WWE News
· 2023-09-17
លទ្ធផលនៃការប្រកួតនាព្រឹត្តិការណ៍ WWE Payback ឆ្នាំ២០២៣
#John Cena# #WWE Payback# #កីឡា# #ប្រដាល់អន្តរជាតិ#
2579
ព្រឹត្តិការណ៍ WWE Payback ដែលមានលោក John Cena ជា Host នៃព្រឹត្តិការណ៍ ត្រូវបានបិទបញ្ចប់ទៅហើយកាលពីពេលថ្មីៗនេះ ។ ការប្រកួតពិសេសៗជាច្រើនគូបានកើតឡើងនាអំឡុងព្រឹត្តិការណ៍នេះ ហើយខាងក្រោមគឺជាលទ្ធផលនៃការប្រកួតដែលមានដូចតទៅ:
• គូបើកឆាកនៃព្រឹត្តិការណ៍គឺជាការប្រកួតក្នុងទ្រុងដែក Steel Cage Match រវាង Becky Lynch VS Trish Stratus ។ Zoey Stark ក៏បានមកជួយ Trish ផងដែរនាអំឡុងការប្រកួត តែជាលទ្ធផល Becky Lynch ជាអ្នកទទួលជ័យជំនៈ ។ ក្រោយចប់ការប្រកួត Zoey Stark ក៏បានវាយទៅលើ Trish Stratus ដោយរខឹងនឹងការស្ដីបន្ទោសមកលើរូបនាង ។





• ឈានចូលដល់គូបន្ទាប់គឺជាការប៉ះគ្នាមួយទល់នឹងមួយរវាង LA Knight VS The Miz ។ គូនេះពិសេសណាស់ ដោយសារ John Cena បានប្រកាសថានឹងចូលធ្វើជាអាជ្ញាកណ្ដាលសម្រាប់ការប្រកួតនេះ ។ ជាលទ្ធផល LA Knight បានយកឈ្នះទៅលើ The Miz ។

• គូបន្ទាប់គឺជាការប្រកួតដណ្ដើម United States Champion រវាង Rey Mysterio VS Austin Theory ។ ជាលទ្ធផល Rey Mysterio ជាអ្នកទទួលជ័យជំនៈ ហើយការពារខ្សែក្រវ៉ាត់របស់គាត់បានដដែល ។




• ការប្រកួតបន្ទាប់គឺជាការប៉ះគ្នារវាងក្រុម Finn Balor & Damian Priest VS ក្រុម Kevin Owens & Sami Zayn ដណ្ដើម Undisputed WWE Tag Team Champions ក្នុងលក្ខខណ្ឌ Street Fight ។ គូនេះពិតជាល្អមើលខ្លាំងណាស់ ហើយដោយមានការជួយខ្លះៗពីមិត្តរួម ទីបំផុត Finn Balor & Damian Priest អាចយកឈ្នះការប្រកួតបាន ហើយក្លាយជាម្ចាស់គ្រង Undisputed WWE Tag Team Champions ថ្មី ។









• គូបន្តមកទៀតគឺ Rhea Ripley ត្រូវការពារខ្សែកករវ៉ាត់ Women World Champion របស់ខ្លួនតទល់នឹង Raquel Rodriguez ។ គូបបញ្ចប់ទៅ ដោយ Rhea Ripley ជាអ្នកទទួលជ័យជំនៈ ។



• ឈានមកដល់គូឯក គឺជាការប៉ះគ្នារវាង Seth Rollins VS Shinsuke Nakamura ដណ្ដើមខ្សែក្រវ៉ាត់ World Heavyweight champion ។ ជាលទ្ធផល Seth Rollins បានយកឈ្នះទៅលើ Shinsuke Nakamura ហើយការពារខ្សែក្រវ៉ាត់បានសម្រេច ។





ប្រភព:https://en.m.wikipedia.org/wiki/Payback_(2023)
កែសម្រួល:ឡុង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)