WWE News
· 2021-07-05
យើងមកស្គាល់កីឡាករនៅ WWE ដែលធ្លាប់ឈ្នះវ៉ាលី Money in the Bank
#កីឡាអន្តរជាតិ# #WWE# #Superstar# #កីឡា# #វ៉ាលី# #Money in the Bank#
6164
ការប្រកួតដាក់ជណ្ដើរដណ្ដើមវ៉ាលី Money in the Bank ជាការប្រកួតដ៏ជក់ចិត្តនិងទាក់ទាញមួយ ។ តាំងការប្រកួតដណ្ដើមពីវ៉ាលីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៥ រហូតមកទល់និងបច្ចុប្បន្ន មានកីឡាករ Superstar ជាច្រើនរូបដែលបានឈ្នះក្លាយជាម្ចាស់វ៉ាលីនេះ ដោយក្នុងនោះរួមមាន:
1. ពីឆ្នាំ ២០០៥ ដល់ ២០១០ ការប្រកួតដាក់ជណ្ដើរដណ្ដើមវ៉ាលី Money in the Bank នេះតែងធ្វើឡើងនៅព្រឹត្តិការណ៍ WWE WrestleMania:
• នៅឆ្នាំ ២០០៥ អ្នកដែលឈ្នះវ៉ាលីនេះដំបូងគេគឺកីឡាករ Edge
• នៅឆ្នាំ ២០០៦ អ្នកដែលឈ្នះវ៉ាលីគឺ Rob Van Dam
• នៅឆ្នាំ ២០០៧ អ្នកដែលឈ្នះវ៉ាលីនេះគឺ Mr Kennedy តែក្រោយមកវ៉ាលីក៏ធ្លាក់ទៅលើដៃ Edge ដោយសារ Mr Kennedy ប្រកួតចាញ់ Edge
• នៅឆ្នាំ ២០០៨ អ្នកដែលឈ្នះវ៉ាលីគឺ CM Punk
• នៅឆ្នាំ ២០០៩ កីឡាករ CM Punk ក៏បានឈ្នះការប្រកួតដណ្ដើមវ៉ាលីនេះម្ដងទៀតជាលើកទី២
• នៅឆ្នាំ ២០១០ អ្នកដែលឈ្នះវ៉ាលីគឺ Jack Swagger ។

(កីឡាករ Edge)

(កីឡាករ CM Punk)
2. ពីឆ្នាំ ២០១០ ដល់ ២០២០ ការប្រកួតដាក់ជណ្ដើរដណ្ដើមវ៉ាលីនេះធ្វើឡើងនៅព្រឹត្តិការណ៍ WWE Money inn the Bank ដោយអ្នកឈ្នះមានដូចជា:
• នៅឆ្នាំ ២០១០ កីឡាករ Kane ជាអ្នកឈ្នះវ៉ាលី Money in the Bank របស់ស្ថាប័ន Smackdown ខណៈ The Miz ជាអ្នកឈ្នះវ៉ាលី របស់ស្ថាប័ន Raw
• នៅឆ្នាំ ២០១១ អ្នកដែលឈ្នះវ៉ាលីរបស់ស្ថាប័ន Smackdown គឺ Daniel Bryan ឯអ្នកឈ្នះវ៉ាលីរបស់ស្ថាប័ន Raw គឺ Alberto Del Rio
• នៅឆ្នាំ ២០១២ អ្នកឈ្នះវ៉ាលីរបស់ស្ថាប័ន Smackdown គឺ Dolph Ziggler ខណៈអ្នកឈ្នះវ៉ាលីរបស់ស្ថាប័ន Raw គឺ John Cena
• នៅឆ្នាំ ២០១៣ អ្នកឈ្នះវ៉ាលីរបស់ស្ថាប័ន Smackdown គឺ Damien Sandow ខណៈអ្នកឈ្នះវ៉ាលីរបស់ស្ថាប័ន Raw គឺ Randy Orton
• នៅឆ្នាំ ២០១៤ ការប្រកួតដណ្ដើមវ៉ាលីមានតែប្រកួតមួយប៉ុណ្ណោះ ហើយអ្នកឈ្នះគឺ Seth Rollins
• នៅឆ្នាំ ២០១៥ អ្នកដែលឈ្នះវ៉ាលីគឺ Sheamus
• នៅឆ្នាំ ២០១៦ អ្នកដែលឈ្នះវ៉ាលីគឺ Dean Ambrose
• នៅឆ្នាំ ២០១៧ អ្នកឈ្នះវ៉ាលីរបស់ស្ថាប័ន Smackdown គឺ Baron Corbin
• នៅឆ្នាំ ២០១៨ អ្នកឈ្នះវ៉ាលីគឺ Braun Strowman
• នៅឆ្នាំ ២០១៩ អ្នកដែលឈ្នះវ៉ាលីគឺ Brock Lesnar
• នៅឆ្នាំ ២០២០ អ្នកដែលឈ្នះវ៉ាលីគឺ Otis តែក្រោយមក The Miz ក៏ក្លាយជាម្ចាស់វ៉ាលី ដោយសារ Otis ប្រកួតចាញ់ The Miz ។

(The Miz)

(John Cena)

(Randy Orton)

(Daniel Bryan)

(Dolph Ziggler)

(Seth Rollins)

(Sheamus)

(Brock Lesnar)
ប្រភព:https://en.m.wikipedia.org/wiki/WWE_Money_in_the_Bank
កែសម្រួល:សុខឡុង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Ah Nang Uv Teaser new song
សម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះករុណា ព្រះមហាក្សត្រ ប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតា
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
ពិធីសម្ពោធសៀវភៅ «រដ្ឋមន្តី្រកូវីដ» ជាស្នាដៃនិពន្ធរបស់ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស
យោបល់ទាំងអស់ (0)