TNAOT News

· 2023-10-01

អាថ៌កំបាំង ៤យ៉ាង ធ្វើឱ្យបបូរមាត់ពណ៌ខ្មៅ ប្រែក្លាយជាពណ៌ស៊ីជម្ពូរ

#បបូរមាត់ពណ៌ខ្មៅ# #គន្លឹះថែទាំសុខភាព# #សុខភាព# #TNAOT HEALTH#

15094

ជាការពិតណាស់ សព្វថ្ងៃនេះ មានស្រ្ដីមួយចំនួនដែលកំពុងជួបបញ្ហាបបូរមាត់ពណ៌ខ្មៅ ហើយពួកគាត់បានសម្រេចចិត្ត ទៅបាញ់ឡាស៊ែរ ឬ​សាក់​បបូរមាត់ ដើម្បីបិទបាំងបបូរមាត់ពណ៌ខ្មៅ។ ដូច្នេះ ថ្ងៃនេះខ្ញុំសូមណែនាំ វីធីដ៏​សាមញ្ញ​ និងចំណាយថវិការសមរម្យ ដើម្បីប្រែក្លាយបបូរមាត់ពណ៌ខ្មៅ ទៅជាបបូរមាត់ពណ៌ស៊ីជម្ពូរ និងជួយបង្កើនសម្រស់របស់អ្នក ឲ្យស្រស់ស្អាតថែមមួយកម្រិតទៀត។

១. ជូតសម្អាត និងខាត់បបូរមាត់

កោសិកា​ស្បែក​នៅលើ​បបូរមាត់ វា​មិន​ខុសពី​កោសិកាស្បែក​នៅលើ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយនោះទេ​ វា និងវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែ​យ៉ាប់យ៉ឺន ​និង​ធ្វើឱ្យ​ស្បែក​នៅ​តំបន់​នោះ​ប្រែក្លាយជា​ខ្មៅ​ស្រអាប់។

ដូច្នេះហើយ អ្នក​គួរតែ​ខាត់​បបូរមាត់របស់អ្នក ​ឱ្យបាន​ ២ ឬ៣ដងក្នុងមួយសប្ដាហ៍ ​ដើម្បី​ជម្រុះ​កោសិកា​​ចាស់​ៗចោល ។

ចំពោះវីធីខាត់បបូរមាត់​នេះ អ្នកគ្រាន់តែយកទឹកឃ្មុំ ប្រេងដូង និងស្ករសដែលមានសមាមាត្រស្មើគ្នា លាយបញ្ជូលគ្នា រួចយកល្បាយហ្នឹង មកលាបលើបបូរមាត់​របស់​អ្នក​ដោយថ្នមៗ ហើយទុកចោល ប្រហែល ៥នាទី រួចលាងជម្រះចេញជាការស្រេច ។ បន្ទាប់ពីលាងទឹកចេញហើយ អ្នកនឹងមានអារម្មណ៍ថាបបូរមាត់របស់អ្នក ភ្លឺថ្លា និងទន់ជាងមុន ។

២. ផឹកទឹកឱ្យបានញឹកញាប់

មនុស្សមួយចំនួនតែងតែទទួលទានទឹកមិនបានគ្រប់គ្រាន់ វាធ្វើឲ្យកោសិកាផ្សេងៗក្នុងរាងកាយបាត់បង់ជាតិទឹក កង្វះសំណើម និងធ្វើឲ្យស្បែករបស់អ្នកស្ងួតជាដើម ។ ប្រសិនបើអ្នកចង់ឱ្យបបូរមាត់របស់អ្នកទន់រលោង និងមានសំណើម អ្នកគួរតែទទួលទានទឹក យ៉ាងហោចណាស់ ឲ្យបាន ៨កែវក្នុងមួយថ្ងៃ ព្រោះជាតិទឹកអាចជួយធ្វើឱ្យស្បែកបបូរមាត់ស្ងួតប្រេះ ប្រែក្លាយទៅជា ទន់ និងមានសំណើមឡើងវិញ ។

៣.ប្រើ​ច្រាស់​ដុស​ធ្មេញ​ដើម្បី​ជួយសម្អាតបបូរមាត់

អ្នកអាចយកច្រាស់ដុសធ្មេញស្អាតដែលមានសរសៃច្រាស់ទន់ ជ្រលក់ទឹក​ឱ្យសើមមកម៉ាស្សា​ លើបបូរ​មាត់ដោយថ្នមៗជាចលនារង្វង់ ដើម្បីជំរុញចលនា​ឈាមរត់ដែលជួយធ្វើបបូរមាត់យើងមានពណ៌ស៊ីជម្ពូរ និងទន់ព្រោះការម៉ាស្សា​បែបនេះក៏ជួយជម្រុះកោសិកាស្បែកងាប់ៗចេញពីបបូរមាត់ដែរ។

៤. លាបប្រេងដូង

សម្រាប់អ្នកដែលចង់ប្រើគ្រឿងផ្សំធម្មជាតិ អ្នក​អាច​ជ្រើសរើស​យក​ប្រេងដូង​មក​លាប​លើ​បបូរមាត់ ​មុនពេល​ចូល​គេង​ជា​រៀងរាល់យប់​។ ព្រោះប្រេងដូង វាមានជាតិអាស៊ីតខ្លាញ់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសមត្ថភាព អាចកាត់បន្ថយពណ៌ស្បែកស្រអាប់ និងជួយឲ្យបបូរមាត់ដែលមានសភាពស្ងួត ប្រេះ​ ប្រែជាមាន​សំណើម​ជាង​មុន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)