TNAOT News
· 2023-10-04
អង់គ្លេសបើកផ្លូវដល់កម្ពុជា ដោយប្រកាសផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មី
#DCTS# #ចក្រភពអង់គ្លេស# #GSP# #NEW NEWS# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #សេដ្ឋកិច្ចជាតិ#
9535
ចក្រភពអង់គ្លេសបានប្រកាសផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Scheme (DCTS) ជំនួស UK’s Generalized Scheme Of Preference (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួច ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
ក្នុងនោះរដ្ឋាភិបាលនៃចក្រភពអង់គ្លេសបន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (Duty-Free & Quota-Free) ដែលប្រទេសអភិវឌ្ឍតិចតួច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន ចំណែកឯប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀតតាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូលសម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥% ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។
តាមរយៈសេចក្តីជូនដំណឹងនេះដែរ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាមវិធានការដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស៕
សម្រួលអត្ថបទដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)