WWE NEWS
· 2023-09-29
គូប្រកួតផ្លូវការសម្រាប់ព្រឹត្តិការណ៍ NXT No Mercy ឆ្នាំ២០២៣
#កីឡា# #ប្រដាល់អន្តរជាតិ# #NXT No Mercy# #Bakersfield#
2039
ព្រឹត្តិការណ៍កីឡាកាសដែលរៀបចំដោយសង្វៀន NXT គឺព្រឹត្តិការណ៍ NXT No Mercy នឹងធ្វើឡើងនាថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (នៅកម្ពុជាអាចទស្សនាបាននៅព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣) ខាងមុខនេះ ដោយគ្រោងធ្វើនៅ Mechanics Bank center នាទីក្រុង Bakersfield រដ្ឋ California សហរដ្ឋអាមេរិក ។ គូប្រកួតផ្លូវការទង ៦ សម្រាប់ព្រឹត្តិការណ៍នារួមមាន:

• Bron Breakker VS Baron Corbin ជាការប្រកួតមួយទល់នឹងមួយ

• Noam Dar VS Butch ដណ្ដើមពាន NXT Heritage Cup

• Dominik Mysterio VS Trick Williams ដណ្ដើមខ្សែក្រវ៉ាត់ NXT North American Championship ដោយមានកីឡាករ Dragon Lee ជាអាជ្ញាកណ្ដាលសម្រាប់ការប្រកួតនេះ ។

• ក្រុម The Creed Brother VS ក្រុម Tony D’Angelo & Stacks VS ក្រុម Angel Garza & Humberto Carrillo VS ក្រុម OTM ជាការប្រកួត ៤ ភាគី ដណ្ដើមខ្សែក្រវ៉ាត់ NXT Tag Team Championship

• Becky Lynch VS Tiffany Stratton ជាការប្រកួតក្នុងលក្ខខណ្ឌ Extreme Rules Match ដណ្ដើមខ្សែក្រវ៉ាត់ NXT Women’s Championship
Extreme Rules គឺជាការប្រកួតមួយបែបសេរី ដោយកីឡាករអាចប្រើឧបករណ៍ផ្សេងៗបានក្នុងការវាយគ្នាដូចជាតុ កៅអី ដំបងឈើ ជណ្ដើរ ជាដើម

• គូឯកប្រចាំព្រឹត្តិការណ៍គឺជាការប៉ះគ្នារវាង Carmelo Hayes VS Ilja Dragunov ដណ្ដើមខ្សែក្រវ៉ាត់ NXT Championship

ប្រភព:https://en.m.wikipedia.org/wiki/NXT_No_Mercy_(2023)
កែសម្រួល:ឡុង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជនជាតិដើមភាគតិចទំពួន រៀបចំពិធីបុណ្យរម្លឹក វប្បធម៌ ប្រពៃណី ជនជាតិដើមភាគតិច នៅខេត្តរតនគិរី
ពិធីសម្ពោធសៀវភៅ «រដ្ឋមន្តី្រកូវីដ» ជាស្នាដៃនិពន្ធរបស់ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស
អំឡុងពេលបុណ្យចូលឆ្នាំថ្មី បរិមាណសំរាម និងសំណល់ប្លាស្ទិក ត្រូវបានកាត់បន្ថយប្រហែល៤០% ធៀបឆ្នាំមុន
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភថវិកាចំនួន ២០លានរៀន ដល់ តារាកំប្លែង នាយឆ្លាំង ដែលកំពុងតែព្យាបាលជំងឺ
យោបល់ទាំងអស់ (0)