ថ្មីៗ-ThmeyThmey
· 2021-08-22
ទឹកទន្លេសាបចាប់ផ្តើមឡើងបន្ដិច តែបរិមាណទឹកភ្លៀងនៅទាប
#ទឹកទន្លេសាប# #គ្រោះធម្មជាតិ# #ទឹកភ្លៀង# #សង្គម# #សៀមរាប#
11164
ទឹកទន្លេសាបហាក់ឡើងបន្ដិចនៅក្នុងសហគមន៍កំពង់ភ្លុក ដែលថតនៅថ្ងៃទី១៤ សីហា ឆ្នាំ២០២១។
ដោយ: អុីសា រ៉ហានី ( Isa Rohany )
សៀមរាប៖ ទឹកទន្លេសាបហាក់ឡើងបន្ដិចនៅក្នុងខែសីហានេះ ដែលបរិមាណនេះ ត្រូវបានគេមើលឃើញថា ខ្ពស់ជាងឆ្នាំទៅមិញ។ រីឯរបបទឹកភ្លៀងវិញ តាមការបញ្ជាក់ពីមន្រ្តីធនធានទឹក និងឧតុនិយម គឺនៅទាបនៅឡើយ ដែលបង្កជាក្ដីបារម្ភជាខ្លាំងសម្រាប់កសិករ។
អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប លោក យិន សុវណ្ណ មានប្រសាសន៍ថា កម្ពស់ទឹកទន្លេសាប គិតត្រឹមថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១ មានកម្ពស់ ២.៣៨ម៉ែត្រ ធៀបនឹងឆ្នាំ២០២០ ខុសគ្នាជិត២ម៉ែត្រ គឺឆ្នាំទៅក្នុងបរិមាណត្រឹម ០,៤៨ម៉ែត្រប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នានេះ។ លោកបន្ថែមថា ការឡើងនេះដោយសារកម្ពស់ទឹកពីអាងទន្លេមេគង្គ ដែលហូរជន់ពីផ្នែកខាងលើ។
ចំណែកបរិមាណទឹកភ្លៀងវិញ តាមការបញ្ជាក់ពីមន្រ្តីធនធានទឹកខេត្តសៀមរាប មកដល់ថ្ងៃទី២០ សីហា បរិមាណ ៦៨៦,៤មីលីម៉ែត្រប៉ុណ្ណោះ ដែលជាមធ្យមមានបរិមាណ ១,៣០០ ទៅ១,៣៥០មីលីម៉ែត្រ។ លោក យិន សុវណ្ណ បញ្ជាក់ថា ក្នុងខែកក្កដា និងខែ សីហា ភ្លៀងបានរាំងរយៈពេលយូរ ដែលក្ដីបារម្ភមួយសម្រាប់កសិករ ដែលស្រូវជាច្រើនកំពុងជួបបញ្ហា ស្វិតខូចជាដើម។
ទាក់ទងនឹងរបបទឹកភ្លៀងនេះ លោក យិន សុវណ្ណ ពន្យល់ថា នៅមិនទាន់អាចសរុបពីបរិមាណទឹកភ្លៀងក្នុងឆ្នាំនេះថាបានកម្រិតណានៅឡើយ ដោយរង់ចាំរហូតផុតខែ តុលា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកវិទ្យាសាស្ត្រ ៖ ការវិភាគថ្មី នៃសក់របស់ លោក Beethoven បង្ហាញពីមូលហេតុ ពីជំងឺអាថ៌កំបាំង
គណបក្សប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូងថាខ្លួននឹងចាត់វិធានការចោទប្រកាន់ប្រធានាធិបតីស្តីទីបន្ថែមប្រសិនបើបរាជ័យក្នុងការប្រកាសច្បាប់
ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
ក្នុងផ្ទះបើមានទម្លាប់ទាំង ៣ នេះកើតឡើង ច្បាស់ណាស់ថា គ្រួសារមួយនេះនឹងធ្លាក់ចុះដុនដាប រើខ្លួនពីភាពក្រីក្រមិនកើតឡើង
យោបល់ទាំងអស់ (0)