TNAOT News

· 2023-08-26

ព័ត៌មានសង្ខេបស្តីពីព្រឹត្តិការណ៍និងពិព័រណ៍កម្ពុជាក្នុងខែកញ្ញាយ៉ាងសម្បូរបែបនៅទីនេះ!

#សង្គម# #Event Collection# #ព័ត៌មានសង្គម#

10107

ប្រសិនបើលោកអ្នកកំពុងស្វែងរកឱកាសការងារល្អៗជាច្រើនតាមរយៈពិព័រណ៍ដ៏ សម្បូរផ្សេងៗ លោកអ្នកអាចចូលមកអានព័ត៌មានសង្ខេបទាំងនេះបាននៅ ក្នុងសារព័ត៌មាន TNAOT_APP ដែលយើងខ្ញុំបានសម្រាំងជាពិសេសប្រចាំខែញ្ញា ឆ្នាំ ២០២៣នេះ មានទាំងសេវាកម្ម ផលិតផល ការប្រម៉ូសិន តាមទីតាំងផ្សេងៗដូចខាងក្រោម

ចូលរួមទស្សនា ពិព័រណ៍សម្រស់និងសុខភាព “ Ladies Fair”

ការតាំងពិព័រណ៍សម្រស់និងសុខភាព “ Ladies Fair” ដែលប្រព្រឹត្តិទៅនាថ្ងៃទី ១ ថ្ងៃទី ២ និងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១០ព្រឹកដល់ម៉ោង ៩ យប់ ! នៅ Aeon Mall Sensok ជាន់ផ្ទាល់ដី ។ 

អ្នករៀបចំកម្មវិធី 360 Events 

អាចចូលរួមដោយសេរីទាំងអស់គ្នា !

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងតាម៖ 

លេខទូរសព្ទ៖ ០១០ ៧៤៨ ៤៩៧

អ៊ីម៉ែល ៖ 360ads.events@gmail.com

ហ្វេសប៊ុក៖ https://www.facebook.com/360ads.events

ពិព័រណ៍រូបថត “PSE 25 YEARS Photo Exhibition @PteahChas”

ពិព័រណ៍នេះ ធ្វើឡើង ដើម្បីឧទ្ទិសដល់ស្នាដៃរបស់លោក គ្រីស្យង់ ដេប៉ាលីយែរ (សហស្ថាបនិកអង្គការ) ដែលជាអ្នកស្រលាញ់ការថតរូប ហើយក៏ជាបុគ្គលម្នាក់ដែលបានផ្ដិតយកនូវរាល់សកម្មភាពដ៏លំបាកបំផុតក្នុងជីវិត (សម្រាប់អ្នកទទួលអត្ថប្រយោជន៍របស់យើង)ជាមួយកាមេរ៉ារបស់លោក ពីព្រោះរូបថតទាំងអស់នេះនឹងត្រូវបង្ហាញនាថ្ងៃអនាគត។កម្មវិធីប្រព្រឹត្តិទៅនៅថ្ងៃទី ២ និងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣ ! វេលាម៉ោង ៦ល្ងាច​ដល់ម៉ោង ១០ យប់ ដែលមានទីតាំងនៅ ផ្ទះចាស់ ( Pteah Chas ) ។ ពិធីសម្ពោធក្នុងថ្ងៃទី២ ខែកញ្ញា ចាប់ពីម៉ោង៦ល្ងាចទស្សនាដោយសេរី សប្បុរសធម៌ រង្វាន់ និងកម្មវិធីជាច្រើន…

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ 

https://www.facebook.com/events/958690815436355/?acontext=%7B%22event_action_history%22%3A[%7B%22mechanism%22%3A%22discovery_top_tab%22%2C%22surface%22%3A%22bookmark%22%7D]%2C%22ref_notif_type%22%3Anull%7D

 ពិព័រណ៍បើកចិត្តភ្នំពេញ - Berk Chet Festival- Phnom Penh 

កាន់តែប្លែកភ្នែក ជាមួយនឹងពិព័រណ៍បើកចិត្តភ្នំពេញ - Berk Chet Festival- Phnom Penh គឺជាពិព័រណ៍​ដែលនឹងធ្វើឡើងនៅរាជាធានីភ្នំពេញសម្រាប់យើងទាំងអស់គ្នាចូលរួមអបអរសាទរនូវការងារជាច្រើនដែលយើងបានផ្តួចផ្តើមឡើងចេញពីគម្រោង NOW-Us! Award Cambodia ក៏ដូចជា ក្រុមផ្សេងៗសម្រាប់ឲ្យកម្ពុជាយើងក្លាយជាសង្គមមួយដែលមានភាពចម្រុះ បរិយាប័ន្នប្រសើរជាមុន សម្រាប់ខ្ញុំ អ្នក និងយើងទាំងអស់គ្នា។

ចាប់ផ្តើមនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣ ! វេលាម៉ោង ២ រសៀល ដល់ម៉ោង ៨ យប់ ដែលមានទីតាំងនៅ The Factory Phnom Penh !

ចូលរួមដោយសេរី! 

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលកាន់គេហទំព័រ ៖

https://www.facebook.com/events/839836910649167/?acontext=%7B

ចូលរួមពិព័រណ៍រូបភាព "Paths of Cambodia"

ការតាំងពិព័រណ៌រូបថតដែលចាប់យកភាពស្រស់ស្អាត និងភាពសម្បូរបែបនៃប្រទេសកម្ពុជា ចាប់ពីផ្លូវដ៏មមាញឹកក្នុងរាជធានីភ្នំពេញ រហូតដល់ភូមិជនបទនៃទីជនបទ ដែលជាស្នាដៃរបស់លោក សុខវិសាល គឺជាសក្ខីភាពមួយចំពោះភាពធន់ និងគំនិតច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា ហើយវាផ្តល់នូវការមើលឃើញដ៏ពិសេសមួយអំពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ប្រទេស។

ពិព័រណ៍​នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅ Wild Phnom Penh ចាប់ពី​ថ្ងៃ​ទី ៣ ខែ​កញ្ញា​រហូត​ដល់​ចុង​ខែ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ 

https://tinyurl.com/2mz6br74

ចូលរួមទស្សនាការតាំងពិព័រណ៍ និងសន្និសីទ “ Asian Battery Conference and Exhibition 2023 ”

ប្រព្រឹត្តិទៅនាថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ ! វេលាម៉ោង ៩ ព្រឹក​ដល់ម៉ោង ៦ ល្ងាចដែលមានទីតាំងនៅ Sokha Siem Reap Resort & Convention Center ។ 

អ្នករៀបចំកម្មវិធី CW3 events 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងតាម៖ 

លេខទូរសព្ទ៖ +61 3 9870 2611

អ៊ីម៉ែល ៖ e. events@conferenceworks.com.au

វេបសាយ៖ https://tinyurl.com/nhznd3s2

 រួសរាន់ឡើង! ស្វែងរកការងារធ្វើក្នុងក្តីស្រម៉ៃរបស់អ្នក​

តោះចូលរួមពិព័រណ៍ការងារចិនលើកទី២ ឬ ( The Second Chinese Career Fair ) 

ប្រព្រឹត្តទៅនៅថ្ងៃទី៩ និងទី១០ ខែកញ្ញា ឆ្នាំ២០២៣ នេះ! ស្ថិតនៅ Olympia City mall

ដូច្នេះសូមកុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីទទួលបានការងារដែលអ្នកស្រលាញ់ 

រៀបចំឡើងដោយ Cambo jobs

ការចូលរួមដោយសេរី (Free)

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមលេខទូរសព្ទ និង អ៊ីម៉ែលខាងក្រោម៖ 

096 686 751

info@cambojob.com 

https://www.cambojob.com/activity/?id=45

ពិព័រណ៍ ការងារ CamboJob មកវិញហើយ

ពិព័រណ៍ការងារ CamboJob Career Fair 2023 

លើកនេះធានាថាកាន់តែអស្ចារ្យជាងមុនដែលពោរពេញដោយកម្មវិធីពិសេសៗជាច្រើន ជាពិសេសនោះគឺសម្រាប់អ្នកដែលកំពុងរកមុខតំណែងដែលត្រូវនិងជំនាញ។ 

ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៣ ! ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៦ ល្ងាចនៅទីតាំង ផ្សារទំនើបអូឡាំព្យា (Olympia Mall) !

ចូលរួមដោយសេរី ! 

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមលេខទូរសព្ទខាងក្រោម៖ 

 081 697 501

https://www.facebook.com/events/218414824473270

ពិព័រណ៍ការងារ CamboJob Career Fair

ពិព័រណ៍ការងារ CamboJob Career Fair 2023 ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៣ ! ចាប់ពីម៉ោង ៨ និង ៣០ នាទីព្រឹកដល់ម៉ោង ៥ ល្ងាច នៅទីតាំង ផ្សារទំនើបអូឡាំព្យា (Olympia Mall) !

ចូលរួមដោយសេរី ! 

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលកាន់គេហទំព័រ 

https://www.cambojob.com/activity?id=451&utm_source=register_social_media&utm_medium=banner_ads_promote&utm_campaign=second_chinese_career_fair&utm_term=social_register&utm_content=ads&fbclid=IwAR0YEjO7051hLYt9eaylQ3eub3Hd9VQoQ5aE6yy8wISZQZKYy5cwsVG_UDQ

ការតាំងពិព័រណ៍វិស័យសំណង់ខ្នាតអន្ដរជាតិលំដាប់លេខ១នៅកម្ពុជា

ការតាំងពិព័រណ៍វិស័យសំណង់ខ្នាតអន្ដរជាតិលំដាប់លេខ១នៅកម្ពុជា “ CamBuild 2023 ” ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២៣ ! នៅកោះពេជ្យ 

អ្នករៀបចំកម្មវិធី ៖ AMB Tarsus Exhibitions Sdn Bhd

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនង ៖ 

 Ms. Somaly

 089 714 700

somaly@ambtarsus.com 

https://www.cambuildexpo.com/

ពិព័រណ៍គ្រួសារខ្ញុំ My Family Fair Cambodia 

សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នា! ពិព័រណ៍គ្រួសារខ្ញុំ លេីកទី៥ ជិតមកដល់ហេីយ! 

កុំភ្លេចមកទស្សនាទាំងអស់គ្នា ដើម្បីឆក់យកឱកាសដ៏ពិសេសនេះក្នុងការទិញទំនិញគ្រប់មុខ តម្លៃប្រម៉ូសិនចុះរហូតទៅដល់ ៨០% !!!

ពិព័រណ៍គ្រួសារខ្ញុំ លេីកទី៥ ធ្វេីនៅផ្សារទំនេីប អុីអន ភ្នំពេញ (AEON 1) ជាន់ផ្ទាល់ដី 

ថ្ងៃទី ១៥ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ យប់ !

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនង ៖ 

096 921 8385 

https://www.facebook.com/ExhibitionFestival/posts/301314365750389

រាត្រីសប្បុរសធម៌ ខួបកំណើតម៉ាមី “ Mamie Charity Birthday ” 

យើងខ្ញុំសូមគោរពអញ្ចើញអ្នកទាំងអស់គ្នាចូលរួមអបអរសាទរថ្ងៃពិសេស ខួប៨១ឆ្នាំរបស់លោកស្រី ម៉ារី ហ្វ្រង់ដេប៉ាលីយែរ (សហស្ថាបនិកានៃអង្គការ ប៉េ អេស អឺ) ក្នុងបរិវេណមណ្ឌលដោយផ្ទាល់នៃរាត្រីដ៏អស្ចារ្យនេះ។ កម្មវិធីនេះប្រារព្ធឡើងគឺដើម្បីសិស្សានុសិស្សរបស់យើងទាំងអស់គ្នា ដោយ១០០%នៃថវិកាទទួលបានពីការលក់សំបុត្រនឹងត្រូវដាក់ចូលទៅក្នុងមូលនិធិនៃយុទ្ធការរបស់ពួកយើង។ 

នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៥ ល្ងាច ដែលមានទីតាំងនៅ PSE - Pour un Sourire D'enfant

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនង ៖ 

https://www.facebook.com/events/666345158743724/?acontext=%7B%22event_action_history%22%3A[%7B%22mechanism%22%3A%22discovery_top_tab%22%2C%22surface%22%3A%22bookmark%22%7D]%2C%22ref_notif_type%22%3Anull%7D

ការតាំងពិព័រណ៍វិស័យម្ហូបអាហារនិងសណ្ឋាគារខ្នាតអន្តរជាតិ

ពិព័រណ៍ CAMFOOD/HOTEL 2023 ដែលជាព្រឹត្តិការណ៍ដ៏ធំ ជួបជាមួយអ្នកផ្គត់ផ្គង់ខាងវិស័យម្ហូបអាហារ និងសណ្ឋាគារទាំងក្នុងស្រុកនិងអន្តរជាតិជាង ១៥០ ម៉ាកសញ្ញាឯណ្ណោះ។

ចូលរួមទស្សនាដោយសេរី ដើម្បីស្វែងយល់អំពី ចំណេះដឹងថ្មី បទបង្ហាញថ្មី ទំនិញថ្មី បច្ចេកវិទ្យាថ្មី បទពិសោធន៍ថ្មី ពីបណ្តាដៃគូសហការថ្មីជាច្រើនមាននៅពិព័រណ៍ CAMFOOD/HOTEL 2023។ លើសពីនេះក៏មានកម្មវិធីការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ច ចំអិនម្ហូប រៀបចាំតុអាហារ ជំនាញស្រាទំពាំងបាយជូរ ឆុងកាហ្វេថ្នាក់ជាតិ សិល្ប:តុបតែងនិងរៀបចំគ្រែ និងការប្រកួតជាច្រើនទៀត ក្នុងគោលបំណងស្តារ និងលើកកម្ពស់វិស័យសណ្ឋាគារ និងម្ហូបអាហារក៍ដូចជាលើកទឹកចិត្តនិងបើកឱកាស អោយបុគ្គលិកដែលស្ថិតនៅក្នុងវិស័យទាំងអស់នេះបានបង្ហាញពីទេពកោសល្យនិងពង្រឹងសម្ថតិភាពរបស់ពួកគេ។

ត្រៀមខ្លួនហើយឬនៅ កុំភ្លេចណា មួយឆ្នាំមានតែម្តងប៉ុណ្ណោះ។ កុំអោយឱកាសនេះរំលងផុតអោយសោះ ជួបគ្នានៅពិព៍រណ៍ @CAMFOOD Expo 2023 ចាប់ពីថ្ងៃទី ១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹករហូតដលម៉ោង៦ល្ងាចនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ

087 786 007

011 238 575

Vichera@ambtarsus.com

https://www.facebook.com/CamFoodCamHotel

ទិវាបេតិកភណ្ឌនៅស្ថានទូតបារាំងប្រចាំកម្ពុជា

បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ១ ៤០០នាក់កាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងបើកទ្វារទទួលសាធារណេជនម្តងទៀតនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល នៅក្នុងឱកាសនៃទិវាបេតិកភណ្ឌ។

លោកអ្នកអាចចូលទស្សនា ឬស្វែងយល់ជាថ្មីនូវឧទ្យានស្ថានទូតដ៏ស្រស់ស្អាត ព្រមទាំងអគារនានាដែលពោរពេញដោយប្រវត្តិសាស្ត្រ។ លើផ្ទៃដី ៤.៧ ហិកតា ឧទ្យានស្ថានទូតគឺជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ។ វាជាកន្លែងសម្រាប់ជីវៈចម្រុះ ក្នុងនោះរួមមានដើមឈើជាង៥០ប្រភេទ ប្រមាណ ២០០ដើម និងសត្វមួយចំនួន ដែលយើងកំពុងធ្វើជំរឿន។ លោកអ្នកក៏នឹងបានឃើញផងដែរនូវទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានេពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧៥ ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ

https://www.facebook.com/events/1255450981832614/?ref=newsfeed

ចង់ដឹងថាផ្សាររាត្រី Treellion's Sundaysលើកនេះមានអ្វីពិសេសខ្លះអត់?

សម្រាប់លើកនេះគឺពិសេសមែនទែនសម្រាប់អ្នកស្រលាញ់សត្វសុនខ និងអ្នកចូលចិត្តដើរផ្សារ។ នឹងមានវគ្គបង្ហាត់សុនខ ការប្រកួត និងអ្នកលក់ជាច្រើនដែលមានលក់ផលិតផលនិងសេវាកម្មទាក់ទងនឹងសត្វសុនខ ផលិតផលមួយទឹក ផលិតផលធ្វើដោយដៃ និងផលិតផលនាំចូលជាច្រើន។

កុំរំលងឱកាសដ៏ល្អក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអាជីវករក្នុងស្រុក និងលើកស្ទួយអាជីវកម្មរបស់អ្នក។

ដែលប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៥ រសៀល នៅ Treellion Park ទីក្រុងកោះពេជ្រ

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ

017 533 909

info@aquation.asia

https://www.facebook.com/photo/?fbid=686075966875471&set=gm.547354587523358

Kids Fair & Family Expo Cambodia by Anussa - ពិព័រណ៍កុមារ និងគ្រួសារ

គ្រាន់តែឃើញប៉ុណ្ណេះ ប៉ាម៉ាក់ដឹងតែចាប់អាអូនមិនជាប់ហើយ ចុះទម្រាំអាអូនឃើញផ្ទាល់ទៀត? លេងដោយសេរី ឥតគិតថ្លៃ ឥតដែនកំណត់តាំងពីម៉ោង ៨ព្រឹកដល់ម៉ោង ៩យប់នៅថ្ងៃទី ២៣ និង ២៤ ។ 

ទាំងតំបន់ជិះ ទាំងសួនកុមារ ពង្រីកកាន់តែធំដែលធ្វើអូនៗលេងសប្បាយខ្លាំងជាមុន! ហើយបើតំបន់សង់ Lego និងតំបន់បាល់វិញ សូម្បីតែមនុស្សធំឃើញហើយក៏ចង់លេង ចុះទម្រាំកូនត្រេនទៀត? ប៉ាម៉ាក់ កុំភ្លេចនាំអូនៗកុមារមកលេងនៅថ្ងៃចុងសប្តាហ៍ជាមួយពិព័រណ៍កុមារ និងគ្រួសារលើកទី ៩!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ

012 230 140

Anussa.events@gmail.com

https://www.facebook.com/kidsfairanussa

ការតាំងពិរព័ណ៍សម្រស់ “ Beauty Connect Cambodia 2023 ”

Beauty Connect Expo Cambodia 2023 - ពិព័រណ៍ និងសន្និសិទអន្តរជាតិលើកទី ៥ សម្រាប់សោភ័ណភាព សម្រស់ គ្រឿងសំអាង សក់ ក្រចក និងស្ប៉ាក្នុងប្រទេសកម្ពុជា ! 

ចាប់ផ្តើមនៅថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ មានទីតាំងនៅកោះពេជ្យ 

ចូលរួមដោយសេរី !

អ្នករៀបចំកម្មវិធី​ ៖ Minh Vi Exhibition and Advertisement Services Co., Ltd (VEAS Co., Ltd)

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនង ៖ 

093 535 778

info@veas.com.vn

https://veas.com.vn/event/beauty-connect-cambodia-2023/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស