេ!...)។
ងាកមកសាច់រឿងយើងឯណេះវិញ វ៉ាន់ដា មិនបានគិតអវិជ្ជមានច្រើនជុំវិញរឿងនេះទេ ព្រោះនាងជាមនុស្សម្នាក់ដែលរវល់នឹងកិច្ចការសាលា មានពេលឯណាទៅទិញម្ហូបយកមកធ្វើខ្លួនឯងនោះ។ បន្ទាប់មកក៏រើអីវ៉ាន់ពីបន្ទប់ជួលចាស់ទៅបន្ទប់ជួលថ្មី ដោយសារតែមានម្នាក់ឯងមិនមានមិត្តរួមថ្នាក់ណាមកជួយឡើយ ត្រូវចំណាយពេលតាំងពីព្រឹក រហូតដល់ម៉ោងជាង៧យប់ ហើយក៏រៀបចំខ្លួនសម្រាកតែម្តងព្រោះនឿយហត់ពេញមួយថ្ងៃទៅហើយ លុះដល់ម៉ោងប្រមាណ ១១យប់រំលងអធ្រាត្រ កញ្ញាក៏បានធំក្លិនចម្អិនម្ហូប ឈ្ងុយពេញបន្ទប់ជួលតែម្តង ប៉ុន្តែមិនដឹងថាក្លិនចេញពីបន្ទប់ណាមួយនោះទេ ភ្លាមៗនោះក៏សំងំគេងបន្តទៀត។ រហូតដល់ពេលព្រឹកឡើងនាងក៏ចាប់ផ្តើមរៀបចំទុកដាក់អីវ៉ាន់ ឲ្យមានរបៀបរៀបរយ និងជូតសម្អាតផ្ទះបាយ ស្រាប់តែឃើញយ័ន្តដ៏ចម្លែកមួយបិតជាប់នៅខាងក្រោមធ្នើរ ឃើញដូចនេះក៏បង្កើតចម្ងល់ក្នុងចិត្តហើយសួរខ្លួនឯងថា ហេតុអ្វីក្នុងបន្ទប់នេះមានយ័ន្តមួយនេះទៅវិញ? លុះដល់ពេលយប់ថ្ងៃទី២ វ៉ាន់ដា គេងមិនលក់នោះទេ ហាក់បីដូចជាមានអារម្មណ៌រសាប់រសល់ និងចេះតែគិតពីយ័ន្តដែលឃើញកាលពីព្រឹកមិញ និងរឿងបម្រាមដែលអុំស្រីម្ចាស់ផ្ទះបានប្រាប់នោះ ស្រាប់តែរឿងហេតុនឹកស្មានមិនដល់ក៏បានកើតឡើងជាបន្តទៀត...។ ( សូមរង់ចាំអានភាគ២ ជាភាគបន្ត…)
សម្រួលអត្ថបទដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កំណត់គោលដៅលើទីក្រុងជាច្រើនទូទាំងអ៊ុយក្រែន
ចាប់តាំងពីកសាងឡើងមក តើប្រាសាទអង្គរវត្ត ផ្លាស់ប្តូរឈ្មោះ ប៉ុន្មានដងហើយ?
អ្នកជំនាញខាងសត្វក្រពើជាប់គុករយៈពេល ១០ឆ្នាំពីបទរំលោភបំពានផ្លូវភេទលើសត្វឆ្កែ
និយាយមែន! ឆ្នាំទាំង ៣ ជីវិតនេះមិនបាច់ភ័យរឿងដាច់លុយទេ កាន់តែធាត់ កាន់តែហត់នឹងរាប់លុយ
យោបល់ទាំងអស់ (0)