WWE News
· 2021-02-10
រឿងពិតទាំង ៥ ទាក់ទងនឹងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់កីឡាកាសគឺ WWE WrestleMania លើកទី៣៧
#កីឡាកាស# #កីឡាអន្តរជាតិ# #WWE# #WrestleMania# #កីឡា#
638
ប្រិយមិត្តជាច្រើនប្រហែលជាធ្លាប់ដឹងហើយទាក់ទងនឹងកីឡាកាស WWE ដែលជាកម្មវិធីកម្សាន្តមួយដ៏ល្បីល្បាញនៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរ ។ ទន្ទឹមនឹងនេះ កីឡាកាសក៏មានព្រឹត្តិការណ៍ធំៗជាច្រើនដែលបានផលិតឡើងដើម្បីបម្រើចំណីចក្ខុរបស់ទស្សនិកជន ក្នុងនោះព្រឹត្តិការណ៍ដែលមានភាពលេចធ្លោ និងមានលក្ខណៈអស្ចារ្យប្រចាំឆ្នាំមានតែ WrestleMania តែប៉ុណ្ណោះ។ នៅសល់ពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏កក្រើក ហើយអស្ចារ្យនេះនឹងធ្វើឡើង ហើយមានរឿងពិតចំនួន៥ អំពីព្រឹត្តិការណ៍ក្នុងឆ្នាំនេះដូចជា:
1. ឆ្នាំ២០២១នេះ WrestleMania នឹងធ្វើឡើងនៅពហុកីឡដ្ឋាន Raymond James Stadium ក្នុងទីក្រុង Tempa រដ្ឋ Florida សហរដ្ឋអាមេរិក ។


(រូបតំណាង)
2. WrestleMania ឆ្នាំនេះនឹងធ្វើឡើងរយៈពេល២ថ្ងៃដូចឆ្នាំមុនដែរពោលគឺនៅថ្ងៃសៅរ៍ ទី១០ និងថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ ។

(រូបតំណាង)
3. នេះនឹងក្លាយជាព្រឹត្តិការណ៍ដំបូងដែលនឹងអនុញ្ញាតអោយមានទស្សនិកជនចូលរួមមើលផ្ទាល់(ដោយនឹងមានការអនុវត្តវិធានការសុវត្ថិភាព)ក្រោយខកខានមិនឱ្យទស្សនិកជនចូលមើលផ្ទាល់អស់រយៈពេលជាងមួយឆ្នាំចាប់តាំងពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២០ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

(រូបតំណាង)
4. កីឡាករ Edge និងកីឡាការិនី Bianca Belair ជាអ្នកដែលត្រៀមសម្រាប់ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់នៅព្រឹត្តិការណ៍នេះព្រោះពួកគាត់ទាំងពីរជាជ័យលាភីការប្រកួត Royal Rumble ។


(រូបតំណាង)
5. អ្នកដែលឧបត្ថម្ភផ្តាច់មុខសម្រាប់ WrestleMania លើកទី៣៧ គឺក្រុមហ៊ុន Snicker ហើយបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍នេះមានចំណងជើងថា Save Your Tear ច្រៀងដោយ The Weeknd ។


(រូបតំណាង)
ប្រភព:https://en.m.wikipedia.org/wiki/WrestleMania_37
កែសម្រួលដោយ: សុខឡុង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
ស្នេហាមិនមែនជាការបង្ខំ
យោបល់ទាំងអស់ (0)