ថ្មីៗ-ThmeyThmey
· 2023-09-22
កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី ធ្លាក់ចុះ១៥ភាគរយ នា៨ខែនេះ
#កសិកម្ម# #អួន ស៊ីឡុត# #សង្គម# #គ្រាប់ស្វាយចន្ទី# #វិបត្តិអាកាសធាតុ#
6188
រូបភាព ផ្ដល់ដោយ លោក អួន ស៊ីឡុត
ដោយ: ឈុំ ចន្ថា
ភ្នំពេញ៖ រយៈពេល ៨ខែ នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ ៦៣.៤ម៉ឺនតោន ក្នុងនោះ នាំចេញទៅវៀតណាម ៦០.៧ម៉ឺនតោន ដោយទទួលបានចំណូល ៨២០លានដុល្លា។ បរិមាណនាំចេញនេះ បានថយចុះ១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។
បើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ការនាំចេញស្វាយចន្ទីធ្លាក់ចុះ បណ្ដាលមកពីវិបត្តិអាកាសធាតុ។ បញ្ហានេះ កំពុងបំផ្លាញទិន្នផលស្វាយចន្ទី ខណៈកសិករមួយចំនួនមិនអាចប្រឈមមុខបាន ក៏សម្រេចបោះបង់ ឬកាប់ដើមចោលតែម្ដង។
ការប្រែប្រួលអាកាសធាតុបានកើនឡើងខ្លាំងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យទិន្នផលស្វាយចន្ទីជាមធ្យមធ្លាក់ចុះពី ៣០ទៅ ៤០ភាគរយ។ នេះជាអះអាងរបស់ លោក អួន ស៊ីឡុត ដោយបន្ថែមថា៖«ការប្រែប្រួលអាកាសធាតុនេះ គឺប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់វិស័យស្វាយចន្ទីកម្ពុជា រយៈពេល៤ឆ្នាំចុងក្រោយនេះ។ ដែលប៉ះពាល់ខ្លាំងបំផុត គឺនៅឆ្នាំ២០២២ ហើយ២០២៣ ក៏ប៉ះពាល់ដែរ ប៉ុន្តែ វាកើតឡើងតាមតំបន់ប៉ុណ្ណោះ។ អ៊ីចឹង! វាពិតជាគួរឱ្យធុញទ្រាន កសិករយើងកាប់ដើមស្វាយចន្ទីចោល»។
យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែ ក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ សព្វថ្ងៃ កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណតែ ៧០ម៉ឺនហិកតាប៉ុណ្ណោះ ធៀបនឹងឆ្នាំ ២០២១ មាន៨០ម៉ឺនហិកតា។
នៅខែសីហា គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ៧០០០ ទៅ៧៥០០រៀលក្នុងមួយគីឡូក្រាម ឬស្មើ ១៩០០ដុល្លារ ក្នុងមួយតោន។ តម្លៃនេះ ហាក់ឡើងខ្ពស់បន្តិច ធៀបនឹងតម្លៃមធ្យម ១៦៥៨ ដុល្លារ ក្នុងមួយតោន៕
ប្រភពដើម៖ ThmeyThmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
២នាក់ស្លាប់ និង១០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅផ្សារមួយក្នុងប្រទេសប៉ាគីស្ថាន
តារាចម្រៀង លោក កែវ វាសនា រំភើបចិត្តបានឃើញមុខសមាជិកថ្មី ព្រមទាំងប្រកាសថាសូមបិទវគ្គត្រឹមកូនស្រីពៅ
ក្រុមហ៊ូទី៖ មនុស្ស ៣៧ នាក់បានស្លាប់ក្នុងការវាយប្រហាររាប់រយដងរបស់អាមេរិក និងអង់គ្លេស លើយេម៉ែន
អ្នកជំនាញខាងសត្វក្រពើជាប់គុករយៈពេល ១០ឆ្នាំពីបទរំលោភបំពានផ្លូវភេទលើសត្វឆ្កែ
យោបល់ទាំងអស់ (0)