TNAOT News
· 7ម៉ោងមុន
ជនជាតិដើមភាគតិចទំពួន រៀបចំពិធីបុណ្យរម្លឹក វប្បធម៌ ប្រពៃណី ជនជាតិដើមភាគតិច នៅខេត្តរតនគិរី
#ជនជាតិដើមភាគតិច# #NEW NEWS# #ខេត្តរតនគិរី# #សង្គម# #ព័ត៌មានសង្គម#
1596

ពិធីបុណ្យរម្លឹក វប្បធម៌ ប្រពៃណី ជនជាតិដើមភាគតិច ត្រូវជនជាតិដើមភាគតិចទំពួនក្នុងខេត្តរតនគិរី រៀបចំធ្វើឡើង យ៉ាងមហោឡារិក ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយមានការហែរក្បួន ចេញពីមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តឆ្ពោះមកផ្លូវជាតិ លេខ៧៨ រួចបន្តដំណើរទៅសាលារោងសហគមន៍ តំបន់ការពារធម្មជាតិបឹងយក្ខឡោម ស្ថិតរម្មណីយដ្ឋាន បឹងយក្ខឡោមដែលជាកន្លែងប្រារព្ធពិធី។
បើតាមអ្នករៀបចំកម្មវិធីបានអោយដឹងថា បុណ្យរម្លឹកវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច “ខេត្តរតនគិរី” មានការចូលរួមពីសហគមន៍ជនជាតិដើមភាគតិចផ្សេងៗទៀតសរុបប្រមាណជាង៨០០នាក់។ ហើយពិធីបុណ្យនេះមានគោលបំណង ធំៗចំនួន៣ គឺដើម្បីរំលឹកអំពីវប្បធម៌ប្រពៃណីចម្រុះជនជាតិដើមភាគតិច នៅរតនគិរី និងបង្ហាញពីការសាមគ្គីភាព របស់ជនជាតិដើមភាគតិចនៅក្នុងខេត្តរនតនគិរីផ្ទាល់ផងដែរ។ដើម្បីផ្សព្វផ្សាយអំពីប្រពៃណីទំនៀមទម្លាប់ តាមរយៈពិធីសែនព្រេន ការហែក្បួន សិល្ប: វាយគង និងការ ចែករំលែកចំណេះដឹងប្រពៃណីដែលមានភាពចម្រុះតាមអំម្បូរបស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរី អោយបានទូលំទូលាយ និងមានការគោរពឲ្យតម្លៃជានិរន្ត។ ចែករំលែកពីវឌ្ឍនភាព និងបង្ហាញពីផែនការអភិវឌ្ឍន៍ បឹងយក្ខឡោម ដល់អ្នកពាក់ព័ន្ឋ និងសហគមន៍ពី គម្រោងអភិវឌ្ឍន៍ ស្របតាមប្រពៃណី ជនជាតិដើមភាគតិច។
ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានអញ្ជើញជា អធិបតីក្នុងពិធីបុណ្យនេះ បានសម្តែង ការកោតសរសើរដល់បណ្តាញជនជាតិដើមភាគតិចទូរទាំងប្រទេសកម្ពុជា ដែលបានបង្ហាញពីភាពរួបរួម និងសាមគ្គីភាពដ៏រឹងមាំ ក្នុងការអបអរសាទរពិធីបុណ្យរម្លឹកវប្បធម៌ជនជាតិដើមភាគតិច រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងលើកតម្កើងវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណដ៏មានតម្លៃរបស់សហគមន៍ជនជាតិដើភាគតិចនៅទូទាំងប្រទេស។ ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីភាពចម្រុះប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកអំពីតម្លៃវប្បធម៌ និងអត្តសញ្ញាណដែលត្រូវបានបន្តរក្សាទុកពីជំនាន់មួយទៅជំនាន់មួយផងដែរ។
ជនជាតិដើមភាគតិច នៅកម្ពុជា មានចំនួនប្រហែល១.១១ ភាគរយ នៃប្រជាពលរដ្ឋសរុប របស់កម្ពុជា ដែលស្មើរប្រមាណជា១៧ម៉ឺននាក់ និងមានចំនួន២២ ក្រុម រស់នៅក្នុងសហគមន៍សរុបប្រហែល៥៨០ ក្នុងខេត្ត១៥។ នេះបើ យោងតាមរបាយការណ៍ប្រជាសាស្ត្រជនជាតិដើមភាគតិចឆ្នាំ២០២៤។
តាមប្រពៃណីទំនៀទំលាប់ សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី តែងតែប្រារព្ធ និងប្រកាន់ ភ្ជាប់ពីធីបុណ្យប្រពៃណីជារៀងរាល់ឆ្នាំ ដូចជាកម្មវិធីសែនក្បាលទឹក ពីធីសែនព្រេនរំដោះគ្រោះ ពិធីសែនអារក្ស អ្នកតា ដែលកើតឡើងក្នុងភូមិ ពីធី សែនព្រេនសុំសេចក្តីសុខដល់ប្រជាមាតុភូមិជាដើម។ បច្ចុប្បន្ន ប្រពៃណីទំនៀម ទម្លាប់ទាំងអស់នេះ កំពុងប្រឈមនឹងការបាត់បង់ ជាបណ្តើរៗ ដោយឥទ្ធិពលខាងក្រៅផ្សេងៗ៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
2025 Media Event for Lancang-Mekong Countries Held in Nanning
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
Discover the art that returns shattered porcelain to wholeness: the craft of restoration
សហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធសង្គ្រាមនៅហ្វីលីពីន ចំពេលមានជម្លោះនៅមជ្ឈិមបូព៌ា

យោបល់ទាំងអស់ (0)